ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ដី​ដាំដំឡូង​ប៉ះ​គ្រាប់​ផ្ទុះ​កក្រើក​ដី​ស្លា.ប់​ប្តី ចំណែកឯ​ប្រពន្ធ​រង​របួស

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ សំឡេង​គ្រាប់​ផ្ទុះ​លាន់ឮ​កក្រើក​ដីចម្ការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្ម​តា​ដោក ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ កុម្ភៈ បណ្តាល​ឱ្យ​

ខេត្តកំពង់ចាម ៖ សំឡេង​គ្រាប់​ផ្ទុះ​លាន់ឮ​កក្រើក​ដីចម្ការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ថ្ម​តា​ដោក ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៥ កុម្ភៈ បណ្តាល​ឱ្យ​បុរស​ម្នាក់​ឈ្មោះ ចាន់ អិ អាយុ​៣៣​ឆ្នាំ ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​ស្លាប់​ភ្លាម និង​ប្រពន្ធ​រង​របួស ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ជា​បន្ទាន់ ។

លោក​វរសេនីយ៍ត្រី ប៉េង អេ​ង​ហាក់ អធិការ​នគរបាល​ស្រុក​មេមត់ បានឱ្យ​ដឹង​ថា នៅ​រដូវប្រាំង​នេះ​ពីរ​នាក់​ប្តី​ប្រពន្ធ​រង​គ្រោះ​ក៏​ដូច​ប្រជា​កសិករ​ឯទៀត​ដែរ បាន​នាំ​គ្នា​ទៅ​ធ្វើ​ចម្ការ​ជម្រះ​ស្មៅ​កាប់​គាស់​រាន​ដី ត្រៀម​ដាំ​កសិផល​ផ្សេង​ៗ​។ លោក​អធិការ​បាន​ប្រាប់​បន្ត​ថា ២​នាក់​ប្តី​ប្រពន្ធ​ពេល​ទៅ​ដល់​ចម្ការ​ហើយ បាន​នាំ​គ្នា​យក​ចបកាប់​ដី​បាន​តែ​បន្តិច​ប៉ុណ្ណោះ ប្តី​ក៏​កាប់​ចំ​គ្រាប់​ដែល​កប់​នៅ​ក្នុង​ដី បណ្តាល​ឱ្យ​ផ្ទុះ​ធ្លាយ​ពោះវៀន​មួយ​ទ្រេល​ចេញ​មក​ក្រៅ​ដួល​ស្លាប់​យ៉ា​ង​អាណោចអាធ័ម​បំផុត ចំណែក​ប្រពន្ធ​ឈ្មោះ អាត សុ​ផាត អាយុ​២៤​ឆ្នាំ ដែល​កាប់​ដី​ឆ្ងាយ​ពី​គ្នា​ក៏​ត្រូវ​អំបែង​ហោះ​ទៅ​ត្រូវ​រង​របួសស្រាល ត្រូវ​បាន​ក្រុម​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ ។

លោក​វរសេនីយ៍ត្រី ហាក់ ភិ​រម្យ អធិការរង​នគរបាល​ស្រុក​មេមត់ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជាំ​ក្រវៀន បាន​រាយការណ៍​ថា គ្រាប់​ដែល​បាន​ផ្ទុះ​លាន់​កក្រើក​ដី​នោះ​មិនដឹង​ជា​ប្រភេទ​គ្រាប់​អ្វី​នោះ​ទេ ព្រោះ​បាន​ផ្ទុះ​ខ្ទេច​ទៅ​ហើយ ដោយ​បាន​សម្លាប់​បុរស​ជា​ប្តី និង​របួស​ប្រពន្ធ ថែម​ទាំង​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកចម្ការ​នៅ​ក្បែរ​នោះ​ផង​ដែរ ។

កន្លែង​ដែល​ផ្ទុះ​នោះ ស្ថិត​នៅ​ចម្ការ​ដំឡូង​តែ​ម្តង ហើយ​គ្រាប់​ដែល​ផ្ទុះ​នោះ​ជា​គ្រាប់​ដែល​បន្សល់​ទុក​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ។
គួរ​បញ្ជាក់​ថា កន្លង​មក ប្តី​ប្រពន្ធ​រង​គ្រោះ ធ្វើ​ចម្ការ​នេះ​រាល់ដង​មិន​ដែល​ជួប​ហេតុការណ៍​អាក្រក់​អ្វី​ទេ តែ​លើក​នេះ​បែរជា​ប៉ះ​ចំ​គ្រាប់​ផ្ទុះ​ក្លាយជា​សោកនាដកម្ម​គួរ​ឱ្យ​រន្ធត់ ៕