ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​វត្ត​ប​ល្ល័ង្គ​​មួយ​អង្គ​ធ្លាក់​ពីលើ​ដើម​អំពិល​កំពស់​ជាង​១០​ម៉ែត្រ​សុគត

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង​ ៖ ​ព្រះសង្ឃ​មួយ​អង្គ​បានធ្លាក់​ពី​លើ​ដើម​អំពិល​កម្ពស់​ជាង​១០​ម៉ែត្រ​​សុគត​ភ្លាម​ៗ ខណៈ​ពេល​ព្រះ​អង្គ​​ឡើង​បេះ​ផ្លែ​​អំពិល​​ កាល​ពី​​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៥ ​​កុ​ម្ភៈ ​​២០១៥ នៅ​ក្នុង​វត្ត​ប​ល្ល័​ង្គ ​ភូមិ​សន្ទៃ

ខេត្តកំពង់ឆ្នាំង​ ៖ ​ព្រះសង្ឃ​មួយ​អង្គ​បានធ្លាក់​ពី​លើ​ដើម​អំពិល​កម្ពស់​ជាង​១០​ម៉ែត្រ​​សុគត​ភ្លាម​ៗ ខណៈ​ពេល​ព្រះ​អង្គ​​ឡើង​បេះ​ផ្លែ​​អំពិល​​ កាល​ពី​​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៥ ​​កុ​ម្ភៈ ​​២០១៥ នៅ​ក្នុង​វត្ត​ប​ល្ល័​ង្គ ​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ​។

​​ឪពុក​​​របស់​ព្រះសង្ឃ​ដែល​សុគត​បានឱ្យ​ដឹង​ថា​ ព្រះសង្ឃ​រង​គ្រោះ​ព្រះ​នាម នូ ធីតា មានព្រះជន្ម​២៥​ព្រះ​វស្សា មានស្រុក​កំណើត​នៅ​ភូមិ​ទ​ព័​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ  ។ ព្រះ​អង្គ​បួស​​ និង​គង់​នៅ​រៀន​ធម៌​អាថ៌នៅ​វត្ត​បល័ង្គ​បាន​៤​វស្សាហើយ ​។​​ ​ឪពុក​ព្រះ​សង្ឃ​រង​គ្រោះ​បាន​និយាយ​ឱ្យ​ដឹង​ទៀត​ថា​ លោក​កូន​គាត់​ធ្លាប់​មាន​ជម្ងឺ​ស្ក​ន់ ពេល​ធ្វើទុក្ខ​ម្តង​ៗ​តែងតែ​ប្រកាច់​ជា​ច្រើន​ម៉ោង ហើយ​ការ​ធ្លាក់​ពីលើដើម​អំពិល​​​សុគតនេះ ប្រហែល​ជា​​ជម្ងឺ​ស្ក​ន់​ធ្វើទុក្ខ​។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើ​ត​ហេតុ​បានឱ្យ​ដឹង​ថា​ នៅ​​​ថ្ងៃ​កើតហេតុ​ក្នុង​វត្តមាន​ធ្វើ​ពិធីបុណ្យ ប្រហែលជា​លោក​ឃើញ​អ្នកស្រុក​មក​ធ្វើ​ម្ហូប​បុណ្យ​ខ្វះ​អំពិល ទើប​លោក​ឡើង​ដើម​អំពិលកំពស់ជាង​១០​ម៉ែត្រ​នៅ​ក្នុង​វត្ត​បេះ​ផ្លែ​ឱ្យ​អ្នក​ភូមិ ហើយ​ចៃដន្យ​ក៏​បាន​ធ្លាក់​ពី​ចុង​អំពិល​មក​ដី បណ្តាល​ឱ្យ​បាក់ឆ្អឹងជំនីរ និង​បែកក្បាល​សុគត​ភា្ល​ម​ៗ​តែ​ម្តង​។

សព​ព្រះសង្ឃ​រង​គ្រោះ​ត្រូវ​បានសាច់​ញាតិ​​របស់​ព្រះ​អង្គតម្កល់​ក្នុង​វត្ត​ប​ល្ល័ង្គ​ធ្វើបុណ្យ​ទាន​តាមប្រពៃណី​សាសនាដោយ​ក្តី​អាឡោះ​អាល័យ​យ៉ាង​ខ្លាំង​​៕​​