ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​ត្រូវ​​គេ​ព្រួត​វាយ​រហូត​ស្លា.ប់ ហើយ​អូស​សព​ទៅ​​ដុត​ ​​ព្រោះ​សង្ស័យ​ថា​ជា​ចោរ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​​ត្រូវ​​ប្រជា​ពលរដ្ឋ​ព្រួត​វាយ​​រហូត​ស្លា.ប់​យ៉ាង​អាណោច​អាធ័ម​ ហើយ​អូស​សព​យក​ទៅ​ដុត​​នៅកណ្តាល​វាល​ស្រែ​ក្រៅ​ភូមិ​ ព្រោះ​សង្ស័យ​ថា​ ជា​ចោរ​ ។

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​មិន​ស្គាល់​អត្ត​សញ្ញាណ​ម្នាក់​​ត្រូវ​​ប្រជា​ពលរដ្ឋ​ព្រួត​វាយ​​រហូត​ស្លាប់​យ៉ាង​អាណោច​អាធ័ម​ ហើយ​អូស​សព​យក​ទៅ​ដុត​​នៅកណ្តាល​វាល​ស្រែ​ក្រៅ​ភូមិ​ ព្រោះ​សង្ស័យ​ថា​ ជា​ចោរ​ ។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី៤ កុម្ភៈ នៅ​​ចំណុច​ភូមិ​ស្រែ​អំបិល ឃុំ​ត្រពាំង​គរ ស្រុក​សំរោង​ទង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

ប្រភព​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ខាង​លើ​បាន​ដើរ​ចូល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភូមិ​ស្រែ​អំបិល​ពី​ក្រោយ​ផ្ទះ​ប្រជា​ពលរដ្ឋ​ ពេល​នោះ​​​ប្រជា​ពលរដ្ឋ​ និង​មេ​ភូមិ​បាន​ហៅ​សួរ តែ​ជន​នោះ​មិន​និយាយ​អ្វី​ទាំង​អស់​​។ ឃើញ​ដូច​នេះ លោក​មេ​ភូមិ​បាន​រាយ​ការណ៍​ទៅ​ប៉ូលិស​ឱ្យ​ចុះ​មក​មើល​ ពេល​ប៉ូលិស​​មក​ដល់​ ជន​នោះ​បាន​ស្រែក​ហៅ​ប៉ូលិស​​ឱ្យ​ជួយ​គេ​ផង​ ។ គ្រាន់​តែជន​មិន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ស្រែកហៅ​ប៉ូលិស​​រួច ស្រាប់តែ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​រត់​ស្រមក​ព្រួត​វាយ​នឹង​ដំបងរហូត​ដាច់​ខ្យល់​ស្លាប់​ ហើយអូស​សពយក​​ទៅ​ចោល​នៅ​កណ្តាល​វាល​ស្រែ​ក្រៅ​ភូមិ​ រួច​​​យក​ធាង​ត្នោត​ និង​គល់​ដូងមក​គរ​ភ្លើងដុត​​ ហើយ​នាំ​គ្នា​គេច​ខ្លួន​​បាត់​អស់។

ក្រោយ​ម​ក​នៅ​វេលា​ម៉ោង​៩យប់ថ្ងៃ​ដដែល ទើបហេតុ​ការណ៍​នេះ​បាន​ដឹង​ដល់​ប៉េ​អឹម​​ចុះ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ និង​ស្រាវ​ជ្រាវ​រក​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ ចំណែក​ជន​ដៃ​ដល់​ដែល​វាយ​សម្លាប់​ជន​​រង​គ្រោះ​ សមត្ថ​កិច្ច​កំណត់​​អត្ត​សញ្ញាណ​បាន​ហើយ​ ហើយ​កំពុង​ស្វែង​រក​ចាប់ខ្លួន​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព