ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​​គ្រាន់តែ​ប្រើ​ពាក្យ «អា ហ្ហែង» ធ្វើ​ឲ្យ​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​២នាក់ណាត់គ្នា​រក​កន្លែង​ប្រយុទ្ធ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ នាំ​ខ្លួន​អោយមក​ធ្វើ​កិច្ចសន្យា​ ដើម្បី​បញ្ចប់​ជម្លោះ​របស់​ពួក​គេ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ នាំ​ខ្លួន​អោយមក​ធ្វើ​កិច្ចសន្យា​ ដើម្បី​បញ្ចប់​ជម្លោះ​របស់​ពួក​គេ ក្រោយ​ពី​មានការ​ប្រតាយប្រតប់​គ្នា ​ពី​រឿង​ការ​ប្រើ​ពាក្យ​សម្តី «អា ហ្ហែង» ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​នា​ពេល​កន្លង​មក ​។ ​ករណី​នេះ​បាន​បង្កអោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ នៅ​ខាង​មុខ​ផ្សារ​ទំនើប អ៊ីអនម៉​ល ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​។
 
តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា បុរស​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ​ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទន្លេបាសាក់ ​ដើម្បី​ធ្វើ​កិច្ចសន្យា​បញ្ចប់​ការ​ឈ្លោះប្រកែក​គ្នា​នេះ​ មានឈ្មោះ​គោ​យ ធា​រ៉ា អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​ឈ្មោះ​ស៊ា ធា​រ៉ា អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល ក្នុង​សង្កាត់​ច​ង្រែ​លើ ខណ្ឌមានជ័យ ក្រោយ​ពី​មានការ​ប្រតាយប្រតប់​គ្នា​មួយ​ប្រាវ​រួច​មក​ ។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ បុរស​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ​ទាំង​ពីរ​នាក់ ​បាន​មាន​ទំនាស់​គ្នា​ពី​រឿង​ប្រើ​ពាក្យ ​អា ហ្ហែង ដាក់​គ្នា​​ ទៅ​វិញ​ទៅ​មកនេះ​ នៅ​កន្លែង​ឈរជើង​របស់​ពួក​គេ​ នៅ​ម្តុំ​ខាងក្រោយ​ព្រះ​បរមរាជវាំង ​កាលពី​២​ថ្ងៃមុន​ មក​ម្លេះ ​។ ​លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ​ ពួក​គេ​ទាំង​ពីរ​នាក់ ​ក៏​បាន​ធ្វើការ​ណាត់ជួប​គ្នា ​ដើម្បី​រក​ទីតាំង ​ដើម្បី​ប្រយុទ្ធ​គ្នា ​ជម្រះ​មន្ទិល​អោយ​ដឹង ​ស ខ្មៅ ម្តង​ថា ​អ្នក​ណា​មាន​អាយុ​ច្រើន​ជាង​អ្នក​ណា​ ។ ​គ្រាន់តែ​ចាប់ផ្តើម​ប្រតាយប្រតប់​គ្នា ​បាន​តែ​បន្តិច​ ក៏​ត្រូវ​កម្លាំង​ល្បាត​នគរបាល​ប៉ុស្តិ៍​ ធ្វើការ​បញ្ឈប់​ការ​ប្រយុទ្ធ ​និង​ឃាត់ខ្លួន​ពួក​គេ​ទាំង​ពីរ​នាក់​តែ​ម្តង ដើម្បី​ជៀសវាង​ការ​បង្ក​អោយ​ខូច​សណ្តាប់ធ្នាប់​សាធារណៈ​ និង​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ចប់រឿង​ ។
 
ក្រោយ​ពី​បញ្ជូន​ខ្លួន​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី ​ដែល​មាន​ជម្លោះ​មក​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេបាសាក់​រួច​ហើយ ដោយ​ពុំ​មាន​ភាគី​ណាមួយ​ ទទួល​រង​របួស​ និង​ដាក់​ពាក្យបណ្តឹង​នោះ មន្ត្រី​នគរបាល​ប៉ុស្តិ៍​ ក៏​បាន​តម្រូវ​អោយ​គូរ​ភាគី​ទាំង​ពីរ ​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ចប់​ជម្លោះ​គ្នា​តទៅ​ទៀត​ ផង​ដែរ​ ៕