អ្នកបើកបររថយន្តក្រុងនិងអ្នកលក់សំបុត្រផ្ទុះការតវ៉ាជាថ្មីសុំដំឡើងបា្រក់ខែ៣០០ដុល្លារ
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតហើយ ក្រុមអ្នកបើកបររថយន្តក្រុងរបស់សាលារាជធានីភ្នំពេញចំនួន១៣នាក់ និង អ្នកលក់សំបុត្ររថយន្តម្នាក់ បានផ្ទុះការ
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតហើយ ក្រុមអ្នកបើកបររថយន្តក្រុងរបស់សាលារាជធានីភ្នំពេញចំនួន១៣នាក់ និង អ្នកលក់សំបុត្ររថយន្តម្នាក់ បានផ្ទុះការ
រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀតហើយ ក្រុមអ្នកបើកបររថយន្តក្រុងរបស់សាលារាជធានីភ្នំពេញចំនួន១៣នាក់ និង អ្នកលក់សំបុត្ររថយន្តម្នាក់ បានផ្ទុះការតវ៉ាសុំឲ្យសាលាក្រុងដំឡើងបា្រក់ខែដល់៣០០ដុល្លារអាមេរិក ។
ការតវ៉ារបស់ពួកគេនៅចំណតផ្សាររាត្រីក្បែរផ្សារចាស់ក្នុងខណ្ឌដូនពេញ នាព្រឹកថ្ងៃទី០៣ កុម្ភៈ ២០១៥នេះ បានធ្វើឡើងបន្ទាប់ពីសាលាក្រុងមិនដោះស្រាយចំពោះការតវ៉ារបស់ពួកគេកាលពីពេលកន្លងមក ។
សូមបញ្ជាក់ថា បើតាមមន្រ្តីទទួលបន្ទុករថយន្តខ្សែរបស់សាលាក្រុងបានបញ្ជាក់ឲ្យដឹងថា គោលជំហររបស់សាលាក្រុងមិនអាចដំឡើងបា្រក់ខែដល់៣០០ដុល្លារនោះទេ ដោយសារតែការចាប់ផ្តើម សាលាក្រុងមិនបានចំណេញពីសេវាដឹកអ្នកដំណើរ ផ្ទុយទៅវិញមានតែចំណាយថែម ហើយថាសាលាក្រុងមិនខ្វល់ចំពោះការតវ៉ានេះទេ ព្រោះមានអ្នកបើកបរបម្រុងជាច្រើននាក់ បាននិងកំពុងតែដំណើរការមិនឲ្យមានការរំាងស្ទះសេវាដឹកជញ្ជូនេះឡើយ ។
គួរបញ្ជាក់ថា អ្នកបើកបររថយន្តក្រុងទំាងអស់មានជាង២០០នាក់ និងរថយន្តក្រុងមានចំនួន៤៣គ្រឿង ហើយពួកគេម្នាក់ៗទទួលបានបា្រក់ខែ១៨០ដុល្លារក្នុងមួយខែ ។
បើតាមមន្រ្តីសាលាក្រុងដដែល បា្រក់ខែរបស់អ្នកបើកបររថយន្តក្រុងនេះ ច្រើនជាងបា្រក់ខែមន្រ្តីរាជការមួយចំនួនដែលបម្រើការងារនៅសាលារាជធានីភ្នំពេញនោះថែមទៀត ដោយមន្រ្តីខ្លះទទួលបានខែប្រហាក់ប្រហែល១០០ដុល្លារប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ