ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ដែកស្បែង​ជីកដី​សើម​ប៉ះចំ​គីប​គ្រាប់មីន​​ ផ្ទុះ​រងរបួស​ឪពុក និង​កូន​​​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំ​បង ៖ បុរស​​ម្នាក់ និង​​ក្មេង​ប្រុស​តូច​ម្នាក់​ទៀត​បាន​​រង​របួស​ធ្ងន់ បន្ទាប់​ពី​​យក​ដែ​ក​ស្បែង​​ទៅ​ជីកដី​​សើម​ៗ បំរុង​​យក​​ទៅ​បិទ​​

ខេត្ត​បាត់​ដំ​បង ៖ បុរស​​ម្នាក់ និង​​ក្មេង​ប្រុស​តូច​ម្នាក់​ទៀត​បាន​​រង​របួស​ធ្ងន់ បន្ទាប់​ពី​​យក​ដែ​ក​ស្បែង​​ទៅ​ជីកដី​​សើម​ៗ បំរុង​​យក​​ទៅ​បិទ​​ពីលើ​ឡ​ដុត​​​ធ្យូង​​លក់ ដើម្បី​​កុំឱ្យ​​ប្រេះ ​ខណៈ​កំ​ពុង​​ជីក​​​សុខ​ៗ​ស្រាប់តែ​ចុង​​ដែក​ស្បែង​ប៉ះ​ចំ​​គីប​គ្រាប់​មីន បណ្តាល​​ឱ្យ​ផ្ទុះ​​ខ្ទាត​​​អំបែង​​
រង​រ​បួស​​ធ្ងន់ ​ហើយ​ត្រូវ​​បាន​​​គេ​​ដឹក​បញ្ជូន​​​​ទៅ​​សង្គ្រោះនៅ​​​មន្ទីរពេទ្យ​​បង្អែក​ខេត្ត​ប៉ៃលិន​ ​ ។

ហេតុការណ៍​​​ខាងលើ​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​១២ និង​៣០​នាទីថ្ងៃ​ទី​៣១ ​មករា ​​២០១៥ ស្ថិត​នៅ​ចំណុច​​ស្លេវ ក្នុងភូមិ​សំឡូត ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹងថា ​ជន​​រង​គ្រោះជា​​ឪពុក​ឈ្មោះ​លឿង ស្រង់ ​អាយុ​​៥១​ឆ្នាំ (រងរបួស​រយះ​ស្មងជើង​ឆ្វេង និងរបួស​ប្រអប់ជើង​ស្តាំ)​ និង​​​កូនប្រុស​​​​ម្នាក់​ទៀត​ឈ្មោះ​លឿង សីហា អាយុ​៥​ឆ្នាំ (រង​របួស​ពោះ រយះ​ជើង​ស្តាំ រយះ​ត្របកភ្នែក​ឆ្វេង និង​មុត​ដើមទ្រូង​ផ្នែក​ខាងស្តាំ) ទាំង​២នាក់​​ មានទីលំនៅ​​ក្នុងភូមិ​កើត-ហេតុ​ខាងលើ ។

​ប្រភព​​ពី​ជន​រង​គ្រោះជាឪពុក​បាន​ឱ្យ​ដឹង​ថា មុន​ពេល​​កើតហេតុ គាត់​បាន​នាំ​​ប្រពន្ធ និង​កូនប្រុស​​ពៅ​ម្នាក់​​ទៅ​ដេក​រាន​កាប់​ព្រៃ​ ដើម្បី​យក​ដាំ​ដំណាំ​ចិញ្ចឹមជីវិត ហើយដោយ​ឃើញ​កូន​ឈើ​​ល្អ​ៗ ក៏​នាំ​គ្នា​ជីកដី​ធ្វើ​ឡ​​ដុត​ធ្យូង​លក់​អស់​រយៈ​ពេ​ល​ជា​ច្រើន​ថ្ងៃ​កន្លង​មក​​ហើយ លុះដល់​ថ្ងៃ​កើតហេតុ ខណៈ​គាត់កំពុង​តែ​ដុត​ធ្យូង​សុខ​ៗ ក៏​ឃើញ​ឡ​មាន​សភាព​ប្រេះស្រាំ​​ហុយផ្សែង​ចេញ​តាម​សងខាង ទើប​គាត់​ទាញ​យក​ដែក​ស្បែង​ទៅ​ជីកដី​សើម​ៗ នៅ​ក្បែរ​ឡធ្យូង​នោះ លុះ​ពេល​ជីក​បាន​មួយសន្ទុះ ស្រាប់តែ​ចំ​គីប​គ្រាប់​មីន​ផ្ទុះ​លាន់​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​អំបែង​ខ្ទាត​ចំ​រង​របួស​ទាំង​ពីរ​នាក់​ឪពុក​និង​កូន​តែ​ម្តង ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព