ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​បើក​វាង​ប្រឡាយ​ទឹក​ស្អុយ​នៅ​តាម​ផ្លូវ​ជ្រុលបុក​ផ្ទះ​ប្រជាពលរដ្ឋរង​ការ​ខូច​ខាត

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ផ្លូវ​បេតុង​មួយ​ខ្សែ​បានក្លាយទៅជា​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​ស្អុយ​ហូរ​កាត់​ផ្លូវ​ដូច​ប្រឡាយ​ទឹក​ទៅ​ហើយ​ទើបរថយន្ត​កូរ៉េ​មួយ​គ្រឿង​បួង​ចង្កូត​បត់​ត្រង់​ចំណុច​ផ្លូវបែក​ជា​៤មិន​ផុត​ ធ្វើ​ឱ្យ​​ប៉ះ​ជញ្ជាំង​ផ្ទះ​

រាជ​ធានី​ភ្នំពេញ ៖ ផ្លូវ​បេតុង​មួយ​ខ្សែ​បានក្លាយទៅជា​ប្រព័ន្ធ​លូ​បង្ហូរ​រំដោះ​ទឹក​ស្អុយ​ហូរ​កាត់​ផ្លូវ​ដូច​ប្រឡាយ​ទឹក​ទៅ​ហើយ​ទើបរថយន្ត​កូរ៉េ​មួយ​គ្រឿង​បួង​ចង្កូត​បត់​ត្រង់​ចំណុច​ផ្លូវបែក​ជា​៤មិន​ផុត​ ធ្វើ​ឱ្យ​​ប៉ះ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ ហើយ​ព្យាយាម​បើក​រត់គេច​ត្រូវ​ម្ចាស់ផ្ទះ​ដេញ​តាម​ទាន់ ។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាល​ពី​​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៣០ ​មករា តាម​ផ្លូវ​បេតុង ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ផ្លូវ​បេតុង​មួយ​ខ្សែ​​​បាន​ក្លាយ​ជា​​ទៅ​​ប្រព័ន្ធ​លូ​រំដោះ​ទឹក​ស្អុយរបស់​រោងចក្រ​នៅ​ក្បែរ​នោះ​ហូរ​កាត់​ផ្លូវ​ធ្វើ​ឲ្យ​ដាច់ក្រហេង​ក្រហូងមានទឹក​ដក់​ដូច​ប្រឡាយទឹក​រាប់​ខែ​រាប់​ឆ្នាំ​មក​ហើយ​មិនឃើញ​មាន​​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចេញ​មក​ជួសជុល​ទេ ទុក​បណ្តោយ​​ឲ្យ​ផ្លូវ​បេតុង​ក្លាយជា​ទៅ​ប្រឡាយ​ទឹក​ស្អុយ​ដែល​ពិបាកក្នុង​ការ​ធ្វើ​ដំណើរ​ ជា​ពិសេស​ត្រង់​ចំណុច​ផ្លូវបែក​ជា​៤​ទៀត ។

ជាក់ស្តែង​រថយន្ត​កូរ៉េ ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 3A 0166 ជា​រថយន្ត​ដឹក​ទំនិញ បើកបរ​តាម​ផ្លូវ​បេតុងពី​លិចទៅ​កើត ពេលមក​ដល់​ចំណុច​ខាងលើ​រថយន្ត​បត់​ឆ្វេង តែ​ស្ថានភាពផ្លូវ​​ក្រហេង​ក្រហូង​ហើយ មាន​ទឹក​ភក់ជ្រាំ​​ រថយន្ត​បើក​កាត់​អាច​នឹង​ផុង​ជាប់​កង់​​ ដូច្នេះ​រថយន្ត​ត្រូវ​បើក​វាង​សិន ទើប​បត់​ តែ​បត់​អត់​ផុត​ធ្វើ​ឲ្យ​វាត់​គូទ​ប៉ះ​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ស្រាំ​អស់​មួយផ្ទាំង​។

ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​សម្រាក​លង់លក់​ស្រាប់តែ​លាន់​សូរគ្រាំ​ង​ទើប​គាត់​ចាក់សោ​ផ្ទះ​រត់​ចេញ​មក​ក្រៅ​ដេញ​តាម​រថយន្ត​បង្ក​បើក​រត់​បាន​ប្រមាណ​៥០​ម៉ែត្រ ដោយសារ​តែ​រថយន្ត​បែក​កង់​ក្រោយ​ខាងឆ្វេង​អ្នកបើកបរ​បាន​ឈប់​រថយន្ត​រត់គេចខ្លួនបាត់ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្កត្រូវ​បាន​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​ទៀត ។ ​​​

​ទាក់ទិន​នឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គ្រោះ​ថ្នាក់ចរាចរណ៍​នេះប្រជាពលរដ្ឋ​បានសំ​ណូម​ពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តា​ជួយ​ចុះទៅ​មើលផ្លូវ​ខាងលើ​នេះ​ផង និង​រៀបចំ​ប្រព័ន្ធ​លូ​ឲ្យ​បាន​ត្រឹមត្រូវ​ផង​មុន​នឹង​ជួសជុល​ផ្លូវ​ឡើង​វិញ ៕