ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​​ម្នាក់​​​ដើរ​ដុតផ្ទះ​អ្នក​ភូមិអស់​​៤​ខ្នង​ ​អះអាង​​ថា ខ្លាច​មាន​​ខ្មោច​ចូល​មក​នៅ​

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ក្មេងប្រុស​ម្នាក់​​មាន​​សតិ​មិន​​គ្រប់​​ បាន​ដើរ​​ដុត​ផ្ទះ​​អ្នក​ភូមិ​​ខណៈ​ដែល​​គ្មាន​មនុស្ស​​នៅ​អស់​​ចំនួន​៤​ខ្នង ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ហើយ​ឆ្លៀត​​លួច​​មាន់​​គេ​បាន​​ហើយ

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ ​ក្មេងប្រុស​ម្នាក់​​មាន​​សតិ​មិន​​គ្រប់​​ បាន​ដើរ​​ដុត​ផ្ទះ​​អ្នក​ភូមិ​​ខណៈ​ដែល​​គ្មាន​មនុស្ស​​នៅ​អស់​​ចំនួន​៤​ខ្នង ​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ហើយ​ឆ្លៀត​​លួច​​មាន់​​គេ​បាន​​ហើយ យក​មាន់​​ទៅ​ដុត​​នៅ​​ពំនូក​​ភ្លើង​​កំពុង​​ឆេះ​ផ្ទះ ក៏​ត្រូវ​កម្លាំង​ប្រជាការ​ពារ​​ភូមិ​​ឃាត់​​ខ្លួន​​​ប្រគល់​ឱ្យ​​ប៉ុស្តិ៍​​រដ្ឋបាល​​ឃុំ​អន្លង់​អន្លង់​​វែង ​កាលពី​វេលា​​ព្រឹក​​ថ្ងៃ​ទី​៣០​ មក​រា ​២០១៥ ​ស្ថិត​នៅ​ក្នុងភូមិ​រំចេក​ ​និង​ភូមិ​អូរ​​តា​មេ​ង ឃុំ​អ​ន្លង់​វែង ស្រុក​អន្លង់​​វែង ខេត្តឧត្តរ​មាន​ជ័យ​ ។

បើ​​តាម​សម្តី​ពី​​ប្រជាពលរដ្ឋ​ឱ្យ​​ដឹង​ថា ​យុវជន​​​មាន​សតិ​មិន​គ្រប់​​នេះ​​​ឈ្មោះ​ឡា ចូ​វ អាយុ​១៥​ឆ្នាំ មានទីលំនៅ​​​ក្នុងភូមិ​រំចេក​​កើត ឃុំ​អន្លង់​វែង ស្រុក​​អន្លង់​​វែង ខេត្តឧត្តរមានជ័យ ហើយ​ត្រូវ​បា​ន​​កម្លាំង​ប្រជា​ការពារ​ភូមិ​ឃាត់ខ្លួនបាន​នៅ​ទីតាំង​ផ្ទះ​​ដែល​កំពុង​ឆេះ ហើយ​តាម​ចម្លើយ​សាកសួរ​យុវ​​ជន​​ខាងលើ​ថា​ ខ្លួន​ពិតជា​បាន​ដុត​​ផ្ទះ​របស់​អ្នក​ភូមិពិតប្រាកដ​​មែន ដែល​យុវជន​រូប​នេះ​​​និយាយ​ថា គេ​គ្រាន់តែ​​ដុត​ផ្ទះ​​ដែល​គ្មាន​មនុស្ស​នៅ​តែ​​ប៉ុណ្ណោះ ព្រោះ​ខ្លាចខ្មោច​​ចូល​មក​​នៅ​ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព