ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Motorola វិល​ត្រឡប់​មក​ប្រឡូក​លើ​ទីផ្សារ​ចិន​សា​ជា​ថ្មី

9 ឆ្នាំ មុន

ប៉េ​កាំ​ង​-​ចិន ៖ កាលពី​ថ្ងៃ​ទី​២៦ មក​រា ក្រុមហ៊ុន Motorola Mobility ដែល​គ្រប់គ្រង ដោយ​ក្រុមហ៊ុន Lenovo Group បាន​បង្ហាញ​វត្តមាន​នៃ​ការ​វិល​ត្រឡប់​មក​ប្រឡូក​លើ​ទីផ្សារ​ប្រទេស​ចិន

ប៉េ​កាំ​ង​-​ចិន ៖ កាលពី​ថ្ងៃ​ទី​២៦ មក​រា ក្រុមហ៊ុន Motorola Mobility ដែល​គ្រប់គ្រង ដោយ​ក្រុមហ៊ុន  Lenovo Group បាន​បង្ហាញ​វត្តមាន​នៃ​ការ​វិល​ត្រឡប់​មក​ប្រឡូក​លើ​ទីផ្សារ​ប្រទេស​ចិន​របស់​ខ្លួន​សា​ជា​ថ្មី​ជាមួយនឹង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​៣​ម៉ូ​ដែល ដើម្បី​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​របស់​Apple, Samsung  និង Xiaomi ។

គ្រប់​ម៉ូ​ដែល​ទើបនឹង​ចេញ​ថ្មី​ទាំង​អស់នោះ នឹង​មាន​លក្ខណៈ​សាមញ្ញ ងាយ​ស្រួ​​ល​ប្រើ និង​គុណភាព​ល្អ​បំផុត​ក្នុង​បទ​ពិសោធន៍​នៃ​ប្រព័ន្ធ​ទូរស័ព្ទ​ប្រើ Android ។ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Motorola X  ដែល​មាន​បំពាក់​មក​ជាមួយ​ដោយ​អេ​ក្រង់​ខ្នាត​៥.២​អីុ​ញ និង​ប្រព័ន្ធ​ប្រតិបត្តិការ​គ្រប់គ្រង​សំឡេង​បច្ចេកវិទ្យា​ខ្ពស់ បាន​ចាប់ផ្តើម​ទទួល​ការ​បញ្ជា​ទិញ​មុន​តាម​បណ្តាញ​អីុន​ធើ​រ​ណេ​ត​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ តាម​រយៈ​គេហទំព័រ​ដូច​ជា ៖ JD. com និង Tmall.com ជាដើម ។ អតិថិជន​អាច​កុម្ម​ង់​ទិញ​មុន​ចេញ​លក់ Moto G ក្នុង​តម្លៃ​ចាប់ពី​២០៧,៦៩​ដុល្លារ (១២៩៩​យន់​)  ក្នុង​ខែកុម្ភៈ​ខាង​មុខ​នេះ ។

ក្រុមហ៊ុន Motorola បាន​បង្ហើប​នៅ​ក្នុង​រដ្ឋធានី​ប៉េ​កាំ​ង​ថា សែស្រឡាយ​របស់​ម៉ូ​ដែល  Moto X Pro មាន​បំពាក់​អេ​ក្រង់​គុណភាព​ដែល​មាន​ខ្នាត​រហូត​ដល់​ទៅ​៦​អីុ​ញ​ឯណោះ និង​កាមេរ៉ា ១៣​មេ​ហ្គា​ភិ​ច​សែ​ល ដែល​នឹង​ចាប់ផ្តើម​ដាក់​លក់រាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​(Online )​ក្នុង​ខែមីនា ។

អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម​នេះ​បានឱ្យ​ដឹង​ថា ការ​បង្ហាញខ្លួន​សា​ជា​ថ្មី​របស់ Motorola ក្នុង​ទីផ្សារ​ចិន​នឹង​ជួយ​ឱ្យ Lenovo ដណ្តើម​យក​ផ្សារ​ហ៊ុន​នៅ​ក្នុង​ពពួក​ក្រុមហ៊ុនទូរស័ព្ទ​លំដាប់​កំពូល​ដូច​ជា Xiaomi និង Huawei ជាដើម ។

គួរ​បញ្ជាក់​ថា Motorola បាន​អវត្តមាន​ពី​ទីផ្សារ​ក្នុងស្រុក​បន្ទាប់​ពី  Lenovo បាន​ប្រកាស​ថា ខ្លួន​អាច​នឹង​ចំណាយ​២,៩​ពាន់​លាន​ដុល្លារ​ដើម្បី​ទទួលយក​Motorola Mobility ពី​ក្រុមហ៊ុន Google ដែល​ជា​អ្នក​អភិវឌ្ឍន៍​ប្រព័ន្ធ  Android​។  ប្រទេស​ចិន​គឺជា​ទីតាំង​ដំបូង​គេ​ក្នុង​តំបន់​អាស៊ី​ដែល​ទទួល​បាន​នូវ​សេវាកម្ម​ផលិត​ទូរស័ព្ទ​យីហោ​នេះ ហើយ​ក្រុមហ៊ុន Lenovo ឯណោះ​វិញ​ក៏​រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធភាព​ចំណេញ​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​បន្ទាប់​ទៀត​បន្ទាប់​ពី​ការ​វិល​រក​ទ្រនំ​ចាស់​នោះ ៕