ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសអគតិ​ស្រវឹង​ស្រាវាយប្រពន្ធ រួច​ដុតផ្ទះខ្លួនឯង, ផ្ទះបងថ្លៃ និងផ្ទះម៉ែក្មេក​ឆេះ​​ហ្មត់

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ បុរស​ប្រមឹក​ម្នាក់​​ត្រូវ​​សមត្ថ​កិច្ច​ស្រុក​​សំរោងទ​ង​​​ចាប់ខ្លួន បន្ទាប់​ពី​​បាន​​​ចាប់ប្រពន្ធវាយ​ ហើយ​​ដុតផ្ទះ​​ឆេះ​អស់​៣​ខ្នង ​បង្ក​

ខេត្ត​កំពង់​ស្ពឺ ៖ បុរស​ប្រមឹក​ម្នាក់​​ត្រូវ​​សមត្ថ​កិច្ច​ស្រុក​​សំរោងទ​ង​​​ចាប់ខ្លួន បន្ទាប់​ពី​​បាន​​​ចាប់ប្រពន្ធវាយ​ ហើយ​​ដុតផ្ទះ​​ឆេះ​អស់​៣​ខ្នង ​បង្ក​ឱ្យ​ភ្ញាក់​កាល​ពី​​វេលាម៉ោង​០៣ និង៣០នាទី​​រសៀល​ថ្ងៃទី​​២៩ មករា ២០១៥ ស្ថិតនៅ​ភូមិ​​តាំង​ស្នោរ ឃុំទ័ព​មាន ស្រុក​សំរោង​ទង ។

ប្រភព​បាន​ឱ្យ​​ដឹងថា ជន​​​ខាង​លើ​​ឈ្មោះ​ហុង ហុន ភេទប្រុស អាយុ​៣៥​​ឆ្នាំ មានទីលំនៅ​ក្នុងភូមិកើតហេតុខាងលើ ។

ប្រភព​​បន្តថា បុរស​​នោះ​​​ជា​មនុស្ស​ស្រវឹង​​ខួប​មិនគិត​​​ជួយ​​រកស៊ី​អ្វី​ទេ ឱ្យ​​តែ​ពេល​ស្រវឹង​​តែងតែ​​ប្រើ​អំពើ​ហិង្សា​​​​វាយ​ប្រពន្ធជាញឹក​ញាប់ ។ ​​នៅ​មុនពេល​កើត​​ហេតុ គឺ​ជន​​នោះ​​បាន​ផឹកស្រា​​​​ស្រវឹងជោកជាំ ហើយ​​​ចាប់​ប្រពន្ធ​វាយ​ដំ​ទៀត ឃើញ​ដូច្នោះ​​អ្នក​ជិត​ម្នាក់​​ឈ្មោះង៉ែត វុទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បានចូល​​ទៅ​ឃាត់ តែត្រូវ​​ជន​នោះ​​វាយ​ផង​ដែរ ។

ក្រោយពី​វាយ​ហើយ បាន​​​រត់ទៅ​ដុត​ផ្ទះ​ខ្លួនឯង​​​ឆេះ​ខ្ទេច​ ហើយ​ក៏បន្ត​​ដុត​ផ្ទះ​បងថ្លៃ​មួយ​ខ្នងទៀត និង​ដោយ​មិនអស់​ចិត្ត ​ជននេះ​ក៏ទៅ​ដុត​​ផ្ទះ​ម្តាយក្មេក​ឆេះ​អស់មួយខ្នង​ទៀត ដែលសរុប​ទាំងអស់គឺ៣ខ្នង​ ។

ប្រភពបន្តទៀតថា ក្រោយ​ពីធ្វើសកម្មភាព​ហើយ បុរស​នេះ​បាន​​កាន់កាំបិត​​ឈរនៅមុខ​ផ្ទះ​អ្នក​ជិត​ខាង​​ម្នាក់ ​ដោយ​គំរាម​មិនឱ្យ​អ្នកណា​ចូល​ទៅ​​ក្បែរ​គេ​នោះទេ ទាល់តែ​សមត្ថកិច្ច​​លួងលោម​​ទើប​​ប្រគល់​ខ្លួនឱ្យចាប់​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព