ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្សកា​រដោះ​លែង​លោកស្រី ទ្រី ណាត់​បារាំង ដែល​ប៉េ​អឹ​ម​ឃាត់ខ្លួន ករណី​រត់ការ​ទម្លាក់​លោក​ចៅហ្វាយ​ក្រុង

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ៖ តាម​ប្រភព​ច្បាស់​ការណ៍​ពី​លោក​ឱ​ក សុ​ផា​ន ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​រឿង​ទម្លាក់​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ២០១៥

ក្រុង​ប៉ោយ​ប៉ែ​ត ៖ តាម​ប្រភព​ច្បាស់​ការណ៍​ពី​លោក​ឱ​ក សុ​ផា​ន ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​រឿង​ទម្លាក់​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ២០១៥ នេះ​ឱ្យ​ដឹង​ថា លោក​ស្ត្រី ទ្រី ណាត់​បារាំង អាយុ​៤៧​ឆ្នាំ ដែល​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ (PM) ក្រុង​ប៉ោយ​ប៉ែ​ត  ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៦ មក​រា ២០១៥ កន្លង​មក នៅ​ចំណុច​ភោជនីយដ្ឋាន​កញ្ចុះ​៥០ (​ហៅ​ស្តង់​តា​ងួ​ន​) ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត យក​ទៅ​សួរនាំ​ក្នុង​ករណី​រឿង​រត់ការ​ទម្លាក់​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ហើយ​តម្រូវ​ឱ្យឈ្មោះ​ឱ​ក សុ​ផា​ន ឡើង​កាន់​តំណែង​ជា​អភិបាលក្រុង​ថ្មី​ជំ​នួន​វិញ​នោះ រហូត​មក​ដល់​ល្ងាច ថ្ងៃ​ទៅ​២៩ មក​រា គឺ​លោកស្រី​ឈ្មោះ​ទ្រី ណាត់​បារាំង ក្រោយ​ពេល​សមត្ថកិច្ច​ប៉េ​អឹ​ម ខេត្ត​សួរនាំ​រួច បាន​បញ្ជូន​ខ្លួន​ទៅ​ដល់​តុលាការខេត្ត ដើម្បី​សួរនាំ​បន្ត រួច​មក​ត្រូវ​បាន​ត្រូវ​បាន​ខាង​តុលាការខេត្ត​ដោះ​លែងឱ្យ​មាន​សេរីភាព​វិញ​ហើយ ។

ជុំវិញ​បញ្ហា​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ អ្នក​សារព័ត៌​មានបាន​ព្យាយាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ពី​លោក​ផា​ន់ វណ្ណ​រ័​ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តបន្ទាយ មានជ័យ តែ​លោក​ព្រះរាជអាជ្ញា​បាន​ប្រាប់​ថា រឿង​នេះ គឺ​លោក​ឡុ​ង ជាប ព្រះរាជអាជ្ញា​រង​ជា​អ្នក​កាន់​ក្តី ។ យ៉ាងណា​ក៏​ដោយ លោក​ផា​ន់ វណ្ណ​រ័​ត្ន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​ករណី​នេះ លោក​ព្រះរាជអាជ្ញា​រង​របស់​លោក​បាន​រាយការណ៍​ប្រាប់​ថា បាន​ចោទប្រកាន់​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ  ។

ចំណែក​លោក​ឡុ​ង ជាប ព្រះរាជអាជ្ញា​រង​ខេត្ត ខណៈ​ពេល​អ្នក​សារព័ត៌មាន​ទូរស័ព្ទ​ជួប​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ មក​រា នេះ លោក​ប្រាប់​ថា ជាប់​បើក​សាវ​នា​ការ​កាត់ក្តី​មិន​អាច​បំភ្លឺ​បាន​ទេ​៕