ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្តាយ​អស់​លទ្ធ​ភាព​មើលថែ​កូន​កើត​ជំងឺ​សរ​សៃប្រសាទ ដាច់​ចិត្ត​​ចាប់ដាក់​ច្រវាក់ជើង​

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖​ បុរស​​ម្នាក់​​មាន​​ជំងឺ​សរសៃប្រសាទ​​ជា​យូរ​​ឆ្នាំមក​ហើយ ត្រូវ​បាន​​ម្តាយ​សម្រេចចិត្ត​​យក​ច្រ​វាក់​​ដាក់​​ដៃ​ជើង​​ភ្ជាប់​ទៅ​នឹង​

ខេត្ត​ស្វាយ​រៀង​ ៖​ បុរស​​ម្នាក់​​មាន​​ជំងឺ​សរសៃប្រសាទ​​ជា​យូរ​​ឆ្នាំមក​ហើយ ត្រូវ​បាន​​ម្តាយ​សម្រេចចិត្ត​​យក​ច្រ​វាក់​​ដាក់​​ដៃ​ជើង​​ភ្ជាប់​ទៅ​នឹង​សរសរ​​ក្រោមផ្ទះ​​​ទុក​​ចោល​​លែង​​រវល់ ខណៈ​​មិន​​​អាច​​មាន​លទ្ធភាព​​មើលថែ​​បន្ត​ ដោយសារ​តែកូនប្រុស​រូបនេះ​បាន​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​របស់​​គ្រួសារ​​អស់ ។

ទាក់ទង​និង​​ករណី​​ខាងលើ ​ស្ត្រី​​ម្នាក់​ឈ្មោះសែន ណី អាយុ៣៦​ឆ្នាំ ត្រូវ​ជា​​បងស្រី​បង្កើត​​របស់​​បុរស​ខាងលើ​​​ បាន​រៀបរាប់​​ទាំង​​អួល​ដើម​.​ក​​​ថា ប្អូនប្រុស​​គាត់​ដែល​មាន​ជំងឺសរ​សៃប្រសាទ​នេះ ​ឈ្មោះ​សែន ផ​ល្លី ហៅ​​ក្លី អាយុ​៣៣​ឆ្នាំ មាន​​ទីលំនៅ​ក្នុង​ភូមិ​​ស្រម៉ ឃុំ​ខ្សែ​​ត្រ ស្រុក​​កំពង់​​រោ​ទិ៍ ​។

​ប្រភព​​បន្ត​​ថា កាលពី​ជាង៧​ឆ្នាំ​​មុន ប្អូនប្រុស​​របស់​​គាត់​​បាន​ប្រលង​​ជាប់​បាក់​ឌុ​ប ​​ក៏​ទៅ​បន្ត​​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​​មួយ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ តែ​ដោយសារ​​តែ​គ្រួសារ​មាន​​ជីវភាព​ខ្វះខាត​ ក៏​បាន​ឈប់​រៀន​​នៅ​ឆ្នាំ​ទី​២ រួច​ក៏​បាន​បន្ត​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​បន្ត​ទៀត ដោយ​បា​ន​ចូល​បម្រើ​ការងារ​​ជា​​កម្មករ​នៅ​ក្នុង​រោងចក្រ​​មួយមួយ​កន្លែង​​​ក្នុង​រាជ​ធានី​​ភ្នំពេញ ។

ក្រោយមក ​ប្អូនប្រុស​​របស់​គាត់​ក៏​បាន​ប្តូរ​​មក​ធ្វើការ​​ក្នុង​រោងចក្រ​មួយ​ផ្សេង​ទៀត​​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង​​វិញ និង​បាន​រាប់​អាន​មិត្ត​ភក្តិ​មួយ​​ចំនួន ហើយ​ក៏​នាំ​គ្នា​ជួប​ជុំ​ផឹកស៊ី​​ស្ទើរ​រាល់ថ្ងៃ ដោយ​សង្ស័យ​ថា ​មាន​ទាំង​​លេង​ថ្នាំ​​​ផង​ដែរ ។  បន្ទាប់​ពី​​ធ្វើការ​នៅ​ក្រុង​បា​វិ​ត​​បាន​មួយ​​រយៈ ប្អូនប្រុស​​គាត់​ក៏​ធ្លាក់ខ្លួន​ឈឺ​​​និយាយ​ស្តី​លែង​ដឹង​​ខុស​​ត្រូវ ហើយ​បាន​​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ថែម​​ទៀត​ផង ។ នៅ​ពេល​​នោះ​ មាន​អ្នកស្រុក​មួយ​ចំនួន​​បាន​ប្រាប់​ម្តាយ​របស់​គាត់​ថា ​ប្រហែលជា​កូន​របស់​គាត់​​ត្រូវ​អំពើ​​​គេ​ហើយ គួរ​នាំ​ទៅ​ឱ្យ​​គ្រូ​មើល​ទើប​បាន ។

ឮ​ដូច្នោះ ​ម្តាយ​របស់​គាត់​​ក៏​បាន​នាំ​ប្អូនប្រុស​​ដើរ​មើលគ្រូ​ខ្មែរ​អស់​រយៈពេល​ជា​​ច្រើន​ឆ្នាំ ដែល​ធ្វើ​ឱ្យ​ចំណាយ​​អស់ប្រាក់​ជា​ច្រើន​រហូត​ឈាន​​ដល់​ការ​លក់​ស្រែ​លក់​​ភ្លឺ​​អស់​ជា​ច្រើន​នៅ​តែ​មិនជា ចុង​​ក្រោយ​ម្តាយ​របស់​គាត់ ​ក៏​បាន​នាំ​ប្អូនប្រុស​យក​មក​ព្យាបាល​នៅ​​មន្ទីរពេទ្យ​បង្អែក​​ជី​ភូ ក្រុង​បា​វិត ។

បន្ទាប់​​ពី​ពិនិត្យ​រួច ​គ្រូពេទ្យ​បានឱ្យ​ថ្នាំ​សរសៃ​ប្រសាទ​មក​​លេប តែ​បាន​ហាម​​មិន​ឱ្យ​ផឹក​គ្រឿង​​ស្រវឹង​​ទេ ព្រោះ​ខ្លាច​​ជំងឺ​រើ​ឡើង​វិញ ។ ក្រោយ​​ពី​ផឹកថ្នាំ​សរសៃប្រសាទ​បាន​មួយ​ឆ្នាំ​ ប្អូនប្រុស​ក៏​មាន​ស្មារតី​ធម្មតា​អាច​ធ្វើការ​ដូច​គេ​ឯង ដែល​ធ្វើ​ឱ្យ​ម្តាយ​និង​បងស្រី​មានការ​សប្បាយ​​ចិត្តជា​ខ្លាំង ។ ប៉ុន្តែ​ការ​​សប្បាយចិត្ត​នេះ​ មិន​បាន​យូរ​ប៉ុន្មាន​នោះ​​ទេ ដោយសារ​ការ​​អផ្សុក និង​រាប់អាន​មិត្ត​មិន​ល្អ ប្អូនប្រុស​របស់​គាត់​​បាន​ត្រឡប់​ទៅ​ផឹកស្រា ដែល​ធ្វើ​ឱ្យ​រើ​​ជំងឺសរសៃប្រសាទ​ឡើង​វិញ ហើយ​បាន​​អុកឡុក និង​វាយកម្ទេច​របស់របរ​ក្នុងផ្ទះ ព្រមទាំង​ឈាន​​ដល់​ការ​​កាន់​កាំ​បិត​ដេញ​កាប់​ម្តាយ​​របស់​គាត់​ថែម​ទៀត​ផង ​។

​នេះ​​ជា​ហេតុ​​ធ្វើ​ឱ្យ​គាត់​​និង​ម្តា​យសម្រេច​ចិត្ត​ចាប់​ប្អូនប្រុស​ដាក់​​ច្រវាក់​ដៃជើង​​ទុក​ចោល​នៅ​ក្រោមផ្ទះ​អស់​រយៈ​ពេល​២​ឆ្នាំ ដោយ​ខ្លាច​គាត់​​បង្ក​គ្រោះ​ថ្នាក់​​ដល់​​គ្រួសារ និង​អ្នក​ដ​ទៃ​ទៀត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព