ឆេះផ្ទះលក់ចាប់ហួយមួយកន្លែងនៅក្រុងសៀមរាបផ្អើលទាំងព្រឹក
ខេត្តសៀមរាប ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះចុះមកក្រោមរៀបចំលក់ដូរនៅ
ខេត្តសៀមរាប ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះចុះមកក្រោមរៀបចំលក់ដូរនៅ
ខេត្តសៀមរាប ៖ អគ្គិភ័យបានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នងអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះចុះមកក្រោមរៀបចំលក់ដូរនៅមុខផ្ទះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ និង១៥នាទីព្រឹកថ្ងៃទី២៨ មករា ២០១៥ ស្ថិតនៅមុខអតីតភូមិភាគ៤ ក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ។
តាមសម្តីសមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានដុតធូបនៅលើផ្ទះរបស់គាត់ រួចចុះមកក្រោមរៀបអីវ៉ាន់លក់ដូរ ពេលគាត់ឡើងទៅវិញ ក៏ឃើញធូបជិតអស់ក៏ចុះមកវិញម្តងទៀត មិនទាន់បានប៉ុន្មាននាទីផង គាត់ក៏ឃើញផ្សែងហុយទ្រលោម ពេលនោះគាត់ឡើងទៅមើល ស្រាប់តែឆេះជើងធូបធ្លាក់មកក្រោម គាត់ក៏ស្រែកហៅអ្នកជិតខាងឱ្យជួយពន្លត់ ។
ប្រភពបន្តថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរប៉ុស្តិ៍គោកចក ដើម្បីជួយហៅរថយន្តពន្លត់អគ្គិភ័យឱ្យមកជួយ ប្រមាណកន្លះម៉ោងក៏ឃើញរថយន្តពន្លត់អគ្គិភ័យមកដល់ចំនួន២ តែបាញ់អស់មួយរថយន្តប៉ុណ្ណោះ ក៏រលត់អស់ទៅ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ម្ចាស់ផ្ទះត្រូវបានស្គាល់ឈ្មោះនូ វណ្ណី ភេទស្រី អាយុ៥៣ឆ្នាំ ជាអ្នកលក់ដូរនៅផ្ទះ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវបានភ្លើងឆេះផ្ទះអស់ទាំងស្រុងដែលមានទំហំ៧ម៉ែត្រ X១០ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោម ប្រក់ស៊ីប្រូ ហើយខូចខាតសម្ភារដូចជាម៉ូតូម៉ាកC60 ស៊េរីចាស់មួយគ្រឿង, ទដែក១ សរុបជាទឹកប្រាក់ប្រមាណជិត២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ