ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់​ជិតដល់ថ្ងៃចូលរោ​ងការ ​ត្រូវ​ខ្សែភ្លើងឆក់​ស្លា.ប់​​

9 ឆ្នាំ មុន

ខេត្តស្វាយ​រៀង ៖ យុវជ​នម្នាក់ស្លា.ប់​បាត់បង់ជី​វិតទាំង​វ័យ​ក្មេងបណ្តាល​មកពីការ​រាយខ្សែ​ភ្លើង តអំពូល​ភ្លើង​ខ្វះ​ការប្រុង​​ប្រយត្ន័ ពេល​ទាញ​ខ្សែ​ភ្លើង​មក​ចូល​ក្នុងផ្ទះ​ហើយខ្សែ​ភ្លើង​នោះ​កៀប​ជាប់នឹង​ទ្វាផ្ទះ​ដាច់ធ្លាក់​មក​ចំ​ដងខ្លួន

ខេត្តស្វាយ​រៀង ៖  យុវជ​នម្នាក់ស្លាប់​បាត់បង់ជី​វិតទាំង​វ័យ​ក្មេងបណ្តាល​មកពីការ​រាយខ្សែ​ភ្លើង តអំពូល​ភ្លើង​ខ្វះ​ការប្រុង​​ប្រយត្ន័ ពេល​ទាញ​ខ្សែ​ភ្លើង​មក​ចូល​ក្នុងផ្ទះ​ហើយខ្សែ​ភ្លើង​នោះ​កៀប​ជាប់នឹង​ទ្វាផ្ទះ​ដាច់ធ្លាក់​មក​ចំ​ដងខ្លួន​ឆក់ជាប់​ក៏ស្រែកហៅ​ឲ្យក្រុម​គ្រួសារ​ជួយ​ទាញ​យកខ្សែ​ភ្លើង​ចេញ​ ក៏ប៉ុន្តែ​មិនអាច​សង្រ្គោះ​បាន​ទម្រាំ​ឪពុក​មកបិទ​​បារ៉ែត​​ភ្លើង​ ជនរង​គ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ហើយ​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយ​ពេល​ក្រុម​គ្រួសារ​យកផុក​មកប៉ាត ​តែមិន​អាចសង្រ្គោះ​បានក៏ស្លាប់​ចោលគូ​ដណ្តឹងឲ្យ​មេម៉ាយ​ខាន់ស្លា ។ ករណីនេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង៦​ និង៣០​នាទីយប់ ថ្ងៃទី២៦មករា ២០១៥ ស្ថិតនៅ​ភូមិអូរឃុំ ​ថ្មីស្រុកកំ​ពង់រោទិ៍ ។

បើតាម​នគរបាល​ស្រុក​កំពង់​រោទិ៍ឲ្យដឹង​ថា ជន​រងគ្រោះ​ឈ្មោះ​ អ៊ុល​ រិទ្ធីពល​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ ​មានទីលំ​នៅភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំ​ពង់រោទិ៍ ​។ បើតាម​បុរស់ឈ្មោះ​ ឈឹម​ ឡង់ឌី​ អាយុ៤៩ឆ្នាំ​ ​ជាឪពុ​កជន​រងគ្រោះ​បានរៀប​រាប់ទាំង​ទឹកភ្នែក​ថា កូន​ប្រុស​របស់​គាត់ម្នាក់​នេះ ស្លូត​បូតណាស់​ និងចេះ​ដឹងគុណ​ឪពុក​ម្តាយ មិនគួរ​អាយុខ្លី​សោះ ​ម្យ៉ាង​ទៀតកូន​ប្រុស​មានគូ​ដណ្តឹង​ហើយ​ឈ្មោះ ស្រីមុំ ​អាយុ​២២ឆ្នាំដែរ និងត្រូវចូល​រោងការនៅ​ថ្ងៃទី២៣ ​កុម្ភៈ  ​២០១៥​​ខាងមុខ​នេះ ​មិនគួរណា​ស្លាប់ចោល​គួ​ដណ្តឹង​ឲ្យមេម៉ាយ​ខាន់​ស្លាឡើយ ៕

ព័ត៌មាន​លម្អិតនឹង​ផ្សាយ​ជូននៅលើ​ទ័រកាសែត​កោះ​សន្តិភាព