ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆាប​ឆេះ​បន្ទប់ដាក់អីវ៉ាន់​ នៃ​សណ្ឋា​គា​រ ​LUTUS Dialla ក្នុង​ខណ្ឌ​ដូន​ពេញ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បន្ទប់ដាក់អីវ៉ាន់នៃសណ្ឋាគារ​ LUTUS Dialla ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​បា.ញ់​ផ្សែង​ខ្មួល​ខ្មាញ់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៤និង​៤០នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី២៨ មករា ២០១៥ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​

រាជ​ធានី​ភ្នំ​ពេញ ៖ បន្ទប់ដាក់អីវ៉ាន់នៃសណ្ឋាគារ​ LUTUS Dialla ត្រូវ​អគ្គិភ័យ​ឆាប​ឆេះ​បាញ់​ផ្សែង​ខ្មួល​ខ្មាញ់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៤និង​៤០នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី២៨ មករា ២០១៥ នៅ​ចំណុច​មុខ​វិទ្យា​ល័យ​វត្ត​កោះ​ ស្ថិត​ក្នុង​សង្កាត់បឹង​រាំង ខណ្ឌ​ដូន​ពេញ ។

ភ្លាម​ៗ​គេ​ឃើញ​រថយន្ត​ពន្លត់អគ្គិ​ភ័យ​របស់​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ដូន​ពេញ​បាន​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​ដោយ​ប្រើ​ប្រាស់​ទឹក​អស់​ចំនួន​៣​រថយន្ត​ទើប​អណ្តាត​ភ្លើងបាន​​រលត់​អស់​ទៅវិញ​ទាំង​ស្រុង ។​គេនៅ​មិន​ទាន់ដឹង​ពី​មូល​ហេតុ​ពិត​ប្រា​កដ​ដែល​បណ្តាល​ឱ្យ​មាន​អគ្គិ​ភ័យ​ឆាបឆេះបន្ទប់ដាក់​អីវ៉ាន់ក្នុង​សណ្ឋាគារ​នេះ​នៅ​ឡើយ​ទេ​ ។ ក៏ប៉ុន្តែជំហាន​ដំបូង​គេស្និដ្ឋាន​ថា​បណ្តាល​មក​ពី​ទុស្សេ​ចរន្តអគ្គិ​សនី​នៅ​ក្នុង​បន្ទប់នេះ​តែម្តង ហើយ​ការ​ខូច​ខាត​មាន​ទំហំ​ប៉ុន្មាន​នោះ​ក៏មិន​ទាន់ដឹង​នៅ​ឡើយ​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​