ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តCRV ឈប់ចាំស្តុប​ត្រូវ​រឺុម៉កម៉ូតូ​បើក​មក​ប៉ះពីក្រោយ​រង​ការក្រពិត​តិច​តួច តែអ្នក​បើក​បរមិន​មាន​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ម៉ាក​CRV មួយ​គ្រឿង​ឈប់​រង​ចាំ​ស្តុប​ ត្រូវ​រឺុម៉ក​ម៉ូតូ​បើកមក​ប៉ះ​ចំពីក្រោយ​បណ្តាល​ឱ្យ​កំពិត​តិច​តួច​ តែអ្នក​បើក​បរ​រឺុម៉ក​ម៉ូតូ​ដែលស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ផង​នោះ​មិន​ព្រម​និយាយ​សម្រប​សម្រួល​

រាជ​ធានី​ភ្នំ​ពេញ ៖ រថយន្ត​ម៉ាក​CRV មួយ​គ្រឿង​ឈប់​រង​ចាំ​ស្តុប​ ត្រូវ​រឺុម៉ក​ម៉ូតូ​បើកមក​ប៉ះ​ចំពីក្រោយ​បណ្តាល​ឱ្យ​កំពិត​តិច​តួច​ តែអ្នក​បើក​បរ​រឺុម៉ក​ម៉ូតូ​ដែលស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ផង​នោះ​មិន​ព្រម​និយាយ​សម្រប​សម្រួល​គ្នា​តាម​សម្រួល​ទេ​ដោយ​សំអាង​ថា​ខូច​ខាត​ប៉ុណ្ណឹង​មិន​អត់​លុយ​សង​ទេ ខណៈភាគី​ម្ចាស់​រថយន្ត​មិន​ទាម​ទារ​សំណង​ទេ​ ដោយ​គ្រាន់តែចង់ឱ្យ​មក​និយាយ​ដោះ​ស្រាយ​គ្នា​រក​ត្រូវ​ខុស​តាម​សម្រួល​ កុំ​ឱ្យ​បើក​បរ​ធ្វែស​ប្រហែ​សទៀត ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨​និង​៣០​នាទី យប់ ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៥ នៅ​ចំណុច​ស្តុប​ទេព​ផន ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់៣ ខណ្ឌ​ទួលគោក ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​CRV ពណ៌ទឹកបិច​មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2N-2766 បើក​​បរ​ដោយ​បុរស​ម្នាក់​ដឹក​ក្រុម​គ្រួសារ​ ហើយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​១៨២ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏មាន​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង បាន​បើក​រឺុម៉ក​ម៉ូតូ​ទៅ​ប៉ះ​គូទ​ក្រោយ​រថយន្ត​CRV នោះ​បណ្តាល ឱ្យកំពិត​តិចតួច ។បន្ទាប់ពីកើត​ហេតុអ្នក​បើក​បរ​រឺុម៉ក​ម៉ូតូ​ដែលស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ស្រវឹង​ផង​នោះ​មិន​ ព្រម​និយាយ​សម្រប​សម្រួល​គ្នា​តាម​សម្រួល​ទេ​ដោយ​សំអាង​ថា​ខូច​ខាត​ប៉ុណ្ណឹង ​មិន​អត់​លុយ​សង​ទេ។​ ក៏ប៉ុន្តែការនិយាយ​របស់​បុរស​រត់រឺុម៉ក​ម៉ូតូ​គឺនិយាយ​បាន​តែមាត់ នៅ​ក្នុង​នមិន​មាន​ប្រាក់នោះទេ ។

ក្រោយពេល​កើត​ហេតុ​កើត​ហេតុ​​ភាគី​ខាង​រថយន្ត​មិន​ទាម​ទារ​សំណង​ទេ​ ដោយ​គ្រាន់តែចង់ឱ្យ​មក​និយាយ​ដោះ​ស្រាយ​គ្នា​រក​ត្រូវ​ខុស​តាម​សម្រួល​ កុំ​ឱ្យ​បើក​បរ​ធ្វែស​ប្រហែ​សទៀតតែបុរស​ខាង​លើ​ស្រវឹង​និយាយ​ស្តាប់​គ្នា​មិន​បាន​ ភាគី​ខាង​រថយន្ត​ក៏បើក​រថយន្តចេញ​ពី​កន្លែង​កើត​ហេតុ​ទៅ ។