ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បរទេស​ស្រវឹង​ស្រាបើក​ម៉ូតូ​ដួល​ខ្លួន​ឯង​របួស​ធ្ងន់​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ បុរស​​ជ​ន​បរទេស​​​ម្នាក់​បាន​​​រង​របួស​​ធ្ងន់​​ធ្ងរ​​បន្ទាប់​​ពី​ផឹក​​ស្រា​​​​ស្រ​​វឹង​​​​បើក​​​ម៉ូតូ​អ៊ែ​​ប្លែកមួយ​គ្រឿង​​​​​​ដួល​ដោយ​​ខ្លួន​ឯង ។

ខេត្ត​ព្រះ​សីហនុ ៖ បុរស​​ជ​ន​បរទេស​​​ម្នាក់​បាន​​​រង​របួស​​ធ្ងន់​​ធ្ងរ​​បន្ទាប់​​ពី​ផឹក​​ស្រា​​​​ស្រ​​វឹង​​​​បើក​​​ម៉ូតូ​អ៊ែ​​ប្លែកមួយ​គ្រឿង​​​​​​ដួល​ដោយ​​ខ្លួន​ឯង ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨និង​១០​នាទីយប់ ថ្ងៃ​ទី២៧ មករា ២០១៥ នៅ​ចំណុច​ភ្នំ​៩៦ ស្ថិត​ក្នុង​ភូមិ៥ សង្កាត់៤ ក្រុង-ខេត្ត​ព្រះ​សីហនុ ។ បុរសរង​ខាង​លើ​គេ​នៅ​មិន​ទាន់ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ។

ក្រោយ​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូ​ន​ទៅ​សង្រ្គោះ​នៅ​គ្លីនិក រស្មី​កំពង់សោម​ដើម្បី​ព្យាបាល​របួស ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​