ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

22​ថ្ងៃ​ដំបូង​នៃ​ដើមឆ្នាំ​2015​វៀតណាម​នាំ​ចេញ​អង្ករ​បាន​ជាង​6​ម៉ឺន​តោន

9 ឆ្នាំ មុន

ក្រុង​ហាណូយ​-​វៀតណាម ៖ យោង​តាម​ទិន្នន័យ​ពី​សមាគម​ស្បៀងអាហារ​វៀតណាម នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​២២​ថ្ងៃ​ដំបូង​នៃ​ខែមករា​ឆ្នាំ​២០១៥​នេះ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជា​៦៥.៧៨០​តោន

ក្រុង​ហាណូយ​-​វៀតណាម ៖ យោង​តាម​ទិន្នន័យ​ពី​សមាគម​ស្បៀងអាហារ​វៀតណាម នៅ​ក្នុង​អំ​ទ្បុ​ង​ពេល​២២​ថ្ងៃ​ដំបូង​នៃ​ខែមករា​ឆ្នាំ​២០១៥​នេះ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​អង្ករ​ប្រមាណ​ជា​៦៥.៧៨០​តោន ថយ​ចុះ​ប្រហែល​៧៩% ពី​បរិមាណ​៣០៧.២៥៥​តោន ដែល​បាន​នាំ​ចេញ​ក្នុង​រយៈពេល​ពេញ​មួយ​ខែមករា​ឆ្នាំ​២០១៤ ។

ចំណែក​ហាងឆេង​អង្ករ​លក់​ចេញ​ជា​មធ្យម​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​ស្ថិត​ក្នុង​អត្រា​៤៦៨​ដុល្លារ ក្នុង​មួយ​តោន មិន​គិត​ឈ្នួល​ដឹក​ដល់​នាវា គឺ​ទ្បើ​ង​ថ្លៃ​១៣% ក្នុង​មួយ​តោន ធៀប​នឹង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន និង​ធ្លាក់​ថ្លៃ​២% បើ​ធៀប​នឹង​ខែធ្នូ​ឆ្នាំ​២០១៤ ។

គួរ​រំឭក​ថា ប្រទេស​វៀតណាម​នាំ​ចេញ​អង្ករ​បាន​ប្រមាណ​ជា​៦,៣១៦​លាន​តោន ក្នុង​ឆ្នាំ​២០១៤ ៕