ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខខណ្ឌ​គួរ​អនុវត្ត​នាំ​ចូល​រថយន្ត​ពី​ជប៉ុន​និង​អា​មេ​រិ​កមក​លក់​លើ​ទីផ្សារ​កម្ពុជា

9 ឆ្នាំ មុន

ការ​នាំ​ចូល​រថយន្ត​ពី​បរទេស​មក​លក់​គឺជា​កិច្ចការ​សំខាន់​មួយ​សម្រាប់​អ្នកជំនួញ​គួរ​យល់​ដឹង​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ ពិសេស​អ្នក​ទើបតែ​ប្រកប​កិច្ចការ​រក​សី​ុ​នេះ​និង​អ្នកមាន​បំណង​តែ​ម្ដង​ដើម្បី​ជា​បទ​ពិសោធ

ការ​នាំ​ចូល​រថយន្ត​ពី​បរទេស​មក​លក់​គឺជា​កិច្ចការ​សំខាន់​មួយ​សម្រាប់​អ្នកជំនួញ​គួរ​យល់​ដឹង​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ ពិសេស​អ្នក​ទើបតែ​ប្រកប​កិច្ចការ​រក​សី​ុ​នេះ​និង​អ្នកមាន​បំណង​តែ​ម្ដង​ដើម្បី​ជា​បទ​ពិសោធ​មួយ​ក្នុង​ការ​ស្ទាបស្ទង់​ទីផ្សារ​មុន​នឹង​សម្រេចចិត្ត​ចាយប្រាក់​ជាដើម​ទុន ។

ខាងក្រោម​នេះ​គឺជា​លក្ខខណ្ឌ​គួរ​បំពេញ​ក្នុង​ការ​នាំ​ចូល​រថយន្ត​ពី​ប្រទេស​ជប៉ុន និង​អា​មេ​រិ​កមក​លក់​ឱ្យ​សមបំណង ៖
១-​ជ្រើសរើស​រថយន្ត​ដែល​អ្នក​ចង់​ទិញ ។
២-​ជ្រើស​យក​ទីភ្នាក់ងារ​នាំ​ចេញ​មួយ​ក្នុង​ប្រទេស​ជប៉ុន
៣-​ទទួលយក​ឯកសារ​ទាំង​អស់ពី​អ្នក​បញ្ជូន​ទំនិញ ។
៤-​បន្ទាប់​ពី​រថយន្ត​បញ្ជូន​មក​ដល់​ចាំបាច់​ត្រូវ​ដាក់​វា​ឱ្យ​នៅ​ដាច់់​ពី​គេ ។ ធ្វើ​បែប​នេះ​អ្នក​អាច​ប្រមែប្រមូល​រថយន្ត​មក​ផ្ទៀងផ្ទាត់​បាន​យ៉ាង​ច្បាស់លាស់​ជាមួយនឹង​ឯកសារ​ដឹក​ជញ្ជូន ។

៥-​ប្រតិបត្តិការ​សាកល្បង​វា​លើ​ដងផ្លូវ ។ អនុវត្ត​បែប​នេះ​នឹង​ផ្ដល់​នូវ​ការ​កត់សម្គាល់​ឃើញ​ពី​លក្ខណៈ​នៃ​កំហុសឆ្គង​មួយ​ចំនួន​ដើម្បី​កែសម្រួល​ឱ្យ​ប្រសើរ​ឡើង ។

៦-​សណ្ដោង​ឬ​ដឹក​រថយន្ត​ទាំងនោះ​មក​ពិនិត្យ​នៅ​នាយករ​ដ្ឋា​ន​ដឹក​ជញ្ជូន ។ គេ​ពិនិត្យ​ទៅ​លើ​ម៉ូ​ដែល​នៃ​ស្លាក​សម្គាល់​របស់​វា ។

៧-​បន្ទាប់​មក​ចុះបញ្ជី​រថយន្ត​ទាំងនោះ​ជា​ការ​ស្រេច ។

*​សម្គាល់៖
-​អ្នក​ចាំបាច់​ត្រូវ​តែ​ចុះ​កិច្ចសន្យា​ជាមួយនឹង​អ្នក​នាំ​ចូល​ដែល​បាន​ចុះបញ្ជី​ព្រោះ​វា​នឹង​ជួយ​សម្រួល​ដល់​អ្នក​ប្រសិនជា​ត្រូវការ​កែកុន​ខ្លះ​ៗ​មុន​ដឹក​ចេញ ។

-​សិក្សា​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​មុន​នឹង​សម្រេចចិត្ត​ចាយ​លុយ​សន្ធឹកសន្ធាប់​ទិញ​ចូល​ទៅ​កាន់​គោលដៅ ។

-​ប្រុង​ប្រយ័ត្ន​អំពី​តារាង​ពន្ធ ព្រោះ​វា​អាច​មានការ​ប៉ូវ​បន្ថែម​ច្រើន​ទៅ​តាម​ម៉ូ​ដែល​និង​ស៊េរី​រថយន្ត ៕