ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ថៃ​ដំឡើង​ថ្លៃ​ប្រេងឆា​តាម​ច្បាប់​កំណត់

9 ឆ្នាំ មុន

បាងកក​-​ថៃ ៖ តាម​ការ​អះអាង​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង តម្លៃ​ប្រេងឆា​សម្រាប់​ចម្អិន​អាហារ​នៅ​ប្រទេស​ថៃ នឹង​ត្រូវ​ដំឡើង​ថ្លៃ​ចំនួន​៤​បាត​ទៀត (​ប្រមាណ​៤៩០​រៀល​) ឬ​ស្មើនឹង​៤២​បាត

បាងកក​-​ថៃ ៖ តាម​ការ​អះអាង​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង តម្លៃ​ប្រេងឆា​សម្រាប់​ចម្អិន​អាហារ​នៅ​ប្រទេស​ថៃ នឹង​ត្រូវ​ដំឡើង​ថ្លៃ​ចំនួន​៤​បាត​ទៀត (​ប្រមាណ​៤៩០​រៀល​) ឬ​ស្មើនឹង​៤២​បាត (​ប្រមាណ​៥.១៥០​រៀល​) ក្នុង​១​ដប ។ ម្យ៉ាងទៀត​ប្រេងឆា​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស ក៏​នឹង​ពុំ​មានការ​ខ្វះខាត​អ្វី​ដែរ ។

លោក Sntichai Sarathawanphaet អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​ថ្លែង​ថា លោក​បាន​ពិនិត្យ​ឃើញ​ថា ថៃ​មាន​ដូងប្រេង​គ្រប់គ្រាន់​សម្រាប់​អតិថិជន បើ​ទោះជា​តម្លៃ​ឡើងថ្លៃ​ក៏​ដោយ ។ បច្ចុប្បន្ន​ហាងឆេង​ដូងប្រេង​លក់​ចេញ​ចន្លោះ​ពី​៤០​បាត (​ប្រមាណ​៤.៩០០​រៀល​) ទៅ​៤២​បាត (​ប្រមាណ​៥.១៥០​រៀល​) ក្នុង​មួយ​ដប ឡើង​ខ្ពស់​ជាង​តួលេខ​មុន ដែល​លក់​ចេញ​ត្រឹមតែ​៣៨​បាត (​ប្រមាណ​៤.៦៤០​រៀល​) ប៉ុណ្ណោះ ។ លោក​បញ្ជាក់​បន្ថែម​ថា តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​នៅ​តែ​ស្ថិត​ក្នុង​ការ​កំណត់​តាម​ច្បាប់ ។

យោង​តាម​ការ​ស្ទង់​មតិ​របស់​អង្គភាព​ក្នុងអំឡុងពេល​២​អាទិត្យ​កន្លង​មកនេះ តម្លៃ​ម្ហូបអាហារ​ភាគច្រើន​នៅ​តែ​មិន​ប្រែប្រួល​ដដែល ក្នុង​នោះ​សាច់​ជ្រូក​លក់​ចេញ​១៣៥​បាត (​ប្រមាណ​១៦.៥០០​រៀល​) ទៅ​១៤០​បាត (​ប្រហែល​១៧.១០០​រៀល​) ក្នុង​មួយ​គីឡូក្រាម សាច់​មាន់​ទាំងមូល​មាន​តម្លៃ​៦០​បាត (​ប្រមាណ​៧.៣០០​រៀល​) ទៅ​៦៥​បាត (​ប្រមាណ​៧.៩០០​រៀល​) ក្នុង​មួយ​គីឡូក្រាម ៕