ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ហៅសួរនាំពីហាងមួយ (ស្តង់តាងួន) ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ បន្ទាប់ពីទាក់ទងតាមទូរស័ព្ទរកជួលទីតាំងនិងកាម៉ង់ម្ហូបអាហារជាច្រើនតុដើម្បីធ្វើកម្មវិធីមួយដែលប្រភពថាជាការផ្លាស់ប្ដូរតំណែងចៅហ្វាយក្រុងប៉ោយប៉ែត ។
ស្ត្រីដែលសមត្ថកិច្ចហៅសួរនាំប្រភពប្រាប់ថាឈ្មោះ ទ្រី ណាត់បារាំង អាយុ៤៧ឆ្នាំ ។ ទោះជាយ៉ាងណារយះពេលជិត០១សប្ដាហ៍នេះ តាមតៀមកាហ្វេគេឮពាក្យចចាមអារាមតគ្នាៗពីមាត់មួយទៅមាត់មួយថាតំណែងអភិបាលក្រុងប៉ោយប៉ែតនិងត្រូវផ្លាស់ប្ដូរអ្នកថ្មី ។ ពាក្យចចាមអារាមនោះបន្តទៀតថាថ្ងៃប្រកាសចៅហ្វាយក្រុងថ្មីនោះ និង មានកម្មវិធីផឹកស៊ី២០០តុ ដោយមិនបាច់ឲ្យចងដៃ ។ ស្ត្រីខាងលើមុនពេលសមត្ថកិច្ចហៅសួរនាំគេឃើញមានអ្នករួមដំណើរមួយក្រុម៣ទៅ៤នាក់រួមទាំងលោក ឱក សុផាន អតីតសមាជិកសមាគមអភិវឌ្ឍន៍កសិកម្មជាតិនៅក្រុងប៉ោយប៉ែត ផងដែរហើយគ្រប់គ្នាបានហៅស្ត្រីនោះតាមតុកាហ្វេថាជាជំទាវទៀតផង ។
តាមលោក អ៊ុយ អ៊ូ ម្ចាស់ភោជនីយដ្ឋានពន្លឺនាគទិព្វប្រាប់ថាកាលពីរសៀលម៉ោង២ថ្ងៃទី២៥ ខែឆ្នាំដដែលស្ត្រីខាងលើបានទាក់ទងលោកតាមទូរស័ព្ទដោយប្រាប់ថាគាត់ចង់ជួលហាងរបស់លោកដើម្បីរៀបចំកម្មវិធីមួយនៅថ្ងៃទី៥ ខែកុម្ភះ ខាងមុខ ។ ម្ចាស់ភោជនីយដ្ឋានខាងលើបន្តថាកម្មវិធីនោះស្ត្រីនោះប្រាប់ថានិងធ្វើ១៥០ទៅ១៧០តុហើយមាន៣កម្មវិធីដោយកម្មវិធីទី១. ចែកអំណោយដល់ប្រជាពលរដ្ឋ១៥០០នាក់កម្មវិធីទី២.ប្រកាស់តែងតាំងកាន់ដំណែងចៅហ្វាយក្រុងថ្មី និងកម្មវិធីទី៣ ផឹកស៊ីជាង១០០តុពេលល្ងាចបញ្ចប់កម្មវិធី ។
ក្រោយពីហេតុការណ៍ភ្ញាក់ផ្អើលរឿងដោះដូរដំណែងចៅហ្វាយក្រុងនេះ ម្ចាស់ភោជនីយដ្ឋានពន្លឺនាគទិព្វសង្ស័យក៍ធ្វើសេចក្ដីរាការណ៍ជូនដល់សមត្ថកិច្ចទើបឈានទៅហៅស្ត្រីខាងលើពេលកំពុងហូបចុកនៅចំណុចក្យូស៥០ស្តង់តាងួនដើម្បីយកទៅសាកសួរតែម្ដង ។
ព័ត៌មានលម្អិតនឹងផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ