នារីអ្នកចម្រៀងម្នាក់ស្លា.ប់ បន្ទាប់ពីមន្ទីរពេទ្យ២កន្លែងបដិសេធមិនព្យាបាល
ខេត្តកណ្តាល ៖ នារីម្នាក់ដែលជាអ្នកចម្រៀងតាមអកកណ្តង់ប្រចាំភូមិបានស្លា.ប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីនាងទៅចូលរួមច្រៀង
ខេត្តកណ្តាល ៖ នារីម្នាក់ដែលជាអ្នកចម្រៀងតាមអកកណ្តង់ប្រចាំភូមិបានស្លា.ប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីនាងទៅចូលរួមច្រៀង
ខេត្តកណ្តាល ៖ នារីម្នាក់ដែលជាអ្នកចម្រៀងតាមអកកណ្តង់ប្រចាំភូមិបានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីនាងទៅចូលរួមច្រៀងនៅក្នុងពិធីរៀបមង្គលការមួយកន្លែងនៅភូមិសំរោងធំ ឃុំសំរោងធំ ហើយមានអាការៈចុកពោះយ៉ាងខ្លាំង ហើយក៏បានសុំគេចេញទៅផ្ទះមុន ។
ប្រភពបានឱ្យដឹងថា នារីរងគ្រោះឈ្មោះហែម ណារី អាយុ២៦ឆ្នាំ ជាអ្នកចម្រៀងប្រចាំក្រុមតន្ត្រីអកកណ្តង់ មានទីលំនៅក្នុងភូមិតារាបដូនគ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពបន្តថា បន្ទាប់ពីមកដល់ផ្ទះហើយ ក៏ត្រូវក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ តែត្រូវក្រុមគ្រូពេទ្យនៅទីនោះមិនហ៊ានទទួលទេ ក៏បញ្ជូនបន្តទៅគ្លីនិកឯកជន «មហាសាល» ទៀតនៅរាជធានីភ្នំពេញ តែក៏ត្រូវមន្ទីរពេទ្យនោះបានបដិសេធដែរ ក្រុមគ្រួសារឃើញដូច្នោះក៏បញ្ជូនត្រឡប់មកផ្ទះវិញ ។
ប្រភពបន្តទៀតថា ពេលមកដល់ផ្ទះអាការនាងនៅតែមិនទាន់ធូរស្បើយទេ លុះរហូតដល់វេលាម៉ោង១១ថ្ងៃទី២៦ មករា ២០១៥ នេះ នាងក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
ទោះបីជាយ៉ាងណា គេនៅពុំទាន់ដឹងពីមូលហេតុនៃការស្លាប់ដោយសារជំងឺអ្វីពិតប្រាកដ និងមិនអាចសុំការទាក់ទងពីមន្ទីរពេទ្យខាងលើនោះផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ