ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​យ​ឡែ​ន​ឌ័រ​បុក​​​កុង​តឺនឺ​របួសធ្ងន់​១​ស្រាល​១

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​​ម្នាក់​បាន​រង​របួសធ្ងន់ និងម្នាក់​ទៀត​រង​របួស​ស្រាល រួម​ជាមួយ​រថយន្ត​ចំនួន​ពីរ​គ្រឿង​បាន​រង​ការ​ខូចខាត​ស្ទើ​រ​តែ​ទាំងស្រុង ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​ដែល​​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២១​ និង​៣៥​នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​មក​រា​ ឆ្នាំ ២០១៥

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​​ម្នាក់​បាន​រង​របួសធ្ងន់ និងម្នាក់​ទៀត​រង​របួស​ស្រាល រួម​ជាមួយ​រថយន្ត​ចំនួន​ពីរ​គ្រឿង​បាន​រង​ការ​ខូចខាត​ស្ទើ​រ​តែ​ទាំងស្រុង ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​ដែល​​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​២១​ និង​៣៥​នាទី​យប់​ ថ្ងៃ​ទី​២៤​ ខែ​មក​រា​ ឆ្នាំ ២០១៥​ ត្រង់​ចំនុច​ក្បែរ​ស្ថា​នី​យ៏​សាំង​សូ​គី​ម៉ិច​ផ្លូវបំបែក​រ៉ា ស្ថិត​ក្នុ​ភូមិ​៣​ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ ។

​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ូ​លី​ស​ចរាចរ​ណ៏​បាន​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៏​នេះ​បង្ក​​ឡើង​ដោយ​រថយន្ត​ម៉ាកហា​យ​ឡែ​ន​ឌ័រ​ ព​ណ៌​ស្ក ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Y 5905 ​បើកបរ​ដោយ​ឈ្មោះ​ស៊ី យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ខេត្ត​កែប រង​របួស​ធ្ងន់ រួម​ដំណើ​រ​ជា​មួយ​ឈ្មោះ ឈួ​ន មុំ​ ភេទ​ស្រី អាយុ៤៩ឆ្នាំ ​មុខរបរមេផ្ទះ រងរ​បួ​ស្រាល​ បាន​បើករថយន្ត​ទៅ​បុក​រថយន្ត​កុង​តឺនឺរ​មួយ​គ្រឿង​ផ្សេង​ទៀត​​ម៉ាក​ហ្វ្រិ​ស ព​ណ៌​​ឈាម​ជ្រូក ពាក់ស្លាក​លេខ​ 3A 0509 បើក​បរ​ដោយ​ឈ្មោះ ជួ ហុ​កលី​ន ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ជ្រៃ ឃុំ​វាល ស្រុក​កំពង់ស្ពឺ ខេត្តកំពង់ស្ពឺ  ជា​រថយន្ត​កម្ម​សិ​ទ្ឋរបស់​ក្រុមហ៊ុន PlM ​ដែល​បាន​ចត​ចោត​នៅ​ក្នុង​ចំណត​ក្បែរ​ស្ថា​នី​យ៏​សាំង​សូ​គី​ម៉ិច បណ្តាល​ឱ្យ​​ភាគី​រថយន្ត​ហា​យ​ឡែ​ន​ឌ័រ​ រង​ការ​ខូចខាត​មួយ​កំណាត់​មុខ ឯ​អ្នកបើកបរ​គៀប​ជាប់​ក្នុង​រថយន្ត ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​គាស់​ចេញ​ដឹក​មក​សង្គ្រោះ​នៅ​គ្លី​និ​ក​ឯកជន​សេ​តេ រួច​ផុត​ពី​ជីវិត​ ។

​យោង​តាម​សាក្សី​នៅ​​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​បើក​ចុះ​ចំណោត​រ៉ា ក្នុង​ទិស​ដៅ​សំដៅ​ចេញពី​ក្រុងព្រះសីហនុ​ (​ក្នុង​ស្ថានភាព​បែប​ស្រវឹង ព្រោះ​នៅ​ក្នុង​រថយន្ត​ក្រោយ​ពេល​កើតហេតុ​គេ​បានឃើញ​សាច់​ក្លែម​ និង​ស្រា​បៀ​​ ABC ​នៅ​ក្នុង​រថយន្ត​ធ្លាក់​រាយ​ប៉ាយ​)​ ។ ​នៅ​ពេល​មក​ដល់​ចំណុច​​កើតហេតុ ក៏​ស្រាប់តែ​រថយន្ត​រេ​ចង្កូត​មក​បុក​រថយន្ត​កុង​តៃ​នឺរ​ដែល​ចត​ចោល​ទាំង​កំរោល លាន់​ដូច​រន្ទះ​ខែប្រាំង​ទាំង​កណ្តាល​យប់​ បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល​​គ្រប់​ៗ​គ្នា​ ។

​ក្រោយ​កើតហេតុ​ រថយន្ត​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​កំលាំង​នគរបាល​ស្ទួ​ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​រង់​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​បន្ទាប់​ ៕