ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​តិរច្ឆាន​ផឹក​ស្រវឹង​បបួល​ឪពុក​វាយ​គ្នា​ ពេល​គាត់​មិន​ព្រម​ចាប់​វាយ​បែក​មុខ បែក​មាត់

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ ៖ កូន​ប្រុស​ចិត្ត​តិរច្ឆាន​ម្នាក់​បាន​ចាប់​ឪពុក​វាយ​រហូត​ទ្រម​ខ្លួនបែក​មុខ​បែក​មាត់ ព្រោះ​ខឹងបបួល​ឪពុក​សាក​ក្បាច់​គុន​គ្នា​គាត់​មិន​ព្រម​ធ្វើ​តាម​។

ខេត្ត​កំពង់​ស្ពឺ ៖ កូន​ប្រុស​ចិត្ត​តិរច្ឆាន​ម្នាក់​បាន​ចាប់​ឪពុក​វាយ​រហូត​ទ្រម​ខ្លួនបែក​មុខ​បែក​មាត់ ព្រោះ​ខឹងបបួល​ឪពុក​សាក​ក្បាច់​គុន​គ្នា​គាត់​មិន​ព្រម​ធ្វើ​តាម​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៩ មករា ២០១៥ នៅ​ចំណុច​ភូមិ​ដូន​អាត់ ឃុំ​ស្គៈ ស្រុក​សំរោង​ទង​។

ជន​ដៃ​ដល់​ដែល​ដេញ​វាយ​ឪពុក​ឯងមាន​ឈ្មោះ​ឌឹម មិថុនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ចំណែក​ឪពុក​រង​គ្រោះ​ឈ្មោះ​ជឹម សំអឿន អាយុ​៥៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើត​ហេតុ​ ។

បើ​តាម​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​ឪពុក​ កូន​ផឹក​ស្រា​ជាមួយ​គ្នា​ លុះ​ផឹក​ស្រវឹង​ស្រាប់តែ​គេ​ឮសូរ​កូន​បបួល​ឪពុក​វាយ​គ្នា តែ​ឪពុក​មិន​ព្រម​ទេ ដោយ​និយាយ​ប្រដៅ​ថា ឯង​ជា​កូន​ រឿង​អី​មក​បបួល​យើង​ជា​ឪពុក​វាយ​គ្នា​។ គ្រាន់​តែ​និយាយ​ចប់​ក៏​ត្រូវ​កូន​ប្រុស​ស្ទុះ​មក​វាយ​រហូត​បែក​មុខ​បែក​មាត់​។

ឃើញ​ដូច្នេះ​ប្រជា​ពលរដ្ឋ​ក៏​បាន​រាយការណ៍​ឱ្យ​សមត្ថ​កិច្ច​ចុះ​មក​ឃាត់ខ្លួន​កូន​តិរច្ឆាន​នោះ​តែ​ម្តង​។ នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​ដៃ​ដល់​បាន​ឆ្លើយ​សារភាព​ថា រូប​គេ​ពិត​ជា​បាន​វាយ​ទៅ​លើ​ឪពុក​ពិត​មែន ព្រោះ​តែ​ខឹង​ និង​ទាស់​ពាក្យ​សម្តី​គ្នា​បន្តិច​បន្តួច​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព