ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ប្រមាណ​២០នាក់កាន់ដុំ​ថ្ម​គប់ស្រោចទៅលើសន្តិសុខ និង​អ្នក​អង្គុយ​លេង​មុខ​ច្រកចូល​ហាយ​ក្លឹប​ដោយមិនដឹង​មូលហេតុ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ ក្មេង​ស្ទាវមួយ​ក្រុម​មាន​គ្នា​ប្រមាណ​២០​នាក់​ដែលក្នុង​ដៃប្រ​ដាប់​ទៅ​ដោយ​ដុំ​ថ្ម​ បាន​លើក​គ្នា​​មក​គប់​ដុំថ្ម​ស្រោច​ទៅលើ​ក្រុម​ហ៊ុន​សន្តិសុខ​ និង ​ក្រុម​យុវជន​ដែល​​​​នៅ​អង្គុយ​លេង​មុខ​ផ្លូវ​ចូល​ ហាយ​ក្លឹប​ប៉ុន្តែមិន​បណ្តាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។​ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​១០​

រាជ​ធានី​ភ្នំ​ពេញ ៖​ ក្មេង​ស្ទាវមួយ​ក្រុម​មាន​គ្នា​ប្រមាណ​២០​នាក់​ដែលក្នុង​ដៃប្រ​ដាប់​ទៅ​ដោយ​ដុំ​ថ្ម​ បាន​លើក​គ្នា​​មក​គប់​ដុំថ្ម​ស្រោច​ទៅលើ​ក្រុម​សន្តិសុខ​ និង ​ក្រុម​យុវជន​ដែល​​​​នៅ​អង្គុយ​លេង​មុខ​ផ្លូវ​ចូល​ ហាយ​ក្លឹប​ប៉ុន្តែមិន​បណ្តាល​ឱ្យ​អ្នក​ណា​ម្នាក់​រង​របួស​នោះ​ទេ ។​ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់ ថ្ងៃ​ទី១៩ មករា ២០១៥ នៅ​ចំណុច​​ផ្លូវ​ក្លឹ << ហាយ​ក្លឹប >> ស្ថិត​នៅ​ក្បែរ​ផ្សារ​ទំនើប​ស៊ីធីម៉ល ក្នុង​សង្កាត់​វាង់វង់ ខណ្ឌ ៧មករា ២០១៥​។

ប្រភព​ព័ត៌មាន​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ស្ទាវ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​២០​នាក់ ដែល​មាន​ដុំ​ថ្ម​គ្រប់ដៃ​បាន​លើក​គ្នា​មក​កាន់មុខច្រក​ចូល​ហាយ​ក្លឹប​ ហើយ​បាន​គប់​ដុំ​ថ្ម​ស្រោច​ទៅលើ​ក្រុម​​សន្តិសុខ​ និង ​ក្រុម​យុវជន​ដែល​​​​នៅ​អង្គុយ​លេង​មុខ​ផ្លូវ​ចូល​ ហាយ​ក្លឹប​នោះ​ដោយមិន​ដឹង​មូល​ហេតុ ។ ក្នុង​ហេតុការណ៍​នេះ​មិន​មាន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់រង​របួស​ទេ​គ្រាន់តែដុំ​ថ្ម​ធ្លាក់រាយប៉ាយ​ពេញ​មុខ​ក្លឹប ។

ក្រោយកើត​ហេតុ​ភ្លាម​ៗ​កម្លាំង​កង​រាជ​អាវុធ​ខណ្ឌ៧មករា បាន​ចុះមក​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ ប៉ុន្តែ​ដេញ​ចាប់ក្រុម​ក្មេង​ស្ទាវ​ទាំង​មិន​បាន​ទេ ដោយ​សារ​តែក្រុមក្មេង​ស្ទាវ​ទាំង​នោះ​បង្ក​រឿង​ហើយ​នាំ​គ្នា​គេចខ្លួន​យ៉ាង​លឿន​។

គួរបញ្ជាក់ផងដែរ​ថា នៅ​មុខ​ច្រក​ចូល​ហាយ​ក្លឹប​ខាង​លើ​តែង​តែមាន​ក្រុមក្មេង​ទំនើង​ដេញ​វាយ​គ្នា បង្ក​នៅ​ភាព​អណា​ធិបតេយ្យ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ។