ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​យាម​ទ្វារ​ផ្ទះ​ជួល​វាយ​អ្នក​ជួល​ផ្ទះ​នឹង​ស្នាប់កាំភ្លើងរងរបួស​​បង្ក​ការ​ភ្ញាក់ផ្អើល​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​អ្នក​ជួល​ផ្ទះ​ស្នាក់នៅ​​ម្នាក់​ត្រូវ​បុរស​អ្នក​យាម​ទ្វារ​ផ្ទះ​ជួលនោះ​​វាយ​ក្បាល​ពីរ​​ស្នាប់​កាំ​ភ្លើង​បណ្តាល​ឱ្យ​រង​របួស​ បន្ទាប់ពី​បុរស​រង​គ្រោះ​សុំ​ឱ្យ​បើក​ទ្វារ​ជូន​សាច់ញាតិចេញ​ទៅ​ក្រៅ​ផ្ទះ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី ១៨ មករា ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល២០០​បន្ទប់ ស្ថិត​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​អ្នក​ជួល​ផ្ទះ​ស្នាក់នៅ​​ម្នាក់​ត្រូវ​បុរស​អ្នក​យាម​ទ្វារ​ផ្ទះ​ជួលនោះ​​វាយ​ក្បាល​ពីរ​​ស្នាប់​កាំ​ភ្លើង​បណ្តាល​ឱ្យ​រង​របួស​ បន្ទាប់ពី​បុរស​រង​គ្រោះ​សុំ​ឱ្យ​បើក​ទ្វារ​ជូន​សាច់ញាតិចេញ​ទៅ​ក្រៅ​ផ្ទះ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី ១៨ មករា ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល២០០​បន្ទប់ ស្ថិត​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។

បុរស​រង​គ្រោះ​មាន​ឈ្មោះ ញ៉ាប សីហា អាយុ៣០ឆ្នាំ មុខរបរ​ជាង​តុទូ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ-សង្កាត់កើត​ហេតុ​ខាង​លើ ។ ចំណែកជន​បង្ក​មាន​ឈ្មោះ ភា អាយុ៣៥ឆ្នាំ មុខរបរ​ជា​អ្នក​យាម​ផ្ទះ​ជួល​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​បុរស​រង​គ្រោះ​បាន​ជូន​ប្អូន​ស្រី​របស់​ខ្លួន​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជួល​ ហើយ​ក៏បាន​ប្រាប់ទៅជន​បង្ក​ដែល​ជា​អ្នក​យាម​ផ្ទះ​ជួល​ថាកុំ​ទាន់បិទទ្វារ​របង​សុំ​ជូន​ប្អូន​ទៅ​ក្រៅ​ បន្តិច ពេល​នោះ​បុរស​ដែលជា​អ្នក​យាម​ទ្វារ​ផ្ទះ​ក៏បាន​និយាយ​ថា​ឱ្យ​ចេញ​ឱ្យ​លឿន​ព្រោះ​បន្ទាន់បិទទ្វារ​ហើយ​បុរស​រង​គ្រោះ​បាន​តប​ថា << ចាំបន្តិច​សិន​ទៅ​ព្រោះ​នាង​មាន​កូន​ខ្ចី​ត្រូវ​ការ​រៀប​ចំ​សម្ភារច្រើន>>។ បន្ទាប់ពី​ឆ្លើយ​ឆ្លង​ពាក្យ​សម្តី​គ្នា​ចុះ​ឡើង​ស្រាប់​តែបង្ក​ទៅ​ជា​ហិង្សាវាយ​តប់គ្នា ដោយ​បុរស​ជា​អ្នក​យាម​ផ្ទះ​ជួល​ខាង​លើ​បាន​ដកកាំ​ភ្លើង​បាញ់​គំរាម​បុរស​រង​គ្រោះ​និង​បាន​យក​ស្នា​ប់កាំ​ភ្លើង​វាយ​ជន​រង​គ្រោះ​ឱ្យ​របួសខាង​លើ​ចិញ្ចើមផងដែរ ។

ជម្លោះខាង​លើ​នេះ​បាន​បន្ត​មកដល់វេលា​ម៉ោង១១ និង​៥០​នាទី​យប់ ថ្ងៃ​ដដែល​ក៏បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច និង កង​រាជ​អាវុធហត្ថ​ខណ្ឌពោធិ៍សែន​ជ័យ ចុះ​អន្តរាគមន៍​បឃាត់ខ្លួន​បុរស​បង្ក​ដើម្បី​យក​មកសាក​សួរតែម្តង​។