ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែសម្លឹង​មើល​មុខ​​ បង្ក​ជាជម្លោះជិះម៉ូតូ​ដេញ​វាយ​តប់គ្នា​ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​អន្តរាគមន៍

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ គ្រាន់តែ​សម្លឹង​មើល​មុខ​សោះ​បង្ក​ទៅ​ជាជម្លោះ​ពាក្យសម្តី​និង​ឈាន​ទៅដល់​​ប្រអំពើហិ.ង្សា​វាយ​តប់គ្នា​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​អន្តរាគមន៍​ នៅ​​ទី​បញ្ចប់នោះ​មិន​មាន​ភាគី​ណា​មួយ​​ជា​ឈ្នះ​នោះ​ទេ​ដែល​ជា​លទ្ធផល​ភាគី​ទាំង​ពីរ​ចាញ់ដូច​គ្នា គឺ​ចាញ់ត្រង់ថា​ខាត​ពេល​វេលា​និង​ឈឺខ្លួន​ឥតប្រយោជន៍ ។

រាជ​ធានី​ភ្នំ​ពេញ ៖ គ្រាន់តែ​សម្លឹង​មើល​មុខ​សោះ​បង្ក​ទៅ​ជាជម្លោះ​ពាក្យសម្តី​និង​ឈាន​ទៅដល់​​ប្រអំពើហិង្សា​វាយ​តប់គ្នា​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះ​ទៅ​អន្តរាគមន៍​ នៅ​​ទី​បញ្ចប់នោះ​មិន​មាន​ភាគី​ណា​មួយ​​ជា​ឈ្នះ​នោះ​ទេ​ដែល​ជា​លទ្ធផល​ភាគី​ទាំង​ពីរ​ចាញ់ដូច​គ្នា គឺ​ចាញ់ត្រង់ថា​ខាត​ពេល​វេលា​និង​ឈឺខ្លួន​ឥតប្រយោជន៍ ។ ហេតុការណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី១៨ មករា ២០១៥ នៅ​ចំ​ណុច​ក្បែរ​លូទឹកស្អុយ ផ្លូវ​២៣០ ស្ថិត​ក្នុង​សង្កាត់ទឹក​ល្អក់៣ ខណ្ឌ​ទួល​គោក ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ភាគី​ជម្លោះ​បាន​ឈប់ម៉ូតូ​ក្បែរ​គ្នា​នៅ​ចំណុច​ស្តុប​កោស​ដូង ដោយ​ពេល​នោះគេឃើញ​ភាគី​ខាង​ម៉ូតូ​សង់កូរ៉េ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​បាន​និយាយ​ទៅ​កាន់ដៃ​គូជម្លោះ​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម សេ១២៥ ជិះឌុប​គ្នា​៣នាក់​ប្តីប្រពន្ធនិង​ប្អូន​ថា << ហេតុអីបាន​ជា​មើល​មុខ​អញ?>> ហើយ​ភាគី​ខាង​ម៉ូត​ហុង​ដា​ឌ្រីម ឆ្លើយ​តប​ទៅ​វិញ​ថា << ​មិន​បាន​មើល​ទេ​តែងា​ក​ទៅ​វាចំ!>>។ បន្ទាប់ពី​ឆ្លើយ​ឆ្លង​ពាក្យ​សម្តី​ដាក់​គ្នា​ហើយ​នោះ​​ភ្លើង​ស្តុប​ក៏លោត​សញ្ញា​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​ ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​រក​រឿ​ង​គ្នា​ រហូត​មកដល់​ចំណុច​កើត​ហេតុ​ភាគី​ខាង​ម៉ូតូ​សង់កូរ៉េបាន​ធ្វើ​ដំណើរ​មកដល់​មុខ​ផ្ទះ​ហើយ​ក៍ឈប់ម៉ូតូ​ដើរ​ចូល​ទៅ​ក្នុ​ង​ផ្ទះ ស្របពេលនោះ​ភាគីម៉ូតូ​​ហុង​ដា​ឌ្រីម បាន​ជិះ​តាម​មក​ដល់​ក៏បាន​ហៅ​បុរស​ភាគី​ខាង​ម៉ូតូ​សង់កូរ៉េ​ឱ្យ​មក​ដោះ​ស្រាយរកខុសត្រូវ​សិន ពេលនោះ​ជម្លោះ​ពាក្យ​សម្តី​ក៏បាន​ចាប់ផ្តើម​បន្ត​ទៀត ​រហូត​ឈាន​ដល់​វាយតប់គ្នា ដោយបុរស​ភាគី​ខាង​ម៉ូតូ​សង់កូរ៉េ​បាន​ដោះ​ស្បែក​ជើង​វាយ​ក្បាល​ស្រ្តី​ជា​ប្រពន្ធ​បុរស​ជិះ​ម៉ូតូ​ហុង​ដាឌ្រីម ។ ដោយ​ខឹង​នឹង​បុរស​ជិះ​ម៉ូតូ​សង់​កូរ៉េយក​ស្បែកជើង​វាយ​ក្បាល ប្រពន្ធខ្លួន​នោះ​ ប្តីនិង​ប្អូន​​ស្រ្តីរូប​នោះ​នាំ​គ្នា​ព្រួត​គ្នា​វាយ​បុរស​ដែលជិះ​ម៉ូតូ​សង់កួរ៉េ​យ៉ាង​ដំណំ ។ ខណៈ​ពេល​ដែល​ឪពុកខ្លួន​( បុរស​ភាគីសង់កូរ៉េ) ត្រូវ​ក្រុម​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​ព្រួត​គ្នា​វាយ​នោះ ​កូន​ៗ​ភាគី​ម៉ូតូ​សង់កូរ៉េ​បាន​ចុះមក​ពី​លើ​ផ្ទះ​នាំ​គ្នា​មក​ជួយ​ឪពុក​ ដោយ​មាន​ការ​ប្រតាយ​ប្រតប់គ្នា​យក​ឈ្នះ​ចាញ់រៀងៗ​​ខ្លួន​។

បើតាម​ប្រភព​ពីបុរស​ម្នាក់ដែល​ជា​ភាគី​ជិះ​ម៉ូតូ​សង់កូរ៉េបាន​ប្រាប់អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​កោះ​សន្តិភាព​ថា មុន​ពេល​​កើត​គឺភាគី​ខាង​ម៉ូតូហុង​ដា​ឌ្រីម​ ជិះ​គ្នា​៣​នាក់​បាន​សម្លឹង​មើល​មុខ​ខ្លួន ហើយ​ក៏ឈាន​ដល់​ជម្លោះ​កាន់តែ​ខ្លាំង​តែ​ម្តង ។ ប៉ុន្តែ​បើតាម​ប្រភព​ពី​ភាគី​ប្តី-ប្រពន្ធ ដែល​ជិះ​ម៉ូតូ​ហុង​ដាឌ្រីម បាន​ប្រាប់អ្នកឆ្លើយ​​ឆ្លង​ព័ត៌មាន​ថា មុន​ពេល​កើត​ហេតុ​គឺ​បុរស​ដែលជិះ​ម៉ូតូ​សង់កូរ៉េ​​បាន​និយាយ​ថា​ឱ្យ​គាត់​ថា <<ម៉េច​បាន​មើល​មុខ​អញ!>> ហើយ​គាត់ក៏តបវិញ​ថា <<ពូ​ឯង​ស្រវឹងហើយ !>> ​បន្ទាប់​មក​​ក៏បង្កជា​ជម្លោះពាក្យ​សម្តី​និង​ឈានទៅ​​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​រហូតមកដល់​ចំណុច​ខាង​លើ ។

ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​បានចុះមកអន្តរាគមន៍​សម្រប​សម្រួល​ ។ នៅ​ក្រោយពេល​កើត​ហេតុ ​​​​សមត្ថ​កិច្ចបាន​ចុះ​មក​​សម្រប​សម្រួល​គ្នាដោយ​ចុង​បញ្ចប់បុរស​ភាគី​បុរសជិះ​ម៉ូតូ​សង់​កូរ៉េ​ដែលដោះ​ស្បែកជើង​វាយ​ក្បាល​គេ គឺបាន​លើកដៃសំពះសុំ​ទោស​​ស្រ្តីជាគូជម្លោះ​​ ។ ក្នុង​ករណី​ខាង​លើ​នេះ​គឺ​​មិន​មាន​ភាគី​ណាមួយ​ជាអ្នក​​ឈ្នះ​នោះ​ទេ ដែលជា​លទ្ធ​ផល​ភាគី​ទាំង​ពីរ​ចាញ់ដូច​គ្នា គឺ​ចាញ់ត្រង់ថា ចំណា​យ​​ពេលវេលា និង​ឈឺខ្លួន​ឥតប្រយោជន៍  ។ បន្ទាប់ពី​សម្រប​សម្រួលគ្នា​រួច​​ភាគី​ទាំងពី​រ​បាន​បែក​ផ្លូវ​គ្នា​ទៅ​ផ្ទះ​រឿង​ៗខ្លួន ។