ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​​កោស​​​ជ​ប់បាត់​លុយ​៨០០​ដុល្លារពិត តែឃើញ​លុយហ្វូតូ​៨០០ដុល្លារវិញ​

9 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ ៖ បុរស​ម្នាក់​​​បាន​ចូលទៅ​​កោស​​ជប់ ​ត្រូវ​​​ស្ត្រី​កោស​​ជប់​លួច​ដូរ​យក​​លុយ​ដុល្លារ​ពិត​អស់​​៨០០​ដុល្លារ ដោយ​ដាក់​លុយ

រាជ​​ធានី​​ភ្នំពេញ ៖ បុរស​ម្នាក់​​​បាន​ចូលទៅ​​កោស​​ជប់ ​ត្រូវ​​​ស្ត្រី​កោស​​ជប់​លួច​ដូរ​យក​​លុយ​ដុល្លារ​ពិត​អស់​​៨០០​ដុល្លារ ដោយ​ដាក់​លុយ​ដុល្លារ​ហ្វូ​តូ​​ចំនួន​៨០០​ដុល្លារ​វិញ​ ធ្វើ​ឱ្យ​​មានការ​ភ្ញាក់ផ្អើល​​កាលពីវេលា​ម៉ោង​០៤​ និង​១៥​នាទី​រសៀល​​ថ្ងៃ​ទី​១៥ ​មករា ២០១៥ ស្ថិត​នៅ​ផ្ទះ​​ម៉ា​ស្សា​​កោស​​ជប់ តាម​​ផ្លូវ​លេខ​​៣៧១ ក្នុង​ភូមិ​ត្នោត​​ជ្រុំ​​២ សង្កាត់​​បឹង​​ទំពុន ខណ្ឌ​មាន​ជ័យ ។

​ជន​​រង​គ្រោះ​​​មិនបាន​​ប្រាប់​ឈ្មោះនោះទេ​​បាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០​​យប់​ថ្ងៃ​ទី​១៤ ​មករា ​​គាត់​វិលមុខ​​ ក៏​​ទៅ​កោស​ជប់​នៅផ្ទះ​កើត​ហេតុ​ខាងលើ​ ដោយ​ចូល​ទៅ​ក្នុង​បន្ទប់​ ហើយ​ស្រាតខោ​ព្យួរ​​ទុក​នៅ​មាត់​ប​ង្អួច​ដែល​បាំងវាំងនន​២​​ជា​ន់ តែ​មិន​បានដឹង​ថា ​បង្អួច​នោះ​ អត់​មាន​ចំរឹង​ ​និង​កញ្ចក់​ទេ ដោយ​មាន​​លុយ​នៅ​ក្នុង​កាបូប​ចំនួន​​៨០០​ដុល្លារ និង​លុយ​រៀល​​ដាក់​នៅ​ក្នុង​ហោប៉ៅ​​ ក៏​បាន​ដេក​ផ្កាប់​មុខ​​កោសខ្យល់​ រួច​ហើយ​បាន​ឱ្យ​​លុយ​ចេញ​ទៅ​វិញ​ ដោយ​មិន​បានដឹង​ថា ​បាត់​លុយ​ទេ ព្រោះ​នៅ​ក្នុងផ្ទះ​នោះ​​មាន​ស្ត្រី​ជា​អ្នក​កោស​ជប់​ទាំង​អស់​​៣​នាក់ ។

រហូត​ដល់​ថ្ងៃ​ទី​១៥ ​មករា គាត់​ចាយ​លុយ​រៀល​អស់ ​ក៏​បាន​ទៅ​ដូរ​លុយ​​នៅ​កន្លែង​ដូរ​លុយ ​ស្រាប់តែ​អ្នក​ដូរ​លុយ​ប្រាប់​ថា ​លុយ​ពូ​ឯង​ដូរ​អត់​​កើត​ទេ ព្រោះ​ជា​លុយ​ហ្វូ​តូ​ទេ ទើប​​គាត់​បើក​កាបូប​​ឃើញ​សុទ្ធតែ​លុយហ្វូ​តូ​ចំនួន​៨​សន្លឹក​ ​ហើយ​គាត់​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​ម៉ាស្សា​កោ​​ជប់​ខាងលើ​វិញ ពេល​ទៅ​ដល់​​ឃើញ​មាន​តែ​ស្ត្រី​កោស​ជប់​ចំនួន​២​នាក់​​ទេ ចំណែក​ឯស្ត្រី​ដែល​ជា​អ្នក​លួច​លុយ​​បាន​គេចខ្លួន​បាត់​ហើយ គាត់​បាន​សាកសួរ​ត្រូវ​​ស្ត្រី​ទាំង​២​នាក់​បងប្អូន ​ដែល​ជា​អ្នក​កោស​ជប់​ប្រាប់​ថា​ អត់​ដឹង​ទេ ពេល​នោះ​ជន​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ ​ស្រាប់តែ​ឃើញ​បង្អួច​អត់​មាន​ចំរឹង​ និង​កញ្ចក់​ ហើយ​នៅ​ជិត​បង្អួច​នោះមាន​កាបូបស្ពាយ​មួយ​ព្យួរ​នៅ​ជិត​នោះ​ មាន​លុយ​ដុល្លារ​ហ្វូ​តូ​​ចំនួន​៥០០០​ដុល្លារ​ ដែល​មាន​ក្រដាស​១០០​​ដុល្លារ ៥០​ដុល្លារ និង​២០​ដុល្លារ ដែល​មាន​លេខ​លុយ​​ដូច​លុយ​សុទ្ធ​អ៊ីចឹង​ដែរ ទើប​ម្ចាស់​​លុយ​បាន​ប្តឹង​សមត្ថកិច្ច​ ចុះ​ទៅ​ដល់​ប្រាប់​ឱ្យ​ស្ត្រី​កោស​ជប់​ទូរស័ព្ទ ​ហៅ​ថៅកែ​មក​ដោះស្រាយ​គ្នា តែ​រង់ចាំ​យូរ​ ហើយ​នៅ​តែ​មិន​ឃើញ​​ថៅកែ​មក​ទៀត ក៏​ត្រូវ​ប៉េ​អឹ​ម​ឃាត់​ខ្លួន​ស្ត្រី​ទាំង​២​នាក់​បងប្អូន​យក​ទៅ​សាកសួរ​នៅ​ប៉េ​អឹ​ម​ខណ្ឌមានជ័យ ។