ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ស្រវឹងបើក​រថយន្តទៅ​បុកផ្ទប់បង្គោល​ភ្លើងបាក់ទ្រេត​ចំណែក​ថយន្តរ​ងការខូ​ចខាត​ផ្នែកខាងមុខ

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ ​បុរសម្នាក់​ស្រវឹង​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាកកាម​រីបា​ឡែន ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ផ្ទប់ ​នឹង​បង្គោល​​ភ្លើងបំភ្លឺផ្លូវ ​បណ្តាល​ឱ្យ​បង្គោល​ភ្លើង​ត្រូវបាក់​ទ្រេត​ស្ទើរ​តែរាប​ស្មើដល់​ដី ចំណែក​រថយន្តរ​ង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខយ៉ា​ងដំណំ​។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​ច្រមុះ​ជ្រូក​

រាជ​ធានី​​ភ្នំពេញ​ ៖ ​បុរសម្នាក់​ស្រវឹង​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាកកាម​រីបា​ឡែន ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ផ្ទប់ ​នឹង​បង្គោល​​ភ្លើងបំភ្លឺផ្លូវ ​បណ្តាល​ឱ្យ​បង្គោល​ភ្លើង​ត្រូវបាក់​ទ្រេត​ស្ទើរ​តែរាប​ស្មើដល់​ដី ចំណែក​រថយន្តរ​ង​ការ​ខូច​ខាត​ផ្នែក​ខាង​មុខយ៉ា​ងដំណំ​។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​ច្រមុះ​ជ្រូក​ក្បាល​ថ្នល់ ​ស្ថិតតាម​បណ្តោយ​ផ្លូវព្រះមុនី​វង្ស​ ​ក្នុងសង្កាត់​ផ្សារដើមថ្កូវ​ ខណ្ឌ​ចំការមន​ កាល​ពីវេលា​ម៉ោង១ ​និង ១៥នាទី​យប់ ​រំលងអាធ្រា​ត្រឈាន​ចូលថ្ងៃទី២៦ ​ខែធ្នូ ​ឆ្នាំ២០១៤ ។

​សាក្សីនៅកន្លែង​កើតហេតុ​បានឱ្យដឹង​ថា មុន​​ពេលមានហេតុ​ការណ៍គ្រោះ​ថ្នាក់​កើតឡើង​ គឺគេ​សង្គេត ឃើញ​បុរស​ម្នាក់​​បើករថយន្តមួយ​គ្រឿង​ម៉ាក​កាមរីបា​ឡែន ​ពណ៌ស្ករ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-5976 ​បើកបរ​ធ្វើ ដំ​ណើរ​តាម​បណ្តោយ​ផ្លូវព្រះមុនី​វង្ស ​​ទិសដៅពី​ជើង​ទៅត្បូង​ ក្នុងស្ថាន​ភាព​ស្រវឹង ​និងក្នុង​ល្បឿន​យ៉ាង​លឿន ក៏​រេ​ចង្កូតជ្រុល​ទៅបុក​ផ្ទប់នឹង​បង្គោល​ភ្លើង​បំភ្លឺផ្លូវ​ពេញ​ទំហឹង​បណ្តាល​បង្គោល​ភ្លើងបាក់​ទ្រេត​ស្ទើរ​តែរាប​ស្មើ​ដល់ ដី ​ចំណែក​រថយន្ត ​ត្រូវ​បែក​ពោង​សុវត្ថិភាព​ទាំងស​ង២​និងត្រូវ​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បានសហការ​ជាមួយ​ជំនាញចុះ​ធ្វើការ​អន្តរាគមន៍​វាស់​វែង​ស្ទូច​យក រថយន្ត​​បង្ក​ខាងលើ​ទៅរក្សា​ទុកនៅ​ការិយាល័​យចរាចរ​ជើងគោក​រាជធានី​ភ្នំពេញ ​ដើម្បីចាត់​ការតាម​ផ្លូវច្បាប់​។ ហើយ​សូមបញ្ជា​ក់ថា ហេតុការណ៍​គ្រោះ​ថ្នាក់​ខាង​លើនេះ​គឺបង្ក​ឡើង​ដោយ​សា​រ​បុរស​ជាម្ចាស់​រថយន្ត​បើកបរ​ក្នុង ​សភាព​ស្រវឹង​ជោគ​ជាំ និងក្នុង​ល្បឿន​លឿន​ហួស​កំណត់​ទើប​បណ្តាល​ឱ្យ​មាន​រឿងហេតុដូច​នេះកើត​ឡើង តែម្ត​ងទៅ ​។ ​ហើយ​ក្នុងករណីនេះ​ដែរមិន​បានបណ្តាល​ឱ្យ​មាន​មនុស្សណា​ម្នាក់រង​របួសឡើយ ​គ្រាន់​តែ ខូច​ខាត​ទ្រព្យសម្បត្តិ​តែប៉ុណ្ណោះ។