ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​អាមេរិក​វាយ​បុរស​ខ្មែរ​របួស​ធ្ងន់​បញ្ជូន​ដល់​ពេទ្យ​ស្លា.ប់​ សង្ស័យ​ស្នេហា​ត្រី​កោណ

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជា​បុគ្គលិក​ផ្ទះសំណាក់ GBT3 ម្នាក់ បាន​រង​របួសធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ត្រូវ​ជនជាតិ​អា​មេ​រិ​ក​ដែល​អះអាង​ថា ជា​មិត្តភក្តិ​ជន​រង​គ្រោះ​វាយ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ធ្នូ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជា​បុគ្គលិក​ផ្ទះសំណាក់ GBT3 ម្នាក់ បាន​រង​របួសធ្ងន់ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ត្រូវ​ជនជាតិ​អា​មេ​រិ​ក​ដែល​អះអាង​ថា ជា​មិត្តភក្តិ​ជន​រង​គ្រោះ​វាយ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២០ ធ្នូ នៅផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

យោង​តាម​ប្រភព​ពី​លោក​អនុសេនីយ៍ទោ លុយ ហាង នាយ​បុ​៉​ស្តិ៍​រដ្ឋបាល​សង្កាត់​លេខ​៤ បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ បុ​៉​ស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៤ បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ធ្វើ​ទារុណកម្ម​មួយ​កើតឡើង​ដោយ​ជនបរទេស​បាន​វាយដំ​ជនជាតិ​ខ្មែរ​យ៉ាង​ព្រៃផ្សៃ ។ ពេល​នោះ​កម្លាំង​នគរបាល​បុ​៉​ស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម ហើយ​ឃើញ​ជន​រង​គ្រោះ​ដួល​សន្លប់​បាត់ស្មារតី​លើ​ឥដ្ឋការ៉ូ​ក្នុងផ្ទះ​ជួល​របស់​ជនបរទេស​រូប​នោះ​យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត ។

ប្រភព​ព័ត៌មាន​បន្ត​ថា បន្ទាប់​មក​លោក​ក៏​រាយការណ៍​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​ការិយាល័យ​អន្តោប្រវេសន៍ និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ទើប​ឃាត់ខ្លួន​ជនជាតិ​អា​មេ​រិ​ក​រូប​នេះ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​។ ជនបរទេស​រូប​នេះ​ឈ្មោះ Barnett Jason Richard អាយុ​៣៣​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ៥២៧៤៤២៨៦៤ ជា​អ្នកទេសចរ​រយៈពេល​វែង ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​ខាងលើ ។ ឯ​ជន​រង​គ្រោះ​ឈ្មោះ នាង សា​រិ​ន អាយុ​២៩​ឆ្នាំ ជា​អ្នក​នាំ​ភ្ញៀវ​នៅផ្ទះ​សំណាក់ GBT3 មានស្រុក​កំណើត​នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ចំពោះ​ប្រភព​ច្បាស់​ការណ៍​ជុំវិញ​ដើមហេតុ​នៃ​ការ​ធ្វើ​ទារុណកម្ម​នេះ សមត្ថកិច្ច​នៅ​ពុំ​ទាន់​រក​ឃើញ​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ ។ ដោយឡែក​យោង​តាម​ប្រភព​ពី​បុគ្គលិក​ផ្ទះសំណាក់ GBT3 ដូច​គ្នា​ឱ្យ​ដឹង​ថា ជនជាតិ​អា​មេ​រិ​ក និង​ជន​រង​គ្រោះ​បាន​រាប់អាន​គ្នា​ជា​មិត្តភក្តិ​រយៈពេល​២​ទៅ​៣​ខែ​មក​ហើយ ហើយ​ជា​រៀងរាល់ថ្ងៃ​អ្នក​ទាំង​ពីរ​ទៅ​ណា​មក​ណា ក៏​ទៅ​ជាមួយ​គ្នា សូ​ម្បី​តែ​ផ្ទះ​ជួល​នៅ​កន្លែង​កើតហេតុ ក៏​ជន​រង​គ្រោះជា​អ្នក​ធានា​ជួល ត​ភ្ជាប់​ចរន្តអគ្គិសនី ទឹក និង​ទិញ​សម្ភារ​តុបតែង​ដែរ បុ​៉​ន្តែ​មិនដឹង​មូលហេតុ​អ្វី​បានជា​ជនបរទេស​នេះ​បែរជា​លើកដៃ​វាយ​ទៅ​កើត ។ ប្រភព​ដដែល​បន្ត​ថា នៅ​មុន​កើតហេតុ​មួយ​ថ្ងៃ ជនជាតិ​អា​មេ​រិ​ក និង​ជន​រង​គ្រោះ​បាន​ផឹកស៊ី​ជាមួយ​គ្នា ។

ជុំវិញ​បញ្ហា​នេះ យោង​តាម​ប្រភព​ជិតដិត​មួយ​លួច​បង្ហើប​ឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​គេ​សង្ស័យ​ថា អាច​ជា​បញ្ហា​ស្នេហា​ត្រីកោណ​រវាង​ស្ត្រី​អា​មេ​រិ​ក​ជា​ប្រពន្ធ និង​បុរស​រង​គ្រោះ ព្រោះ​រយៈពេល​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ជន​បង្ក​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះ​ណាស់ ។ បុ​៉​ន្តែ​នេះ​គ្រាន់​ជា​ការ​សង្ស័យ​បុ​៉​ណ្ណោះ ឯ​រឿងរ៉ាវ​យ៉ាងណា​នោះ គ្មាន​នរណា​ម្នាក់​ដឹង​ក្រៅពី​ជន​រង​គ្រោះ និង​ជន​ដែល​បង្ក​របួស​ស្នាម​ទេ ។ ទោះជា​បែប​ណា ជន​អា​មេ​រិ​ក​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ និង​ត្រូវ​បាន​ឃុំខ្លួន​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២១ ធ្នូ ។ ដោយ​ឡែ​ន​ជន​រង​គ្រោះ តាម​ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា បាន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ៕