ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​ក្រុង​ព្រះវិហារ​ឆ្មក់​ចូលភោជនីយដ្ឋាន​ «សួន​ ដារ៉ារិទ្ធ» ចាប់ជនសង្ស័យ​ប្រើប្រាស់គ្រឿងញៀ.ន​ប្រុស-ស្រី​៨នាក់​

9 ឆ្នាំ មុន

ខេត្តព្រះវិហារ​ ៖ ជន​សង្ស័យ​ប្រើ​ប្រាស់គ្រឿងញៀ.ន​៨នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ក្រុងព្រះវិហារ​ធ្វើការ​ឃាត់​ខ្លួន​បាន​ ខណៈ​កំពុង​សំងំ​ជក់គ្រឿងញៀ.ន​នៅក្នុង​ភោជនីដ្ឋាន​មួយកន្លែង​យីហោ

ខេត្តព្រះវិហារ​ ៖ ជន​សង្ស័យ​ប្រើ​ប្រាស់គ្រឿងញៀន​៨នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ក្រុងព្រះវិហារ​ធ្វើការ​ឃាត់​ខ្លួន​បាន​ ខណៈ​កំពុង​សំងំ​ជក់គ្រឿងញៀន​នៅក្នុង​ភោជនីដ្ឋាន​មួយកន្លែង​យីហោ «​សួន ដារ៉ារិទ្ធ» កាលពីវេលាម៉ោង​៥ និង២០នាទីល្ងាច​ថ្ងៃទី១៩ ធ្នូ ២០១៤ ស្ថិតនៅ​ចំណុចភូមិ​គោក​បេង សង្កាត់​កំពង់ប្រណាក់ ខេត្តព្រះវិហារ ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យទាំង៨នាក់មាន ១-​ឈ្មោះ​សួន ដារ៉ារិទ្ធ អាយុ​៣១​ឆ្នាំ (ជាម្ចាស់​ហាង)​ មានទីលំនៅក្នុងភូមិ-ឃុំ​ខាងលើ ២-​ឈ្មោះ​ថុល យៀត ភេទស្រី អាយុ​៣៨​ឆ្នាំ (ប្រពន្ធ​ម្ចាស់ហាង) ៣-​ឈ្មោះឈុំ និមល ភេទស្រី អាយុ​២៨​ឆ្នាំ ជា​អ្នកបម្រើ​ស្រាបៀរ ៤-​ឈ្មោះ​ខា សូត្រ ភេទប្រុស អាយុ​២២​ឆ្នាំ មានទីលំនៅមិន​ពិតប្រាកដ ៥-​ឈ្មោះ​ហៀង ស្រីឡែន ភេទស្រី អាយុ​២៨​ឆ្នាំ ជា​បម្រើ​ស្រាបៀរ ៦-​ឈ្មោះ​ឈុន ស្រីមី ភេទស្រី​ អាយុ​១៥​ឆ្នាំ ៧-ឈ្មោះ​កែវ សៀ ភេទប្រុស អាយុ២៦​ឆ្នាំ និង​៨-អត់​ស្គាល់អត្ត​សញ្ញាណ​ព្រោះត្រូវ​សមត្ថកិច្ច​អប់រំរួចដោះលែងវិញ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព