ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ម៉ូតូ​​​វ៉ា​រឺុម៉ក​ម៉ូតូមួយ​គ្រឿង​ជ្រុល​ទៅ​បុក​បង្គោល​ស្លាកប៉ាណូ​ដួល​ផ្ទប់ទៅ​ក្នុង​ជង្ហុក​ស្លា.ប់ម្នាក់របួសធ្ងន់២នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​៣​នាក់​បើក​ម៉ូតូឌុប​គ្នា​ វ៉ា​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ផុតបន្តិច​​ ក៏វ៉ាក់​អឺ​ជា​មួយ​នឹង​រថយន្ត​ពី​មុខ អ្នក​បើក​ម៉ូតូ​ព្យាយាម​កាច់​ចង្កូត​គេច​មក​ខាង​ឆ្វេង​ដៃ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​ដួល​ម៉ូតូ​បោក​ផ្ទប់​ទៅ​ក្នុង​ក្រឡុក​កណ្តាល​ផ្លូវ​ដែល​គេ​កំពុង​ស្ថាប​នា ​បណ្តាល​ឱ្យ​អ្នក​ប់ក​ម៉ូតូ​ស្លា.ប់នៅនឹង​កន្លែង​កើត​ហេតុ ចំណែក​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​៣​នាក់​បើក​ម៉ូតូឌុប​គ្នា​ វ៉ា​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ផុតបន្តិច​​ ក៏វ៉ាក់​អឺ​ជា​មួយ​នឹង​រថយន្ត​ពី​មុខ អ្នក​បើក​ម៉ូតូ​ព្យាយាម​កាច់​ចង្កូត​គេច​មក​ខាង​ឆ្វេង​ដៃ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​ប៉ាណូ​ដួល​ម៉ូតូ​បោក​ផ្ទប់​ទៅ​ក្នុងជង្ហុ​ក​កណ្តាល​​ផ្លូវ​​ដែល​គេ​​កំពុង​​ស្ថាប​នា ​បណ្តាល​ឱ្យ​អ្នក​បើ​ក​ម៉ូតូ​ស្លាប់នៅនឹង​កន្លែង​កើត​ហេតុ ចំណែក​បុរស​២នាក់ទៀត​ដែល​រួម​ដំណើរ​ពី​ក្រោយ​រង​របួស​ធ្ងន់ ​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង ៣០​នាទី​យប់ ថ្ងៃ​ទី ១​៨ ធ្នូ ២០១៤ នៅ​ចំណុច​មុខ​ក្លឹប​បាល់ទាត់​អឹម​ភើរៀល តាម​បណ្តោយ​ផ្លូវ​២០០៤ ស្ថិត​ក្នុង​ភូមិ​ត្រ​ពាំង​ល្វា សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​បើក​វ៉ា​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​ស្រប​ទិ​គ្នា បន្ទាប់មក​គេ​ឃើញ​យុវជន​រង​គ្រោះ​បើក​ម៉ូតូហុង​ដា​ឌ្រីម សេ១២៥​ស៊េរី​ឆ្នាំ ២០១០ ពណ៌​ខ្មៅ មួយ​គ្រឿង​បាន​បើក​ឌុប​គ្នា​មក​ដល់​ចំណុច​កើត​ហេតុ​ក៏បាន​បើក​វ៉ា​រឺុម៉ក​ម៉ូតូ​មួយ​គ្រឿង​​ដែលបើក​ស្របទិសគ្នា​ ផុតបន្តិច​ក៏ស្រាប់តែវ៉ាក់អឺជាមួយ​រថយន្ត​នៅ​ពី​ខាង​មុខ​មួយ​គ្រឿង​ទៀត ។ ពេល​នោះ​អ្នក​បើក​ម៉ូតូ​ ខ្លាច​ប៉ះ​គ្នា​ជា​មួយ​រថយន្ត​ ក៏ព្យាយាម​កាច់ចង្កូត​ម៉ូតូមក​ខាង​ឆ្វេង​ដៃ ក៏ជ្រុល​ទៅបុក​ជា​មួយ​ស្លាក​ប៉ាណូ​ដួល​ម៉ូត​ចូល​ទៅ​ក្នុងជង្ហុក​ក​កណ្តាល​ផ្លូវ​ដែល​កំពុង​ស្ថាប​នា បណ្តាល​ឱ្យ​បុរស​ជា​អ្នក​បើក​ម៉ូតូ​រយៈបំពង់​ក បាក់​ថ្គាម ស្លាប់នៅ​នឹង​កន្លែង​កើត​ហេតុ  ចំណែក​អ្នក​ជិះ​ពី​ក្រោយ​ពីរ​នាក់ទៀត​រង​របួស​ធ្ងន់ ។

ក្រោយពេល​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​បៅ​មន្ទីរ​ពេទ្យ ចំណែក​សព​បុរស​រង​គ្រោះ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវរក​ក្រុម​គ្រួសារ​ឱ្យ​មក​ទទួល​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។