ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​1​ក្រុម​ថត​ស្រាត​ដាក់​លើ​ប្រតិទិន​ ដើម្បី​រៃ​អង្គាសប្រាក់ជួយ​ដល់​មូលនិធិ​យន្តហោះ​សង្គ្រោះ​បន្ទាន់​របស់​ក្សត្រ​អង់គ្លេស

9 ឆ្នាំ មុន

គេហទំព័រ​បរទេស Daily Mail ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ស្ត្រី​ចំនួន​១៤​នាក់ អាយុ​ពី​១៩​ដល់​៥០​ឆ្នាំ បាន​ស្រាត​ឱ្យ​គេ​ថត​ដាក់​លើ​ប្រតិទិន​មាន​ចំណង​ជើង​ថា «​នគរ​ស្ត្រី​គ្មាន​សម្លៀក​បំពាក់​» ក្នុង​យុទ្ធនាការ​រៃ​អង្គាសប្រាក់​ជួយ​មូលនិធិ​សម្រាប់​យន្តហោះ​សង្គ្រោះ​បន្ទាន់ ដែល​មានព្រះអង្គ​ម្ចាស់ វី​លៀម ក្សត្រ​

គេហទំព័រ​បរទេស Daily Mail ផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ថា ស្ត្រី​ចំនួន​១៤​នាក់ អាយុ​ពី​១៩​ដល់​៥០​ឆ្នាំ បាន​ស្រាត​ឱ្យ​គេ​ថត​ដាក់​លើ​ប្រតិទិន​មាន​ចំណង​ជើង​ថា «​នគរ​ស្ត្រី​គ្មាន​សម្លៀក​បំពាក់​» ក្នុង​យុទ្ធនាការ​រៃ​អង្គាសប្រាក់​ជួយ​មូលនិធិ​សម្រាប់​យន្តហោះ​សង្គ្រោះ​បន្ទាន់ ដែល​មានព្រះអង្គ​ម្ចាស់ វី​លៀម ក្សត្រ​នៃ​ប្រទេស​អង់គ្លេស ធ្វើ​ជា​កា​ពី​តែ​ន​ផ្ទាល់ ។ ក្រៅពី​នេះ​ពួក​នាង​នឹង​បញ្ជូន​អាល់​ប៊ុ​ម​រូបថត​ស្រាត​នេះ​ទៅ​កាន់​ព្រះ​អង្គ​ម្ចាស់​វី​លៀម ដោយ​សង្ឃឹមថា ព្រះ​អង្គ​នឹក​ចូល​ចិត្ត ។ រូបថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ពី​សម្រស់​ដងខ្លួន​ដ៏​សខ្ចី និង​ស្នាមញញឹម​ស្រស់ស្រាយ​របស់​ស្ត្រី​ទាំងនោះ ។

រូបថត​ទាំងនោះ​ថត​ដោយ​អ្នកស្រី Julia Ayres វ័យ​៤៩​ឆ្នាំ និង​អ្នកស្រី Stevie Thory​។ អ្នកស្រី Julia និយាយ​ថា គាត់​ចង់​បង្កើត​ប្រតិទិន​ជា​យូរ​មក​ហើយ ជា​ពិសេស​គឺ​អាល់​ប៊ុ​ម​ដែល​សុទ្ធ​សឹង​ជា​ឈុត​ស្រស់​ស្អាត​របស់ នារី​ៗ​កម្រ​បានឃើញ ។

ឮព្រះ​អង្គ​ម្ចាស់​វី​លៀម​តាំង​ព្រះ​ដំណាក់​ក្បែរ​អាកាសយានដ្ឋាន Cambridge ដែល​ជា​កន្លែង​សម្រាប់​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បន្ទាន់​មុន​ពេល​បញ្ជូន​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់ ដែល​កើត​មាន​ឡើង​ជុំវិញ​តំបន់​ភាគ​ខាងកើត​ប្រទេស​អង់គ្លេស ។

កាលពី​ឆ្នាំ​មុន​ប្រាក់​មូលនិធិ​ប្រើប្រាស់​សម្រាប់​បំពេញបេសកកម្ម​ចំនួន​១.៤៤០​លើក និង​ជួយ​សង្គ្រោះ​អាយុជីវិត​ជន​រង​គ្រោះ​ប្រមាណ​ជា​១.០០០​នាក់ រួម​ទាំង​អ្នក​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរ​ចំនួន​៤១៤​នាក់ ៕