ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវកម្លាំង​កង​រាជ​អាវុធហត្ថ​​ចាប់​បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប​ ពាក់ព័ន្ធពីបទ​ជូញដូរគ្រឿងញៀ.ន​

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ​​កម្លាំង​កង​រាជអាវុធហត្ថ​​នៃ​ការិយាល័យ​ប្រឆាំង​​គ្រឿងញៀ.ន​ខេត្ត ​ដែល​ដឹកនាំ​ដោយ​​លោក​សំ​រិ​ទ្ធ ​សុ​ខុន ព្រះ​រាជ​អាជ្ញា​​​រង​ ​បាន​ចុះ​​ធ្វើការបង្ក្រាប​​​ជូ​ញ​ដូរ​គ្រឿងញៀ.ន​​​មួយ​កន្លែង

ខេត្ត​សៀមរាប ៖ ​​កម្លាំង​កង​រាជអាវុធហត្ថ​​នៃ​ការិយាល័យ​ប្រឆាំង​​គ្រឿងញៀន​ខេត្ត ​ដែល​ដឹកនាំ​ដោយ​​លោក​សំ​រិ​ទ្ធ ​សុ​ខុន ព្រះ​រាជ​អាជ្ញា​​​រង​ ​បាន​ចុះ​​ធ្វើការបង្ក្រាប​​​ជូ​ញ​ដូរ​គ្រឿងញៀន​​​មួយ​កន្លែង កាលពី​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​១១ ​ធ្នូ​ ​២០១៤ ខណៈ​​​​នៅ​​តាម​​​ដងផ្លូវ​សា​ធារណៈ​​បម្រុង​​​ចូល​​ទៅ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ តែ​ត្រូវ​​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន​​បាន​​ភ្លាម​ៗ ក្នុងភូមិ​​តា​ភុល សង្កាត់​​ស្វាយ​ដង្គំ ក្រុង​សៀម​រាប ។

លោក​វរ​សេនីយ៍​​ឯក ​ស្រី យូ​រ៉ា មេបញ្ជាការ​រង​កងរាជអាវុធ​ហត្ថ​​ខេត្ត​បាន​ប្រាប់ឱ្យ​​ដឹង​​ថា ជនសង្ស័យ​​ជា​និស្សិត​បញ្ចប់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​បៀល​ប្រាយ​ខេត្តសៀមរាប​​ម្នាក់​ ក្នុង​ចំណោម​៣​នាក់​ ត្រូវ​​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទ​ល្មើស​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត ​ធ្វើការ​ស្ទាក់​ចាប់​បាន​ម្នាក់​​​ឈ្មោះ​ចាន់ ស្រី​មុំ  ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ​មុខរបរ​លក់ដូរ មក​ជួញដូរ​នៅ​ខេត្តសៀមរាប ​ជា​លើក​ទី​២ មានស្រុក​កំណើត​នៅ​ខេត្តកណ្តាល  បច្ចុប្បន្នស្នាក់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ប្ញ​ស្សី​កែវ  ខណ្ឌប្ញ​ស្សី​កែវ ក្រុងភ្នំពេញ ។

លោក​បន្ត​ទៀត​ថា ក្រោយ​ពេល​ចាប់ខ្លួន​កម្លាំង​ជំនាញ​​​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៣​កញ្ចប់​ធំ ទម្ងន់​៦១,៨៥​ក្រាម ​និង​ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​, បន្តោង​ខ្សែ​.ក​​​១​ ​និង​សៀវភៅ​​កត់​លេខ​​ទូរស័ព្ទ​១ ​។