ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​បោះ​ពួយបុកអ្នក​ជិះ​ម៉ូតូស្លា.ប់​បី​នាក់​ភ្លាម​ៗ លើ​ផ្លូវជាតិ​លេខ​៣

9 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ ​មនុស្ស​៣នាក់​បាន​ស្លា.ប់​ភ្លាមៗនៅ​កន្លែង​កើតហេតុក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាងរថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បុកម៉ូតូម៉ា​កនិចចំ​ពីមុខ​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤ ស្ថិត​ក្នុងភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាល​ស្ទឹង​ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទីព្រឹក ថ្ងៃ​ទី​២៧ វិច្ឆិកា ​។

ខេត្តកណ្ដាល ​៖ ​មនុស្ស​៣នាក់​បាន​ស្លាប់​ភ្លាមៗនៅ​កន្លែង​កើតហេតុក្នុង​ហេតុ​ការណ៍គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​រវាងរថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បុកម៉ូតូម៉ា​កនិចចំ​ពីមុខ​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៣-៣៤ ស្ថិត​ក្នុងភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាល​ស្ទឹង​ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទីព្រឹក ថ្ងៃ​ទី​២៧ វិច្ឆិកា ​។

ក្រោយ​ពី​កើតហេតុ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុករថយន្តម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​3A-0336 នៅ​កន្លែង​កើតហេតុ​។

​នគរបាលចរាចរស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​ដោយសារអ្នកបើកបរភា​​គី​ទាំង​ពីរបើក​លឿន​ពេក ខ្វះ​ការ​​ប្រុង​ប្រ​យ័ត្ន​។ ជន​រង​គ្រោះដែល​​​ស្លាប់ទាំង៣​នាក់ មាន​​ឈ្មោះ​​អាន  ប៉ុង​ ភេទប្រុស​ អាយុ២១​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​ជង្រុក ជា​អ្នកបើកបរ​ម៉ូតូម៉ា​កនិច ពណ៌​ស​ ពាក់ស្លា​ក​លេខ​ភ្នំពេញ​1CA-4363 ចំណែក​អ្ន​ក​រួម​ដំំ​ណើ​រ ឈ្មោះ​ជុំ  វណ្ណៈ ភេទ​ប្រុស ​អាយុ២៣​ឆ្នាំ​ នៅ​ភូមិ​ព្រៃ​ទ​ទឺង ឃុំ​វាល និងម្នាក់​ទៀត​ឈ្មោះ​សុខ  ណុ​ប ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ទាំង២នាក់ រស់នៅ​ភូមិ​រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

ក្រោយ​​កើ​តហេតុ​ នគរបាល​បាន​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ និង​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារជន​រង​គ្រោះមក​ទទួលយក​សពទៅ​ធ្វើបុណ្យ ចំណែក​រថយន្ត និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​ដោះស្រាយ តាម​ច្បាប់​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព