ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គោ​យន្ត​កិន​ក្មេង​ប្រុស​ម្នាក់អាយុ​៤​ឆ្នាំធ្លាយ​ពោះវៀន​ចេញក្រៅ​តាមរន្ធ​គូ​ទ ពេទ្យថា​សង្ឃឹម​តិច

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​​កុមា​រា​ម្នាក់​អាយុ​៤​ឆ្នាំ​​បាន​រង​របួស​​ធ្ងន់​ដោយ​សារ​គោយ​ន្ត​ដឹកបាវ​ស្រូវ​កិន​ចំ​ពីលើ​ពោះ​បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​ចេញ​មកក្រៅ​តាម​រន្ធ​គូទ​សន្លប់​នៅ​នឹង​កន្លែង​។ ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ ២០១៤​ នៅ​ចំណុច​វាលស្រែ​ភូមិ​ប្រ​សូត្រ​ទី​១ ​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប​។

ខេត្តស្វាយរៀង ៖ ​​កុមា​រា​ម្នាក់​អាយុ​៤​ឆ្នាំ​​បាន​រង​របួស​​ធ្ងន់​ដោយ​សារ​គោយ​ន្ត​ដឹកបាវ​ស្រូវ​កិន​ចំ​ពីលើ​ពោះ​បណ្តាល​ឱ្យ​ធ្លាយ​ពោះវៀន​ចេញ​មកក្រៅ​តាម​រន្ធ​គូទ​សន្លប់​នៅ​នឹង​កន្លែង​។ ករណី​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ ២០១៤​ នៅ​ចំណុច​វាលស្រែ​ភូមិ​ប្រ​សូត្រ​ទី​១ ​ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប​។ 

បើ​តាម​​នគ​បាល​ប៉ុ​ស្តិ៍រដ្ឋបាល​ឃុំ​កណ្តៀង​រាយ​ឲ្យ​ដឹង​ថា​ កុមា​រា​រង​គ្រោះ​ឈ្មោះ​រិ​ន​ ពេ​ត ​អាយុ​៤​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ព្រៃ​សង្កែ​ ឃុំ​ខ្សែ​ត្រ​ ស្រុក​កំពង់​រោ​ទិ៍​។ បើ​តាម​ស្ត្រី​ឈ្មោះ​អេ​ន​​ ម៉ុ​ន ​អាយុ​២៨​ឆ្នាំ​ ត្រូវជា​ម្តាយ​កុមា​រា​រង​គ្រោះ​បាន​ប្រាប់​ឲ្យដឹងថា​ គាត់​មានកូន​៣​នាក់​ហើយ ​កូន​ដែល​រង​គ្រោះជា​កូន​ទី​២ ដោយ​គ្រួសារ​ក្រីក្រ​គ្មាន​ដីធ្វើស្រែ​ ប្តី​​​ក៏​មក​ជួល​ដីស្រែ​អ្នក​ភូមិ​ប្រ​សូត្រ​ចំនួន​២​ហិ​កតា​ដើម្បី​ធ្វើស្រែ​យក​ផល​ផ្គត់ផ្គង់​ជីវភាព​។ ​​នៅ​មុន​ពេល​កើតហេតុ​ក្រុម​គ្រួសារ​ក៏​បាន​ជួល​ម៉ាស៊ីន​បូត​ស្រូវ​មួយ​គ្រឿង​មក​ច្រូតស្រូវ​ពេល​ដែល​ម៉ាស៊ីន​បូត​​​ស្រូវ​បាន​កន្លះ​ហិ​កតា​ ប្តី​គាត់​ក៏​ប្រមូល​បាវ​ស្រូវ​ដាក់​លើ​គោ​យន្ត​ពេញ​រ៉ឺ​ម៉ក​រៀប​ដឹក​ចេញ​ទៅ​ដាក់​លើ​ទួល​ជិត​ផ្លូវជាតិ​លេខ​១ ស្រប​ពេល​នោះ​កូនប្រុស​អាយុ​៤​ឆ្នាំ​បាន​រត់ឡើង​ជិះ​ពីលើ​បាវ​ស្រូវ ​ហើយ​បងប្រុស​ជី​ដូន​មួយ​ជាអ្នក​បើក​គោ​យន្ត​ដឹកស្រូវ​នេះ​ ដោយ​​មាន​បុរសជា​ឪពុក​ជិះ​គោ​យន្ត​ទៅ​ជាមួយ​ដែរ​។

លុះ​បើក​គោ​យន្ត​ចេញ​បាន​ប្រមាណ​ជា​៥០​ម៉ែត្រ​ក៏​ក្រ​លែង​ធ្លាក់​កូន​ពីលើ​គោ​យន្ត​មក​ដី​ផ្ងា​ពោះ​ ហើយ​គោ​យន្ត​បាន​កិន​ចំ​ពីលើ​ពាក់កណ្តាល​ពោះ​លាន់​ស្នូរ​ភូស​បណ្តាល​ឲ្យ​ធ្លាយ​ចេញ​ពោះវៀន​តាមរន្ធ​គូទម​ក​ក្រៅ​មួយ​ទ្រេល​ធ្វើ​ឲ្យ​កុមារ​រង​គ្រោះ​ស្រែកយំ​យ៉ាង​ខ្លាំង​ពេល​នោះ​បុរស​ជា​ឪពុក​បានឮ​ក៏​ក្រឡេក​មើល​ក្រោយ​ឃើញ​កូន​ធ្លាយ​ពោះវៀន​ចេញ​តាមរន្ធ​​គូ​ទ​មួយ​ទ្រេល​ទៅ​ហើយ​ក៏​ប្រ​ញ៉ាប់​ប្រញាល់ដឹក​កូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ តែដោយ​របួស​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គ​ន្ធ​បុប្ផា​ដើម្បី​សង្គ្រោះ​បន្ត​ ​​ប៉ុ​ន្តែ​គ្រូពេទ្យ​និយាយ​ថា​ សង្ឃឹម​តិច​ណាស់​៕