ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​វី​ហ្គោ​បុកបុរស​ម្នាក់​ជិះ​​ម៉ូតូ​ឆ្លងថ្នល់​ស្លា.ប់​ ​រួច​គេចខ្លួន​មិន​ទទួលខុសត្រូវ

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លា.ប់ភ្លាមៗ​នៅ​​កន្លែង​កើតហេតុ​ បន្ទាប់​ពី​ត្រូវ​រថយន្តមួយ​គ្រឿង​បុក​យ៉ាង​ពេញទំហឹងលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុចភូមិ​សំរោង ឃុំ​តា​ជេស ស្រុកកំពង់​ត្រឡាច ​ខណៈ​ពេល​បុរស​រូប​នោះ​ជិះ​ម៉ូតូ​បត់​ឆ្លងថ្នល់ ។

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ​នៅ​​កន្លែង​កើតហេតុ​ បន្ទាប់​ពី​ត្រូវ​រថយន្តមួយ​គ្រឿង​បុក​យ៉ាង​ពេញទំហឹងលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុចភូមិ​សំរោង ឃុំ​តា​ជេស ស្រុកកំពង់​ត្រឡាច ​ខណៈ​ពេល​បុរស​រូប​នោះ​ជិះ​ម៉ូតូ​បត់​ឆ្លងថ្នល់ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង៣​ និង​៥០នាទី​រសៀល ថ្ងៃ​ទី២៦ ​វិច្ឆិកា ​​២០១៤ ។

​លោក ហ៊ុ​ល វាសនា អធិការ​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​ថា ជន​រង​គ្រោះ​មានឈ្មោះ ស៊ឹ​ម កុសល អាយុ៥៨​ឆ្នាំ មាន​ទីលំនៅភូមិ​តាម​ល​ក្រោម ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​។ មុន​ពេល​កើតហេតុគេ​ឃើញ​បុរស​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ អាល់​ហ្វា ព​ណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ លុះ​មក​ដល់​ចំណុចកើតហេតុក៏​បាន​បត់​ឆ្លងថ្នល់បំណង​ទៅ​ផ្ទះ ខណៈនោះ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាកវី​ហ្គោ ព​ណ៌​ស ពាក់ស្លាក​លេខ 2X.4717  បើកបរ​ដោយ​ជន​ពុំ​ស្គាល់ឈ្មោះក្នុង​ល្បឿន​យ៉ាង​លឿន​ពី​ត្បូងមក​ជើងបាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​​ពេញទំហឹង បណ្តាលឱ្យ​​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​រថយន្ត​មិន​បាន​ឈប់​មើល​ជន​រង​គ្រោះ​ឡើយ គឺ​បាន​បើក​រត់គេច​ខ្លួន​បាត់ស្រមោល ។

លោក​អធិការ​ក្រុង​បាន​បន្ត​ថា ភ្លាម​ៗ​នោះ លោក​បាន​ប្រើ​វិទ្យុទាក់ទង​តាម​ស្រុក​ក្រុងឱ្យ​​ជួយ​ស្ទាក់​ចាប់ តែ​ចាប់​មិន​បាន មិនដឹង​ថា រត់គេច​ទៅ​ផ្លូវ​ណា ព្រោះ​ផ្លូវ​ច្រើន​ពេក ​ឬ​ក៏​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​កន្លែង​ណាឡើយ ។ លោក​បាន​បញ្ជា​ក់ថា តាម​ពិត​រថយន្ត​ខាងលើ​នេះ​បើក​លឿន​ពេក ជន​រង​គ្រោះ​មើល​ទំនង​ថា អាច​ឆ្លង​ផុត​ថ្នល់ជាតិ​ តែ​ពេល​ឆ្លង​ត្រូវ​រថយន្ត​នោះ​បុក​តែ​ម្តង ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព