ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់កំពុង​ជិះម៉ូតូ​ត្រូវរថយន្តបែនបុក​ពី​ក្រោយ​​កិន​​ធ្លាយខួរ​ស្លា.ប់​​យ៉ាងអាណោច​អាធ័ម​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​យុវជន​ម្នាក់​​ត្រូវ​រថ​យន្ត​បែនដឹកថ្ម​​កិន​បែក​ក្បាល​ធ្លាយ​ខួរ​ ខណៈ​កំពុងជិះម៉ូតូ កាលពីវេលាម៉ោង​១២ថ្ងៃទី២៥ វិច្ឆិកា ២០១៤ ស្ថិត​នៅ​ចំណុចភូមិរលាំង​សង្កែ សង្កាត់​សុព័រទេព ក្រុង​ច្បារមន ។

ប្រភពបាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះហ៊ែល ឡងឌី អាយុ​២២​ឆ្នាំ មានទីលំនៅភូមិ​ព្រៃផ្តៅ ឃុំត្រពាំង​គង ស្រុក​សំរោងទង ជិះម៉ូតូ​ម៉ាក C125 ​ ។ ចំណែក​អ្នកបើកបរ​បង្ក​បានរត់គេចខ្លួនបាត់ បន្សល់ទុកតែ​រថយន្ត​នៅកន្លែងកើតហេតុ ដែល​មាន​​ស្លាកលេខ​ 3A-6054 ។

ប្រភព​បន្តថា មុន​ពេល​កើតហេតុ គេឃើញជនរងគ្រោះ​​ជិះម៉ូតូ​តែម្នាក់ឯង ទិសដៅពី​លិចទៅកើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​រថយន្ត​បែន​ដឹកថ្ម​មួយគ្រឿង​បាន​បើកបុក​ពីក្រោយពេញទំហឹង បណ្តាល​ឱ្យ​ជនរងគ្រោះ​​ដួល​ម៉ូតូ និង​កិន​ពីលើ​តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព