ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​មិន​បាន​សម្រេចរត់ចោលម៉ូតូ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ចោរឆក់​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​មិន​បាន​សម្រេច មានម៉ូតូ​ចំនួន​២​គ្រឿង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ យក​មក​រក្សា​ទុក

រាជធានីភ្នំពេញ ៖ ចោរឆក់​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​មិន​បាន​សម្រេច មានម៉ូតូ​ចំនួន​២​គ្រឿង​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​ យក​មក​រក្សា​ទុក ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​កាបូបពី​បុរស​ជា​ជនបរទេស​ម្នាក់​មិន​បាន​សម្រេច​រួច​ហើយ​ នាំ​គ្នា​រត់​ចោល​ម៉ូតូ ។​ ករណី​ក្រុម​ចោរឆក់​ការ​បូ​ប​មិន​បាន​សម្រេច​ហើយ​រត់​ចោល​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១ ​និង​០៥​នាទី ​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា នៅ​ក្បែរ​ភោជនីយដ្ឋាន​កុលាប​បូកគោ ផ្លូវ​លេខ​៩៥​កែង​និង​ផ្លូវ​លេខ​៣៩៦ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ​។

តាម​ប្រ​ភ​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ក្រុម​ជនសង្ស័យ​ជា​ចោ​ឆក់​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង ​គឺ​ម៉ូតូ​ធំ​ម៉ាក​XR ព៌​ណ​ស ពាក់​ស្លាក​លេខ​1AD-1381 និង​ម៉ូតូ​ម៉ាក​YAMAHA SIRIUS ព៌​ណ​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CQ-5969 មួយ​គ្រឿង​បាន​ធ្វើ​សកម្ម​ឆក់​ការ​បូ​ប​ស្ពាយ​ពី​បុរស​ជា​ជនបរទេស​ម្នាក់​ ដែល​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក​វ៉េវ​ មួយ​គ្រឿង​ មិន​បាន​សម្រេច​ដោយ​ការ​ប្រតាយប្រតប់​គ្នា ​។ ​តាម​ប្រភព​ដដែល​បាន​ប្រាប់​អោយ​ដឹង​ទៀត​ថា ពេល​ដែល​ក្រុម​ចោរឆក់​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ស្ពាយ​ពី​បុរស​ជនបរទេស​នោះ​ក៏​បាន​ធ្វើ​អោយ​បុរស​រង​គ្រោះ​ដួល​ម៉ូតូ​ រួច​ហើយ​ក៏​ស្ទុះ​ទៅ​ចាប់​​ និង​ប្រតាយប្រតប់​គ្នា​ទាញ​ម៉ូតូ​របស់​ក្រុម​ចោរ​អោយ​ដួល​ទាំង​ពីរ​គ្រឿង​ដែរ​ហើយ​ស្រប​ពេល​នោះ​កម្លាំង​កងរាជអាវុធហត្ថ​ក៏​ធ្វើការ​ល្បាត​ទៅ​ដល់​ឃើញ​ដូច​នោះ​ពួក​គេ​ក៏​នាំ​គ្នា​រត់​ចោល​ម៉ូតូ​អស់ ​។

ក្រោយ​ពី​កើតហេតុ​រួច​ហើយ ​ម៉ូតូ​ទាំង​ពី​គ្រឿង​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌចំការមន ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ជា​បន្ត​ទៀត​ ៕