ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ជិះ​ម៉ូតូ​បោះពួយ​ទៅ​បុក​រថយន្ត​ធុន​ធំ​​ពេញទំហឹង​ ​ធ្វើ​ឱ្យ​យុវជន​ម្នាក់​ខ្ទាត​ចូល​​ក្រោម​កង់​​កិន​​ខ្ទេច​​ក្បាល​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ក្នុ​ងចំណោម​៤នាក់​​​ជិះ​ម៉ូតូ​២​គ្រឿង ខណៈជិះ​​ចេញពី​កម្មវិធី​ជប់​លៀង​ត្រឡប់​ទៅ​​ផ្ទះ​វិញ ​​​​ម៉ូតូ​​មួយ​គ្រឿង​​​​បានជិះ​ទៅ​បុក​រថយន្ត​​ធុន​ធំ​ចំណុះ​៥​តោន ​កំពុង​ឆ្លងផ្លូវ​ចំពាក់​កណ្ដាល​​​ ​បណ្ដាលឱ្យ​​យុវជន​ម្នាក់​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​​កិន​

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ក្នុ​ងចំណោម​៤នាក់​​​ជិះ​ម៉ូតូ​២​គ្រឿង ខណៈជិះ​​ចេញពី​កម្មវិធី​ជប់​លៀង​ត្រឡប់​ទៅ​​ផ្ទះ​វិញ ​​​​ម៉ូតូ​​មួយ​គ្រឿង​​​​បានជិះ​ទៅ​បុក​រថយន្ត​​ធុន​ធំ​ចំណុះ​៥​តោន ​កំពុង​ឆ្លងផ្លូវ​ចំពាក់​កណ្ដាល​​​ ​បណ្ដាលឱ្យ​​យុវជន​ម្នាក់​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​​កិន​ខ្ទេច​ក្បាល​ស្លាប់​យ៉ាង​អាណោច​អាធ័ម ចំណែក​ម្នាក់​ទៀត​រង​របួសស្រាល​ ។

ហេតុការណ៍​នេះ​​​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ ​និង​៤០​នាទី​​ឈាន​ចូល​ថ្ងៃ​ទី​២២ ​វិច្ឆិកា​ ​២០១៤ ស្ថិត​ត្រង់​ចំណុច​ស្ដុ​ប​សាន់​ថោ​ន
​ប្លា​ស្សា តាម​បណ្ដោយ​ផ្លូវ​សហ​ព័ន្ធ​រុ​ស្ស៊ី ​​ក្នុង​​​សង្កាត់​​ទឹក​ថ្លា ខណ្ឌ​​សែន​​សុខ ​។

ប្រភព​ឱ្យដឹងថា ជន​រងគ្រោះ​​​ដែល​ស្លាប់​​​ឈ្មោះហ៊​ន រតនៈ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​​ជា​​​ជាង​ជួសជុល​រថយន្ត​​នៅ​ម្ដុំ​ផ្សារ​​ដេប៉ូ ស្នាក់​នៅផ្ទះ​ជួល​​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មានស្រុក​កំណើតនៅ​​ភូមិ​​ព្រៃ​​បណ្ដំ ឃុំ​បន្ទាយ​​ខាង​កើត ស្រុក​​បន្ទាយ​មាស ខេត្ត
កំពត ។ ចំណែក​អ្នក​រង​របួសស្រាល​ឈ្មោះ​ង៉ែត ដេ​ត ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​ ធ្វើការ​​អង្គការ ​NGO ស្នាក់​​ភូមិ​​ស្លែង​រលើង សង្កាត់​ទឹក​ថ្លា ខណ្ឌ​​សែន​​សុខ ជិះ​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​ហុងដា​ស្គូ​​ពី ពណ៌​​ស ពាក់​​ស្លាក​លេខ​ភ្នំពេញ 1CE-3554 ។​ រីឯអ្នកបើករថយន្ត​ឈ្មោះ​ហៀ​ក សុខ អាយុ​៣៣​ឆ្នាំ​ ​បើករថយន្ត​ធុន​ធំ​មួយ​គ្រឿង​ចំណុះ​៥​តោន ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3973​ ​​មានស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ​។

ប្រភព​​បន្តថា ​មុន​ពេល​កើតហេតុ​ យុវជន​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ចេញពី​កម្មវិធី​ជប់លៀង​មិត្ត​ភក្តិ​នៅ​ម្ដុំ​ពោធិ៍​ចិន​តុង ហើយ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុងបំណង​ត្រឡប់​ទៅ​ផ្ទះ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​មាន​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រ៊ី​ត ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បើក​ឆ្លង​ស្ដុ​ប​ក៏​ត្រូវ​យុវជន​២​នាក់​ដែល​ជិះ​ម៉ូតូ​ស្កូ​ប​ពី​ក្នុង​ល្បឿន​លឿន​បោះពួយ​ទៅ​បុក​រថយន្ត​ចំពាក់​កណ្ដាល​រថយន្ត​ពេញទំហឹង​ បណ្ដាលឱ្យ​យុវជន​ម្នាក់​ខ្ទាត​ចូល​ក្រោម​​កង់​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព