ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តឡិចស៊ីស​បើក​បត់ឆ្វេង​ត្រឡប់ក្រោយ​ត្រូវ​ម៉ូតូ​ជិះ​មក​​ពីក្រោយបុក​ពេញ​ទំហឹង​របួស​ធ្ងន់​២នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ រថយន្ថ​ឡិចស៊ីស​RX-330 មួយ​គ្រឿង​​បើត​បត់ឆ្វេង​ត្រឡប់​ក្រោយ​ត្រូវ​ ត្រូវ​ម៉ូតូ​ស៊ុយ ស៊ូគីនិច​បើក​ពី​ក្រោយ​ស្រប​ទិស​គ្នា​បុក​ចំពី​ក្រោយ​គូទ​រថយន្ត​ឡិច​ស៊ីស​នោះពេញ​ទំហឹង បណ្តាល​ឱ្យ​ក្មេង​ស្រី​ជំទង់ពីរ​នាក់​ដែល​ជិះ​លើ​ម៉ូតូ​ប្លោង​ខ្ទាត​បោក​ទៅ​នឹង​កញ្ចក់​រថយន្ត រង​ដោយ​ម្នាក់បាក់ជើង និង​ម្នាក់បែក​មុខ​

រាជធានី​ភ្នំ​ពេញ ៖ រថយន្ថ​ឡិចស៊ីស​RX-330 មួយ​គ្រឿង​​បើត​បត់ឆ្វេង​ត្រឡប់​ក្រោយ​ត្រូវ​ ត្រូវ​ម៉ូតូ​ស៊ុយ ស៊ូគី​និច​បើក​ពី​ក្រោយ​ស្រប​ទិស​គ្នា​បុក​ចំពី​ក្រោយ​គូទ​រថយន្ត​ឡិច​ស៊ីស​នោះពេញ​ទំហឹង បណ្តាល​ឱ្យ​ក្មេង​ស្រី​ជំ​ទង់​ពីរ​នាក់​ដែល​ជិះ​លើ​ម៉ូតូ​ប្លោង​ខ្ទាត​បោក​ទៅ​នឹង​កញ្ចក់​រថយន្ត ដោយ​ម្នាក់បាក់ជើង និង​ម្នាក់បែក​មុខ​រងរបួស​ធ្ងន់ ។ ហេតុ​ការ​ណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨ និង​២០​នាទី យប់ ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៤ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សាទួលគោក តាម​ផ្លូវ​២៨៩ ស្ថិត​ក្នុង​សង្កាត់បឹង​កក់១ ខណ្ឌ​ទួល​គោក ។

ប្រ​ភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ដែលឃើញ​​ហេតុ​ការណ៍បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ឡិច ស៊ីស RX-330 មួយ​គ្រឿង​ ពណ៌ស ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2AA-0784 បើក​ដោយ​នារីម្នាក់ តាម​ផ្លូវ​២៨៩ ក្នុង​ទិសដៅ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្តក៏បាន​បើក​បត់ឆ្វេង​ត្រឡប់ក្រោយ​ស្រប​ពេល​នោះ​ក៏មាន​ម៉ូតូ​ស៊ុយ ស៊ូឡែត​​ពណ៌ស ជិះ​មក​ពី​ក្រោយ​ស្រប​ទិស​គ្នា​បាន​បើក​បុក​ចំពី​ក្រោយ​គូទ​រថយន្ត​ឡិច​ស៊ីស​នោះពេញ​ទំហឹង បណ្តាល​ឱ្យ​ក្មេង​ស្រី​ជំទង់ពីរ​នាក់​ដែល​ជិះ​លើ​ម៉ូតូ​ប្លោង​ខ្ទាត​បោក​ទៅ​ នឹង​កញ្ចក់​រថយន្ត រង​ដោយ​ម្នាក់បាក់ជើង និង​ម្នាក់បែក​មុខ​រងរបួស​ធ្ងន់ ។​ ប្រជា​ពលរដ្ឋ​នៅ​កន្លែង​កើត​ហេតុ​បាន​បន្ត​ទៀត​ថា ដោយ​សារ​តែ​អ្នក​បើក​រថយន្ត​ខាង​លើ​សំអាង​ថា នៅ​លើ​ផ្លូវ​មាន​គំនូស​សញ្ញា​អាច​បត់​បាន​ទើ​ប​អ្នក​បើក​រថយន្ត​បាន​បើក​រថយន្ត​បត់ក្រោយមិន​មើល​ក្រោយក៏បណ្តាល​ឱ្យ​មាន​គ្រោះ​ថ្នាក់ចរាចរណ៍​កើត​ឡើង​តែម្តង​។

ក្រោយពេល​កើត​ហេតុ​ជន​រង​គ្រោះត្រូវ​បានគេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរពេទ្យ ចំណែក​ឯម៉ូតូ និង រថយន្ត​ត្រូវ​សមត្ថ​កិច្ច​យក​ទៅរក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ទួល​គោក​រង​ចាំ​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។