ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរប្រដាប់​អាវុធ​៣នាក់​ស្ទាក់​ប្លន់​ម៉ូតូស្គូបពីរមួយ​គ្រឿងពី​នារីរង​គ្រោះ​២នាក់​ជិះ​គេចខ្លួន​ទាំង​រង​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រុមចោរ​ប្រដាប់​អាវុធ​បីនាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​​ស្ទាក់​ផ្លូវ​នារី​​២នាក់ ដែល​កំ​ពុង​ជិះ​ម៉ូតូ​​ឌុប​គ្នា​តាម​ផ្លូវ​ឱ្យ​ឈប់ រួច​ដក​កាំ​ភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គូប​ពីរ​មួយ​គ្រឿង​ពី​នារីរង​គ្រោះ ហើយពេល​នោះ​ក៏មាន​ប្រជា​ពលរដ្ឋ​ម្នាក់​បើក​រថយន្ត​ឆ្លង​កាត់​កន្លែង​កើត​ហេតុ​​បាន​ឃើញ​ក្រុម​ចោរ​​កំពុង​ធ្វើ​សកម្ម​ភាព​នប្លន់​នារីរង​គ្រោះ​

រាជ​ធានី​ភ្នំ​ពេញ ៖ ក្រុមចោរ​ប្រដាប់​អាវុធ​បីនាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​​ស្ទាក់​ផ្លូវ​នារី​​២នាក់ ដែល​កំ​ពុង​ជិះ​ម៉ូតូ​​ឌុប​គ្នា​តាម​ផ្លូវ​ឱ្យ​ឈប់ រួច​ដក​កាំ​ភ្លើង​ភ្ជង់​ប្លន់​យក​ម៉ូតូ​ស្គូប​ពីរ​មួយ​គ្រឿង​ពី​នារីរង​គ្រោះ ហើយពេល​នោះ​ក៏មាន​ប្រជា​ពលរដ្ឋ​ម្នាក់​បើក​រថយន្ត​ឆ្លង​កាត់​កន្លែង​កើត​ហេតុ​​បាន​ឃើញ​ក្រុម​ចោរ​​កំពុង​ធ្វើ​សកម្ម​ភាព​នប្លន់​នារីរង​គ្រោះ​នោះ​​​ ប្រជា​ពលរដ្ឋរូប​នោះ​ក៏បាន​បើក​រថយន្ត​ទៅបុក​ក្រុម​ចោរ​ទាំង​កំរោល​បណ្តាល​ឱ្យ​ចោរ​​​របួស​ធ្ងន់​ម្នាក់រីឯ​ម៉ូតូ​ចោរមួយ​គ្រឿង​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ហើយភ្លាមៗ​​ក្រុមចោរ​ប្រដាប់អាវុធ​បាន​លើក​បក្ខ​ពួក​ដែល​រង​របួស​ដាក់​លើម៉ូតូ​នារី​រង​គ្រោះ​ជិះ​គេច​ខ្លួន​ទាំង​ត្រដាបត្រដួសដោយបន្សល់​ទុក​ម៉ូតូ​​ពួក​គេមួយ​គ្រឿង​នៅ​កន្លែង​កើត​ហេតុ​ផងដែរ  ។

ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ២ និង ៤០​នាទី​រំលង​អា​ធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២២ វិច្ឆិកា ២០១៤ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា នរោត្ថម តាម​ផ្លូវ​នរោត្ថម​​​ ស្ថិត​ក្នុង​សង្កាត់ផ្សារ​ថ្មី២ ខណ្ឌ​ដូន​ពេញ​។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​នារីរង​គ្រោះ​ពី​រនាក់​បាន​ជិះ​ម៉ូតូ​ស្គូប​ពី​មួយ​គ្រឿង ឌុប​គ្នា​តាម​ផ្លូវ​ព្រះ​នរោត្ថម ក្នុងទិសដៅ ពី​ត្បូង​ទៅ​ជើង ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ក៏មាន​ជន​ក្រុមចោរ​បីនាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មាន​កាំ​ភ្លើង​ក្នុង​ដៃ បាន​មក​ស្ទាក់​ផ្លូវ​នារីរង​គ្រោះ​ឱ្យ​ឈប់​ហើយ​ដក​កាំ​ភ្លើង​គំរាម​ប្លន់​ម៉ូតូ ដោយ​សារ​តែភ័យ​ខ្លាច​នារីរង​គ្រោះ​ទាំង​ពីរ​នាក់​ក៏ព្រម​ប្រគល់​សោ ម៉ូតូ​ឱ្យ​ទៅ​ក្រុមចោរ ។ ស្រប​ពេល​នោះដែរ ក៏មាន​ប្រជា​ពលរដ្ឋ​ម្នាក់​បើករថយន្ត​កាត់កន្លែង​កើត​ហេតុ​បាន​ឃើញ​សកម្ម​ភាព​ប្លន់​របស់​ក្រុម​ចោរ​ ក៏បាន​បើក​រថយន្ត​ទៅបំបុក​ក្រុម​ចោរ​ទាំង​កំរោល​​បណ្តាល​ឱ្យ​ចោរ​​​របួស​ធ្ងន់​ម្នាក់រីឯ​ម៉ូតូ​ចោរមួយ​គ្រឿង​រង​ការ​ខូច​ខាត ​យ៉ាង​ដំណំ ហើយភ្លាមៗ​​ក្រុមចោរ​ប្រដាប់អាវុធ​បាន​លើក​បក្ខ​ពួក​ដែល​រង​របួស​ដាក់​ លើម៉ូតូ​នារី​រង​គ្រោះ​ជិះ​គេច​ខ្លួន​ទាំង​ត្រដាបត្រដួសដោយបន្សល់​ទុក​ម៉ូតូ ​​ពួក​គេមួយ​គ្រឿង​ម៉ាក​ស៊ុយ ស៊ូគី​និច ពណ៌ស ពាក់ស្លាក​លេខ​ភ្នំ​ពេញ CI-5603  នៅ​កន្លែង​កើត​ហេតុ​ផងដែរ  ។​

ក្រោយពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​នាំ​នារី​ង​គ្រោះទាំងពីរ​នាក់  រួម​ជា​មួយ​ម៉ូតូ​របស់​ក្រុមចោរ​ទៅកាន់​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ​ដើម្បី​ដាក់ពាក្យបណ្តឹង ។