ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់កន្ទុយសណ្តោង​រថយន្ត​ធុនធំ​ក្រឡាប់​ធ្លាក់​ប្រឡាយ​សង្កត់​គោ​ងាប់​ជា​ច្រើនក្បាល​

9 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​រថយន្តសណ្តោង​មួយគ្រឿង​មាន​ដឹក​គោ​ជាច្រើន​ក្បាល​បម្រុង​ទៅប្រទេស​វៀតណាម​ ខណៈ​ជិះ​វ៉ា​រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​ទៀត​ ក៏ដាច់​​កន្ទុយ​សណ្តោង​​​ក្រឡាប់ធ្លាក់ប្រឡាយ​ទឹក​ដែលមាន​ជម្រៅ​ប្រហែល​១​ម៉ែត្រ​សង្កត់​​លើគោ​​ បណ្តាល​ឱ្យ​ងាប់

ខេត្ត​កំពត ៖ ​រថយន្តសណ្តោង​មួយគ្រឿង​មាន​ដឹក​គោ​ជាច្រើន​ក្បាល​បម្រុង​ទៅប្រទេស​វៀតណាម​ ខណៈ​ជិះ​វ៉ា​រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​ទៀត​ ក៏ដាច់​​កន្ទុយ​សណ្តោង​​​ក្រឡាប់ធ្លាក់ប្រឡាយ​ទឹក​ដែលមាន​ជម្រៅ​ប្រហែល​១​ម៉ែត្រ​សង្កត់​​លើគោ​​ បណ្តាល​ឱ្យ​ងាប់​ប្រមាណ​៣០-៤០ក្បាល បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១រសៀល​ថ្ងៃទី២០ វិច្ឆិកា ២០១៤ ស្ថិត​នៅ​ក្នុងភូមិ​ខ្នាយ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយ​មាស ។

ប្រភពបានឱ្យ​ដឹងថា បន្ទាប់ពីកើតហេតុ​ ​គេ​ឃើញអ្នកបើក​បរ​បាន​រត់គេចខ្លួន​អស់ ចំណែក​ខ្មោច​គោ​​ត្រូវ​ក្រុម​កម្មករ​ចុះរាវ​ក្នុង​រថយន្ត​សែង​ចេញ​តាំងពីម៉ោង​២រសៀល​ រហូត​​​ដល់ម៉ោង​​៥​​ល្ងាច​ថ្ងៃដដែលនៅ​តែមិនទាន់អស់​ ដោយ​ឃើញ​​មាន​ក្រុម​ឈ្មួញ​វៀត​ណាម​ឡើង​មក​ទិញ​គោ​ងាប់ជាបន្តបន្ទាប់ ។

ប្រភព​បានបន្តថា នៅព្រឹកថ្ងៃទី​២១ វិច្ឆិកា នេះ ខ្មោច​គោ​ទាំងនោះ​កំពុង​ត្រូវបាន​រក​ជាបន្តទៀតផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព