ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីមិន​ស្គាល់​អត្ត​សញ្ញាណ​បើក​រថយន្តRANGE ROVER​ បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់ និង​ទ្រេត​១០​ផ្ទាំង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ម្នាក់​បើក​រថយន្ត​ RANGE ROVER មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅ​បុក​រៈ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់ និង​ទ្រេត​អស់​១០​ផ្ទាំង បណ្តាល​ឱ្យ​រថយន្ត​បែក​កង់មុខ​ខាង​ឆ្វេង អ្នក​បើក​បរ​បាន​ព្យាយាម​បើក​រថយន្ត​គេច​ខ្លួន​បាន​ប្រហែល​មួយ​គី​ឡូម៉ែត្រ រថយន្ត​ក៏​អស់​ល្បឿន​បើក​ទៅ​មុខ​លែង​រួច​ នារី​ម្ចាស់​រថយន្ត​ក៏​បាន​

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ម្នាក់​បើក​រថយន្ត​ RANGE ROVER មួយ​គ្រឿង​ជ្រុល​ចង្កូត​ទៅ​បុក​រៈ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់ និង​ទ្រេត​អស់​១០​ផ្ទាំង បណ្តាល​ឱ្យ​រថយន្ត​ដាច់កង់​មុខ​ខាង​ឆ្វេង ​អ្នក​បើក​បរ​បាន​ព្យាយាម​បើក​រថយន្ត​គេច​ខ្លួន​បាន​ប្រហែល​មួយ​គី​ឡូម៉ែត្រ រថយន្ត​ក៏​អស់​ល្បឿន​បើក​ទៅ​មុខ​លែង​រួច​ នារី​ម្ចាស់​រថយន្ត​ក៏​បាន​បើក​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​បន្សល់ទុក​នៅ​រថយន្ត​ស៊េរីទំនើប​នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១ និង ៣០ នាទី​រំលង​អា​ធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២១ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខ​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ តាម​ហា​វិថី​សហព័ន្ធរុស្ស៊ី ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​​ស៊េរី​ទំនើប​​មួយ​គ្រឿង​ម៉ាក RANGE ROVER ពណ៌ស  ពាក់ស្លាក​លេខ​ភ្នំ​ពេញ​W-9993 ​​បើក​ដោយ​នារី​មិន​ស្គាល់​អត្ត​​សញ្ញាណ​ម្នាក់ ដោយ​ធ្វើ​ដំណើរ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​រថយ​ន្ត​​បា​ន​​ជ្រុល​ចង្កូត​ទៅ​បុក​រៈ​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់ ​និង​ទ្រេត​អស់​១០​ផ្ទាំង បណ្តាល​ឱ្យ​រថយន្ត​​ដាច់​កង់មុខ​ខាង​ឆ្វេង អ្នក​បើក​បរ​បាន​ព្យាយាម​បើក​រថយន្ត​គេច​ខ្លួន​បាន​ប្រហែល​មួយ​គី​ឡូម៉ែត្រ រថយន្ត​ក៏​អស់​ល្បឿន​បើក​ទៅ​មុខ​លែង​រួច​ នារី​ម្ចាស់​រថយន្ត​ក៏​បាន​បើក​ទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល​ដោយ​ បន្សល់ទុក​នៅ​រថយន្ត​ស៊េរីទំនើប​នៅ​នឹង​កន្លែង​កើត​ហេតុ ។​ មួយ​សន្ទុះ​ក្រោយ​មក​គេ​បានឃើញ​វត្តមាន​របស់​លោក មង្គល​ទី​ណា តារា​ចំរៀង​ប្រចាំ​ផលិតកម្ម​​ថោន​បាន​មក​ដល់​កន្លែង​កើត​ហេតុ និង​បាន​ប្រមែរ​ប្រមូល​របស់​របរ នៅ​ក្នុង​រថយន្ត​បង្ក​យក​ទៅ​ទុក​នៅ​ផ្ទះ​។ វត្ត​មាន​របស់លោក​មង្គល​ទី​ណា ដែល​បង្ហាញ​ខ្លួន​នៅ​កន្លែង​កើត​ហេតុ​នេះ បាន​ធ្វើ​ឱ្យ​មជ្ឍដ្ឋាន​ប្រជា​ពលរ​ដ្ឋ​ដែល​ចោម​មើល​ហេតុ​ការ​ណ៍​សន្និ​ដ្ឋាន​ថា រថយន្ត​បង្ក​ខាង​លើ​អាច​ជា​របស់​ក្រុម​គ្រួសារ​ មិត្ត​ភក្តិ ឬ​សាច់​ញាតិ​ របស់​តា​រា​ចំរៀង​រូប​នេះ ។

ក្រោយពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ និង​បាន​ហៅ​រថយន្ត​ស្ទូច មក​ស្ទូច​យក​រថយន្ត​បង្ក​ខាង​លើ​ទៅ​កាន់​ការិយា​ល័យ​ចរាចរផ្លូវ​គោក នៃ​ស្នង​ការ​នគរ​បាល​រា​ជ​ធានី​ភ្នំ​ពេញ​ដើម្បី​រង​ចាំ​ម្ចាស់​ចូល​មក​ដោះ​ស្រាយ​តាម​និតិវិធី​ច្បាប់ ។