ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​បើក​រថយន្ត​ទៅបុក​ក្លោង​ទ្វារចូល​ហាង​ម្លប់ស្វាយ​១៦៨ រង​ការ​ខូច​ខាត​រួច​​បើករថយន្ត​​ទៅចត​នៅ​ផ្ទះ​ធ្វើ​មិនដឹង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​​ម្នាក់​ស្រវឹង​ស្រា​បើក​តរថយន្ត​កាមរី​ឆ្លាម​ទៅ​បុក​ក្លោង​ទ្វារ​ចូល​​ហាង​ផឹក​ស៊ី យី​ហោ​ម្លប់​ស្វាយ​១៦៨ បណ្តាល​ឱ្យតខ្លោង​ទ្វារ​ហាងបាក់​​រង​ការ​ខូច​ខាត និង​កំពិត​កូទ​រថយន្ត​ម្ចាស់​ហាង​ផងដែរ​ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រថយន្ត​​​ចូល​ទៅ​ចត​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ក្នុង​បុរីពិ​ភព​ថ្មី ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​

រាជ​ធានី​ភ្នំ​ពេញ ៖ បុរស​​ម្នាក់​ស្រវឹង​ស្រា​បើក​តរថយន្ត​កាមរី​ឆ្លាម​ទៅ​បុក​ក្លោង​ទ្វារ​ចូល​​ហាង​ផឹក​ស៊ី យី​ហោ​ម្លប់​ស្វាយ​១៦៨ បណ្តាល​ឱ្យតខ្លោង​ទ្វារ​ហាងបាក់​​រង​ការ​ខូច​ខាត និង​កំពិត​កូទ​រថយន្ត​ម្ចាស់​ហាង​ផងដែរ​ ហើយ​រថយន្ត​បង្ក​ព្យាយាម​បើក​រថយន្ត​​​ចូល​ទៅ​ចត​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ក្នុង​បុរីពិ​ភព​ថ្មី ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង ៣០​នាទី​យប់ ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៤ នៅ​ចំណុច​មុខ​ហាង​ម្លប់​ស្វាយ១៦៨ តាម​ផ្លូវ​២០១១ ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​​ពណ៌ស្ករ មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​2O-0570 បើក​បរ​ដោយ​បុរស​ស្រវឹង​ស្រា​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ ដល់​ចំណុច​ផ្លូវ​បត់​រថយន្ត​មិន​បាន​បត់ ក៏បើក​ត្រង់​ទៅបុក​ក្លោង​ទ្វារ​ចូល​​ហាង​ផឹក​ស៊ី យី​ហោ​ម្លប់​ស្វាយ​១៦៨ បណ្តាល​ឱ្យតខ្លោង​ទ្វារ​ហាងបាក់​​រង​ការ​ខូច​ខាត និង​កំពិត​កូទ​រថយន្ត​ម្ចាស់​ហាង​ផងដែរ​ ហើយ​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​គេច​ខ្លួន​ចូល​ទៅ​ចត​ចោល​នៅ​មុខ​ផ្ទះលេខ​១២០ ដែល​ជា​ផ្ទះ​​របស់បុរស​បើក​រថយន្ត​បង្ក​ ស្ថិត​ក្នុង​​បុរីពិ​ភព​ថ្មី ​ធ្វើ​ដូច​ជា​មិន​រឿង​អី​។ បន្ទាប់មក​ម្ចាស់​ហាង​ ក៏បាន​ជិះ​តាម​មក​ដល់​មុខ​​បុរី និង បាន​ឱ្យ​សន្តិសុខ​ចូល​ទៅ​ហៅ​ម្ចាស់​រថយន្ត​មក​​ដោះ​ស្រាយ​គ្នា ​។

ក្រោយមក​គេឃើញ​ម្ចាស់រថយន្ត​បង្ក​ខាងលើ​បាន​ចេញ​មក​ដោះ​ស្រាយ​ជា​មួយ​ម្ចាស់​ហាង​ម្លប់​ស្វាយ​១៦៨ ដោយ​ព្រម​សងការ​ខូច​ខាត​ចំនួន​២០០ ដុល្លារ​ទៅ​ម្ចាស់​ហាង​ដើម្បី​បញ្ចប់រឿង​។