ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះស្នេហា​ភេទ​ដូច​គ្នា​ធ្វើ​ឱ្យ​ស្រ្តីម្នាក់​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​ឌុប​កូន​ចូល​រថយន្ត​ដើម្បីបញ្ចប់ជីវិត​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តីម្នាក់​បន្ទាប់ពី​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​នារី​ជា​សង្សារ ក៏បាន​ជិះ​ម៉ូតូ​ឌុប​កូន​ស្រី​របស់​ខ្លួន​បំរុង​បើក​ចូល​រថយន្ត​ដើម្បី​ធ្វើ​អត្ត​ឃាត តែត្រូវ​ម្ចាស់​រថយន្ត​​បើក​គេច​ទើប​ធ្វើ​ឱ្យ​ម្តាយ​និង​កូន​ពុំមាន​គ្រោះ​ថ្នាក់​កើត​ឡើង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ៨ និង ៣០​នាទី​យប់ ថ្ងៃ​ទី​១៩ វិចិ្ឆកា

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តីម្នាក់​បន្ទាប់ពី​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​នារី​ជា​សង្សារ ក៏បាន​ជិះ​ម៉ូតូ​ឌុប​កូន​ស្រី​របស់​ខ្លួន​បំរុង​បើក​ចូល​រថយន្ត​ដើម្បី​ធ្វើ​អត្ត​ឃាត តែត្រូវ​ម្ចាស់​រថយន្ត​​បើក​គេច​ទើប​ធ្វើ​ឱ្យ​ម្តាយ​និង​កូន​ពុំមាន​គ្រោះ​ថ្នាក់​កើត​ឡើង ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង ៨ និង ៣០​នាទី​យប់ ថ្ងៃ​ទី​១៩ វិចិ្ឆកា ២០១៤ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​តូតាល់ តាមបណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​ក្នុង​សង្កាត់​កាកាប ខណ្ឌពោ​ធិ៍​សែនជ័យ ។

ស្រ្តីជាម្តាយ​មាន​ឈ្មោះ ស្រី ពៅ អាយុ​៣១​ឆ្នាំ ចំណែក​កូន​ស្រី​ឈ្មោះ ស្រី ហេង ​អាយុ​៩​ឆ្នាំ ។

ប្រ​ភពព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ស្រ្តី​ ដែល​មាន​ឈ្មោះ​ស្រី​ ពៅ ខាង​​លើ​បាន​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​នារី​ម្នាក់ ដែល​គេ​ដឹង​ថា​ជា​សង្សារ​នឹង​គ្នា ( ស្រីស្រឡាញ់ស្រី ) ​ដោយ​នារី​ជា​សង្សា​រ​​បាន​ទះ​កំភ្លៀង​ស្រ្តី​ខាង​លើ ហើយ​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ ដែល​ធ្វើ​ឱ្យ​ស្រ្តី​ ដែលមាន​ឈ្មោះ​ស្រី ពៅ ខឹង ក៏បាន​ទាញ​មូតូ​ម៉ាក​MSX ពណ៌​ស មួយ​គ្រឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​CS-2311 ជិះ​ឌុប​កូន​ស្រី​របស់​ខ្លួន​​ក្នុង​ល្បឿន​យ៉ាង​លឿន​ បំរុង​បើក​ចូល​ពី​ក្រោយ​រថយន្ត​តែម្ចាស់​រថយន្ត​ដឹង​ខ្លួន​ទាន់ ក៏បាន​បើក​គេច​ទើប​មិន​បណ្តាល​ឱ្យ​ម្តាយ និង កូន​ពីរ​នាក់​នោះ​រង​គ្រោះ​ថ្នាក់ ។ ប៉ុន្តែក្រោយ​ពី​ដឹង​ថា​ម្តាយ​ជិះ​ម៉ូតូ​បំរុង​ចូល​រថយន្ត កូន​ស្រី​ស្រ្តី​ខាង​លើ បាន​ប្រកែក​មិន​ឡើង​ជិះ​ម៉ូតូ​ជា​មួយ​ម្តាយ​របស់ខ្លួននោះ​ទេ ​ដោយ​មាន​ការ​ប្រទាញ​ប្រទង់​គ្នា ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​សង្ស័យ​​ថា មាន​ការ​ចាប់​ក្មេង ទើប​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច ។

ក្រោយពេល​កើត​ហេតុ​សមត្ថបាន​ចុះមក​សួរហេតុ​ផល​ទើប​ដឹង​ថា​ស្រ្តី​ខាង​លើ​ជា​ម្តាយក្មេង​ស្រីនោះ​ និង​បាន​ដឹង​ពី​ដំណើរ​រឿង​របស់​ស្រ្តី​ខាង​លើ​ ទើប​សមត្ថកិច្ច​ជួយ​ធ្វើ​ការ​សម្រប​សម្រួល​ឱ្យ​ ទើប​កូន​ស្រី​ព្រម​ឡើង​ជិះ​ម៉ូតូ​ត្រឡប់ទៅ​ផ្ទះ​ជាមួយ​ម្តាយ ។

គួរបញ្ចាក់ថាមុន​និង​ស្រ្តី​ខាង​លើ​ស្រឡាញ់​គ្នា​ជាមួយ​នារី​ជា​សង្សារ​នោះ ស្រ្តីរូបនេះបាន​​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​រហូត​ទទួល​បាន​កូន​ស្រី​មួយ​ដែល​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍​ ។ ក៏ប៉ុន្តែការ​រស់នៅ​ជា​មួយស្វាមីរូប​នោះ​ចេះ​តែធ្វើ​ឱ្យ​​ស្រ្តីរូបនេះឈឺចាប់ ទើប​ចែក​ផ្លូវ​គ្នា​ដើរ រហូតមក​​ដល់​ពេល​នេះ​ស្រ្តីរូប​នេះ​​បែជា​មក​ដាក់ចិត្ត​ស្រ​ឡាញ់​ស្រី​ដូច​គ្នា​ទៅវិញ ។