ខេត្តបាត់ដំបង ៖ ស្ត្រីចំណាស់គថ្លង់ម្នាក់ ត្រូវព្រាននារីដែលរស់នៅក្នុងភូមិជាមួយគ្នាល្បួងយកទៅរួមរ័កជាច្រើនដង រហូតដល់នាងមានផ្ទៃពោះ រួចដោះដៃរត់ចោលស្រុកទៅថៃគេចខ្លួនបាត់ស្រមោល ដោយទុកឱ្យនាងមានផ្ទៃពោះគ្រប់ខែ ត្រូវក្រុមគ្រួសារបញ្ជូនទៅឱ្យសម្រាលកូននៅមណ្ឌលសុខភាពស្រុកកំរៀងចំនួន១ដង នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនចំនួន៤ដង ។
ទោះបីជាយ៉ាងណា នាងនៅតែមិនអាចសម្រាលកូនជាលក្ខណៈធម្មជាតិបាន ព្រោះស្ថិតនៅក្នុងវ័យចំណាស់ កម្លាំងខ្សោយ លុះឈឺចុកចាប់ក្នុងផ្ទៃពោះកាន់តែខ្លាំងឡើងៗ ពេលឃើញដូច្នេះក្រុមគ្រួសារ ក៏សម្រេចចិត្តបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។
ហេតុការណ៍ស្ត្រីគថ្លង់ឈឺពោះសម្រាលកូនមិនរួចនេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលព្រឹកថ្ងៃទី១០ វិច្ឆិកា ២០១៤ ស្ថិតក្នុងផ្ទះរបស់ខ្លួននៅភូមិស្វាយជ្រុំ ឃុំអូរដា ស្រុកកំរៀង ។ ស្ត្រីដែលចាញ់បោកប្រុសព្រានឈ្មោះ អៀត សុឃី អាយុ៣៩ឆ្នាំ ជាកូនទី២ ក្នុងចំណោមបងប្អូន១០នាក់ ក្នុងនោះ (គ ថ្លង់៣នាក់ ប្រុស២ ស្រី១) ។ ចំណែកព្រាននារីជាក្មេងស្ទាវអាយុប្រហែល១៨ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ស្នាក់នៅក្នុងភូមិជាមួយគ្នាចម្ងាយប្រហែល៣០០ម៉ែត្រ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ