ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីជនបរទេស​ម្នាក់អត់ស្លៀក​ពាក់ខោអាវ ​ដើរពេញផ្លូវនៅ​ភ្លើងស្តុបតិចណូ

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ស្រ្តីម្នាក់ជាជនជាតិ​បរទេស ​មិនស្គាល់អត្តសញ្ញាណ​បានស្រាតសម្លៀក​បំពាក់ដើរតាមផ្លូវនៅ​ចំណុច​ភ្លើងស្តុប​សាលា​​តិចណូ​ ក្នុងខណ្ឌទួលគោក​ បង្កឲ្យមានការ​ភ្ញាក់ផ្អើលនៅម៉ោង​ជាង១០ព្រឹកថ្ងៃទី០៩ ​វិច្ឆិកា ​២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ នៅពេលនេះ ​​ប៉ូលិសកំពុង​រកសម្លៀកបំពាក់ ​ដើម្បី​ប្រគល់​ឲ្យ​ស្រ្តី​ខ្មែរ​​​ណា​ម្នាក់​យកសម្លៀកបំពាក់ទៅ​ស្លៀកពាក់ឲ្យ ​ប៉ុន្តែពុំមានអ្នកហ៊ាន​ទៅក្បែរនោះទេ ។

មកដល់ម៉ោង១០និង៣០នាទីព្រឹកថ្ងៃអាទិត្យដដែលនេះ តាមរយៈអ្នកចេះភាសាម្នាក់បានឲ្យដឹងថា ស្រ្តីរូបនេះជាជនជាតិក្រូអាត ។

គេមិនដឹងថាស្រ្តីរូបនេះ​មានបញ្ហាអ្វីនោះទេ​ ប៉ុន្តែតាមការសន្និដ្ឋាន​ជំហានដំបូង​របស់សមត្ថកិច្ច ​ស្រ្តីដែលស្រាតនេះ​ទំនង​ជាបែកថ្នំា ។

ព័ត៌មាន​លម្អឹតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕