ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​កណ្តាល​ម្នាក់​បើក​រថយន្ត​មកលោត​ទឹក​សម្លា.ប់ខ្លួន​ តែ​ត្រូវ​ជួយសង្គ្រោះទាន់​ ព្រោះ​នាង​​ចេះហែល​ទឹក​

10 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ស្ត្រី​​វ័យ​​កណ្តាល​​ម្នាក់សង្ស័យ​មាន​​វិបត្តិ​​​ បាន​បើករថយន្ត​​ឡើង​​ដល់​លើ​​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​មក​លោត​ទឹក​​សម្លា.ប់ខ្លួន តែ​សំណាងល្អ ត្រូវ​​ទូក​នេសាទ​​នៅ​ជិត​នោះឃើញ​ទាន់ ក៏​​ជួយ​សង្គ្រោះ​ទាន់​​ពេល​វេលា ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​​​ថ្ងៃ​ទី០​៣ ​វិច្ឆិកា ២០១៤ ស្ថិត​នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​​អំពៅ​​ទី​​២ ខណ្ឌ​ច្បារ​អំពៅ​ ។

រាជ​ធានីភ្នំពេញ​ ៖ ស្ត្រី​​វ័យ​​កណ្តាល​​ម្នាក់សង្ស័យ​មាន​​វិបត្តិ​​​ បាន​បើករថយន្ត​​ឡើង​​ដល់​លើ​​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់​មក​លោត​ទឹក​​សម្លាប់ខ្លួន តែ​សំណាងល្អ ត្រូវ​​ទូក​នេសាទ​​នៅ​ជិត​នោះឃើញ​ទាន់ ក៏​​ជួយ​សង្គ្រោះ​ទាន់​​ពេល​វេលា ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​​​ថ្ងៃ​ទី០​៣ ​វិច្ឆិកា ២០១៤ ស្ថិត​នៅ​ចំណុច​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារ​​អំពៅ​​ទី​​២ ខណ្ឌ​ច្បារ​អំពៅ​ ។

ប្រភព​ពី​សាក្សី​​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រី​រង​គ្រោះ​បើករថយន្តកាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​​ស្លាក​លេខ​ភ្នំពេញ 2O 9319 ​​ពី​កើត​​ទៅ​លិច អមដំណើរ​ដោយ​រថយន្ត​​តា​​កូ​ម៉ា ព​ណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ២៥.២.០៣៩៤ បើកបរ​ដោយ​បុរស​ម្នាក់ មក​ដល់​​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ ស្រាប់តែ​ស្ត្រី​ជា​អ្នក​បើក​រថយន្ត​ដែល​មាន​វ័យ​ជាង​៣០​ឆ្នាំ​ មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ឈប់​រថយន្ត​ហើយ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ទាំង​សំលៀក​បំពាក់​រ៉ូ​ប ពណ៌​ខ្មៅ ដៃ​វែង ជា​សំណាងល្អ​ស្ត្រី​រូប​នោះ​ចេះ​ហែល​ទឹក គាប់​ជួន​មាន​ទូក​នេសាទ​​នៅ​ក្រោម​ស្ពាន​បាន​ចេញ​ទៅ​ជួយ​ដោយ​បោះ​សំបក​ប៊ីដុង​ឱ្យ​​ស្ត្រី​នោះ​តោង​​ ​ទើប​ស្រង់​ដាក់​លើ​ទូក​ដឹក​យក​មក​ច្រាំង​វិញ ត្រូវ​បុរស​ម្នាក់ ​ដែល​បើករថយន្ត​តាម​ពីក្រោយ​មិនដឹង​ថា​ ត្រូវ​ជា​អ្វី​ទេ មាន​វ័យ​ប្រមាណ​៥០​ឆ្នាំ ក្នុង​កាយវិការ​ស្និទ្ធិស្នាល​​ដើរ​កៀក​អោប​ជាប់​រហូត បាន​និយាយ​ថា ​កូន​មិន​គួរ​ធ្វើ​បែប​នេះ​ទេ ហើយ​បាន​ទៅ​​គ្រា​ចូល​ក្នុង​រថយន្ត​បើក​ចេញ​ទៅ​បាត់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព