ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ ៖ បុគ្គលិក​អង្គការ​​ Save ​The Children ​ដែលត្រូវ​ជនមិនស្គាល់មុខ​បា.ញ់របួសធ្ងន់ ​សង្ស័យ​ស្នេហាត្រីកោណ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖​ ប្រភពពី​សមត្ថកិច្ចដែលស្រង់សម្តី​ក្រុមគ្រួសារបុរសម្នាក់​ ត្រូវជនមិនស្គាល់​អត្តសញ្ញាណ​បា.ញ់រងរបួសធ្ងន់​បានឲ្យដឹងថា​ ករណីនេះសង្ស័យ​ពាក់ព័ន្ឋស្នេហាត្រីកោណ ​ពីព្រោះជនរងគ្រោះ​​មានជាប់ពាក់ព័ន្ឋ​ស្នេហា​ជាមួយនារី​ម្នាក់​ដែលមាន​​គូដណ្តឹងរួចហើយ​ និងធ្លាប់ឈ្លោះគ្នា​តាមទូរស័ព្ទជាញឹកញាប់​នោះថែមទៀត ។​

រាជធានីភ្នំពេញ​៖​ ប្រភពពី​សមត្ថកិច្ចដែលស្រង់សម្តី​ក្រុមគ្រួសារបុរសម្នាក់​ ត្រូវជនមិនស្គាល់​អត្តសញ្ញាណ​បាញ់រងរបួសធ្ងន់​បានឲ្យដឹងថា​ ករណីនេះសង្ស័យ​ពាក់ព័ន្ឋស្នេហាត្រីកោណ ​ពីព្រោះជនរងគ្រោះ​​មានជាប់ពាក់ព័ន្ឋ​ស្នេហា​ជាមួយនារី​ម្នាក់​ដែលមាន​​គូដណ្តឹងរួចហើយ​ និងធ្លាប់ឈ្លោះគ្នា​តាមទូរស័ព្ទជាញឹកញាប់​នោះថែមទៀត ។​

យ៉ាងណា​ក៍ដោយសមត្ថកិច្ច​មិនបញ្ចេញព័ត៌មាន​លម្អឹតនិងផ្តល់អត្តសញ្ញាណនារី​ដែលជនរងគ្រោះ​មានការជាប់ពាក់ព័ន្ឋស្នេហានោះឡើយ ។

គួរបញ្ជាក់ថា​ បុរសម្នាក់បាន​​រងរបួសធ្ងន់ធ្ងរ​​ដោយសារជនមិនស្គាល់​​​អត្តសញ្ញាណបាញ់​ ត្រូវចំស្មាខាងឆ្វេង​បៀម​គ្រាប់ខាងក្នុង​​ប៉ះពាល់ដល់សួត ​។

ហេតុការណ៍នេះ​ ​បានកើតឡើង​​នៅម៉ោង៨និង៣០នាទី​​យប់ថ្ងៃទី២៧​ ​តុលា ២០១៤ ​​​នៅមុខផ្ទះ​ជនរងគ្រោះ​ ​ស្ថិតក្នុងភូមិ​បឹងសាឡាង​ ​សង្កាត់​​-ខណ្ឌប្ញស្សីកែវ ។

បុរសរងគ្រោះ​ឈ្មោះ ​អាន តុលា​​ អាយុ៣៤ឆ្នាំ​ ​ជាបុគ្គលិកអង្គការ​​ Save ​The Children​ ​មានទីលំនៅក្នុងភូមិ​-​សង្កាត់ខាងលើ ។

បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មាន​កោះសន្តិភាព​​​ បានស្រង់សម្តីសមត្ថកិច្ចឲ្យដឹងថា​ ​មុនពេលកើតហេតុ​ជនរងគ្រោះ​​បាន​ចេញ​ពីធ្វើការ​ត្រឡប់​មកផ្ទះដូចសព្វដង​ ​ដោយជិះរថយន្តកូរ៉ូឡា​ ​ព៌ណស​ ​ពាក់ស្លាក​លេខភ្នំពេញ​ 2V 5664 ​លុះមកដល់​មុខ​ផ្ទះ ​ជនរងគ្រោះ​ក៍ចុះ​ពីលើរថយន្ត​បើកទ្វាររបងផ្ទះ​ ​ស្រាប់តែលេចមុខ​​​ជនមិនស្គាល់​អត្តសញ្ញាណជិះម៉ូតូ ​C125 ​​ព៌ណខ្មៅម្នាក់ឯង​ ​ដកកំាភ្លើងមិនស្គាល់​​ម៉ាកបាញ់ទៅលើ​ជនរងគ្រោះ​​ បណ្តាលឲ្យត្រូវស្មាខាងឆ្វេង​​រងរបួសធ្ងន់ធ្ងរ ហើយ​ជន​ល្មើស​​​​​​ជិះ​គេចខ្លួន​បាត់តែម្តង​ ។ ក្រោយកើតហេតុ​ ​ជនរងគ្រោះ​​ត្រូវបានក្រុមគ្រួសារ​​បញ្ចូនយកទៅ​សង្គ្រោះបន្ទាន់​​ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

នៅពេលនេះ​ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​ ​ដើម្បីឈានដល់​ការចាប់ជន​បង្កនិងអ្នកពាក់​ព័ន្ឋ​​យកមកផ្ទន្ទាទោស​តាមច្បាប់ ៕